ប្រជាពលរដ្ឋ​ប្តឹង ACU ឲ្យ​ពិនិត្យ​ទ្រព្យសម្បត្តិ​ប្រធាន​សាលាដំបូង​ខេត្តស្វាយរៀង

349
ចែករម្លែក
  • 24
    Shares

ដោយ:មុន្នីរ័ត្ន​ភ្នំពេញ ៖ ប្រជាពលរដ្ឋ​បានដាក់​ពាក្យបណ្ដឹង​រាយការណ៍​ទៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដោយបាន​សុំ​ប្ដឹង​ឈ្មោះ ឌិន ស៊ី​វុទ្ធី ប្រធាន​សាលាដំបូង​ខេត្តស្វាយរៀង ពីបទ​មានទ្រព្យ​សម្បត្តិ​ច្រើន​ខុស​ប្រក្រតី និងមិន​ប្រកាស​ទ្រព្យសម្បត្តិ​ឱ្យបាន​ត្រឹមត្រូវ​។ នេះ​បើ​យោងតាម​ពាក្យបណ្ដឹង របស់​អ្នកស្រី ស៊ីវ សៅ​លីង ចុះ​ថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ២០១៩ ដែល​ទើបតែ​ធ្លាក់​ដល់ដៃ​អ្នកកាសែត​។​

​ទាក់ទង​ករណី​ពាក្យបណ្ដឹង​ខាងលើនេះ នៅ​មិនទាន់មាន​ការឆ្លើយតប​ពី​អង្គភាព​ប្រឆាំង​អំពើពុករលួយ​នៅឡើយ​ទេ ថា​តើ​ត្រូវធ្វើ​ការស៊ើបអង្កេត​លើ​ទ្រព្យសម្បត្តិ​របស់លោក​ឌិន ស៊ី​វុទ្ធី​ ប្រធាន​សាលាដំបូង​ខេត្តស្វាយរៀង​ដែរ​ឬទេ​។

​លោក​ឌិន ស៊ី​វុទ្ធី ប្រធាន​សាលាដំបូង​ខេត្តស្វាយរៀង មិនអាច​សុំ​ការបំភ្លឺ​បានទេ​ពាក់ព័ន្ធ​ករណី​ខាងលើនេះ​៕B/Ha