ប្រជាពលរដ្ឋ​ផ្ទុះ​ការតវ៉ា​រឿង​ចៅអធិការ​វត្ត​គោក​បញ្ជាន់​យក​ដី​វត្ត​លក់​

561
ចែករម្លែក

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: នៅ​ព្រឹក​ថ្ងៃទី​១ ខែធ្នូ នេះ ប្រជាពលរដ្ឋ​ប្រមាណ​៣០០​នាក់ ចំណុះជើងវត្ត​គោក​បញ្ជាន់ ស្ថិតនៅក្នុង​សង្កាត់​ចោមចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ នាំគ្នា​ប្រមូលផ្ដុំ​តវ៉ា​នៅ​វត្ត និង​លើក​បដា ដើម្បី​ទាមទារ​តវ៉ា​រឿង​ចៅអធិការ​វត្ត​យក​ដី​វត្ត​លក់​ទៅ​ឲ្យ​ឈ្មួញ​។​

​ប្រជាពលរដ្ឋ​តវ៉ា​ទាមទារ​យក​ដី ដែលមាន​ក្បាល ប្រវែង ៧​ម៉ែត្រ គុណ​នឹង​១៥០​ម៉ែត្រ ចូល​ជា​សម្បត្តិ​វត្ត​វិញ តែ​រយៈកាល​កន្លងមក ដី​នេះ​ត្រូវបាន​គេ​លក់​។ ទាមទារ ឱ្យ​លោក សេង​ថង ជា​ចៅអធិការ​វត្ត គោក​បញ្ជាន់​បច្ចុប្បន្ន ឈប់​ធ្វើជា​ចៅអធិការ​វត្ត​នេះ​បន្តទៀត​៕ ល​