ប្រជាពលរដ្ឋ​ភូមិ​ត្រពាំង​ឈើ​នាង​រីករាយ​ទទួលបាន​ផ្លូវ​ថ្មី​

1239
ចែករម្លែក

ដោយ​: យោធិន / កណ្តាល​: ប្រជាពលរដ្ឋ​ភូមិ​ត្រពាំង​ឈើ​នាង ដែលជា​ភូមិ​មួយ​ក្នុងចំណោម​ភូមិ​ទាំង​១៩ ក្នុង​ទូទាំង​ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្តកណ្តាល​បាន​ស្តែងឡើង​នូវ​ក្តី​អំណរ​សាទរ និង​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​ក្រុមការងារ ចុះជួយ​ឃុំ​ពើក​ដែល​បាន​ស្ថាបនា​រួចរាល់​នូវ​ផ្លូវ​ក្រាល​ថ្ម​ម៉ិច​មួយ​ខ្សែ ជា​ចំណងដៃ​ជូន​ដល់​ពួកគាត់​ចំ​ក្នុង​រដូវចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ ដែល​នឹង​ឈានចូល​មកដល់​នាពេល​ខាងមុខនេះ​។​

​ក្នុង​ពិធី​សំណេះសំណាល​នា​ព្រឹក​ថ្ងៃទី​៦ ខែមេសា ឆ្នាំ​២០១៨ ដែល​ដំណើរការ​ប្រ​ព្រិ​ត្តិ​ទៅក្នុង​មូលដ្ឋាន​ភូមិ​ត្រពាំង​ឈើ​នាង​ជាមួយ​ប្រជាពលរដ្ឋ និវត្តន៍​ជន និង​សម្ពោធ​ដាក់អោយ​ប្រើប្រាស់​ផ្លូវលំ​ក្រាល​ថ្ម​ម៉ិច ប្រវែង​១.៧៨០​ម៉ែត្រ នៅ​ភូមិ​ត្រពាំង​ឈើ​នាង ឃុំ​ពើក ។​

លោក សែម សុវណ្ណនី សមាជិក​គណៈកម្មាធិកា​រ​កណ្តាល​បក្ស​ប្រជាជន​កម្ពុជា ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូល​ជួយ​ឃុំ​ពើក បាន​ពាំ​នាំនូវ​ការសាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្តេច​តេ​ជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែលជា​និច្ចកាល​តែង​យកចិត្តទុកដាក់​ពី​សុខទុក្ខ​របស់​បងប្អូន​ប្រជាពលរដ្ឋ​គ្រប់ៗ​រូប​។​

​លោក​លី វណ្ណា​រ៉ា សមាជិក​ក្រុមការងា​ចុះជួយ​ឃុំ​ពើក​បានបញ្ជាក់​ឲ្យ​ដឹងថាៈ​សម្រាប់​អបអរសាទរ​ទិវា​បុណ្យចូលឆ្នាំថ្មី​ប្រពៃណីជាតិ​ខ្មែរ​ដែល​នឹង​ឈានចូល​មកដល់​នា​សប្តាហ៍​ខាងមុខនេះ ក្រុមការងារ​ចុះជួយ​ឃុំ​ពើក​ក៏បាន​នាំមក​ជាមួយ​នូវ​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេចនាយក​រដ្ឋមន្ត្រី និង​សម្តេច​កិត្តិ​ព្រិ​ទ្ធ​បណ្ឌិត​មក​ចែកជូន​ដល់​បងប្អូន​សមាជិក​ក្រុមគ្រួសារ​និវត្តន៍​ជន និង​អតីតយុទ្ធជន​និង​ក្រុមគ្រួសារ​សមាជិក​បក្ស​ប្រជាជន​កម្ពុជា​សរុប​ចំនួន​៣២៥​នាក់ ដោយ​ក្នុង​ម្នាក់ៗ​សារុង​មួយ និង​ថវិកា​មួយ​ម៉ឺន​រៀល​។​

​ដោយឡែក​សម្រាប់​កម្មវិធី​សំណេះសំណាល​នេះដែរ លោក​សែម សុវណ្ណនី​ក៏ បាន​ឧបត្ថម្ភ​ដល់​
– ក្រុមប្រឹក្សាឃុំ​ចំនួន​១០​នាក់ ថវិកា​ចំនួន ៨០០.០០០​រៀល និវត្តន៍​ជន​ចំនួន​៤៤​នាក់​ក្នុង​ម្នាក់​សារុង​១ ថវិកា​៤០.០០០ មេ​គ្រួសារ​ភូមិ​ត្រពាំង​ឈើ​នាង ១៥៧​នាក់ ក្នុង​ម្នាក់​សារុង​១ ថវិកា​១០.០០០៛
– មេភូមិ​ទាំង​១៩​ភូមិ​ចំនួន​១៩​នាក់​ក្នុង​ម្នាក់​ថវិកា​៥០.០០០៛
– កងកម្លាំង​ទាំង​៤ អង្គភាព​ថវិកា ១.៦០០,០០០៛
– ប្រជា​ការពារ ៨០០.០០០៛ ផ្តល់​ថវិកា​រៀបចំ​កម្មវិធី​ចំនួន ១.៧០០,០០០៛
– ផ្តល់​ថវិកា​ជួសជុល​ផ្លូវ​ចំនួន ៣.៩៩៥ ដុល្លា
– ក្នុងនោះ​លោក​ចាន់ ដា​រ៉ា​រិ​ទ្ធ និង​ក្រុមការងារ​ប្រចាំ​ភូមិ​ត្រពាំង​ឈើ​នាង​បាន​ចូលរួម​ថវិកា​១.១០០​ដុល្លា​។​

​ថវិកា​ក្នុងការ​ជួយឧបត្ថម្ភ​ដល់​មូលដ្ឋាន​ភូមិ​ត្រពាំង​ឈើ​នាង សរុប​ចំនួន​១២.៣៤០,០០០​រៀល និង​ថវិកា​ដុល្លា ៣.៩៩៥ ដុល្លារ​៕ ល​