ប្រជាពលរដ្ឋ​ភូមិ​ភ្នំ​ក្រោម សង្កាត់​សៀមរាប ទទួលបាន​សមិទ្ធផល​ផ្លូវ​បេតុង​ប្រវែង​ជាង ១​ពាន់​ម៉ែត្រ​

587

ដោយ​: បាយ័ន / សៀមរាប​: មកទល់​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០១៨ នេះ​ផ្លូវ​បេតុង​ប្រវែង ១២២០​ម៉ែត្រ នៅ​ភ្នំ​ក្រោម ភូមិ​ភ្នំ​ក្រោម សង្កាត់​សៀមរាប ក្រុង​សៀមរាប បាន​សាងសង់​រួចរាល់​ជា​ស្ថាពរ​សម្រាប់​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ធ្វើដំណើរ និង​ការដឹកជញ្ជូន​ផ្សេងៗ​តាម​តម្រូវ​ការចាំបាច់​។

​ផ្លូវ​នេះ ត្រូវបាន​ផ្តល់ជូន​ប្រជាពលរដ្ឋ នៅ​ភូមិ​ភ្នំ​ក្រោម និង​បាន​បើក​ការដ្ឋាន​សាងសង់​កាលពី​ខែឧសភា ឆ្នាំ​២០១៨ កន្លងមកនេះ ដោយ​សាលា​ខេត្តសៀមរាប​។​

​នេះ​ជាការ​យកចិត្តទុកដាក់​របស់​ថ្នាក់ដឹកនាំ​ខេត្ត និង​រាជរដ្ឋាភិបាល ដែលមាន​សម្តេច តេ​ជោ​នាយករដ្ឋមន្ត្រី​ជា​ប្រមុខ​ដឹកនាំ ក្រោម​គោលនយោបាយ​ឈ្នះៗ របស់​សម្តេច ដែល​បាន​នាំមក​នូវ​សន្តិភាព និង​ការអភិវឌ្ឍន៍​លើ​គ្រប់​វិស័យ​៕ ល​