ប្រជាពលរដ្ឋ​បិទផ្លូវ​មុខ​អង្គរតូច​តវ៉ា​ប្រឆាំង​រឿង​អាជ្ញាធរ​រុះរើ​ផ្ទះ​

947
ចែករម្លែក

(​ភ្នំពេញ​)៖ នៅ​លា្ង​ច​ថ្ងៃទី​២៣ ខែមិថុនា នេះ ប្រជាពលរដ្ឋ​មកពី​ភូមិ វាល ភូមិ​ទក្សិណ​ខាងត្បូង ភូមិ ត្រ​ពាង​សេះ​ក្នុង​សង្កាត់​គោកចក ក្រុង​សៀមរាប ខេត្តសៀមរាប បាន​ផ្ទុះ​ការតវ៉ា និង​បានធ្វើ​ការបិទផ្លូវ នៅខាងមុខ​អង្គរវត្ត (​ខាងកើត​បា​ឡុង​) ភូមិ​វាល សង្កាត់​គោកចក តវ៉ា​កុំ​ឲ្យ​អជ្ញាធរ​រុះ​រ៉ើ​ផ្ទះសំបែង​ដែល បាន​សាងសង​ថ្មី​។​

​ជា​មួយ្នា​នេះ ប្រជាពលរដ្ឋ​បាន​សុំ​អំពាវនាវ​ឲ្យ​សម្តេចនាយក​រដ្ឋមន្ត្រី ជួយ​អន្តរាគមន៍​កុំ​ឲ្យ​អាជ្ញាធរ​អប្សរា​រុះរើ​ផ្ទះរ​វ​ស់​ពួកគាត់​។ ការតវ៉ា​នេះ ប្រជាពលរដ្ឋ​បានធ្វើ​តាំ​អ​ពី​ព្រឹក រហូតមកដល់​ល្ងាច​នេះ​ដោយសារតែ​គ្មាន​ដំណោះស្រាយ​ទើប​ប្រជាពលរដ្ឋ​បានសម្រេច​ចិត្ត​ធ្វើការ​បិទផ្លូវ​តែម្តង​។ ប្រជាពលរដ្ឋ​បាន​សំណូមពរ​កុំ​ឲ្យ​រុះរើ​ផ្ទះ​របស់​ពួកគាត់​។ ដោយ​ប្រជាពលរដ្ឋ​បាន​លើកឡើងថា កាលពី​ប្រជាពលរដ្ឋ​សាងសង់ ហេតុអ្វី​បានជា​អាជ្ញាធរ​មិន​ហាមឃាត់​ពួកគាត់ ហើយ​ការសាងសង់​មានការ​អនុញ្ញាត​ពី​អាជ្ញាធរ​ផងដែរ​។ បើ​មិនមាន​ការដោះស្រាយ​ទេ គឺ​ប្រជាពលរដ្ឋ​តវ៉ា​រហូតដល់​មាន​ដំណោះស្រាយ​៕​

#