ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​អគ្គិភ័យ ចំនួន​៥​គ្រួសារ នៅ​សង្កាត់​ស្វាយប៉ាក​ទទួល​អំណោយ​ពី​កាកបាទក្រហម​ខណ្ឌ​ឬ​ស្សី​កែវ​

640
ចែករម្លែក

​ដោយ : សាវ​រក្ស​/ ​ភ្នំពេញ ​៖ អភិបាលខណ្ឌ​ឬ​ស្សី​កែវ បាន​ដឹកនាំ មន្ត្រីរាជការ បុគ្គលិក​សាលាខណ្ឌ​មួយចំនួន ដើម្បី​ចុះ​សំណេះសំណាល​សួរសុខទុក្ខ និង​នាំយក​អំណោយ​សង្គ្រោះបន្ទាន់​មួយ របស់​កាកបាទក្រហម​កម្ពុជា ចែកជូន​ប្រជាពលរដ្ឋ​រងគ្រោះ ចំនួន​៥​គ្រួសារ ដែល​ត្រូវបាន​អគ្គីភ័យ​ឆាបឆេះ​ផ្ទះសំបែង​អស់ទាំង​ស្រុង​នាពេល​កន្លងមក​ថ្នីៗ​នេះ ស្ថិតនៅក្នុង​ក្រុមទី​៦ ភូមិ​លូ សង្កាត់​ស្វាយប៉ាក ខណ្ឌ​ឬ​ស្សី​កែវ កាលពី​ល្ងាច​ថ្ងៃទី​៦ ខែសីហា ឆ្នាំ​២០១៨​។​

​លោក ជា ពិសី ប្រធាន​គណៈកម្មាធិការ​អនុសាខា​កាកបាទក្រហមកម្ពុជា​ខ​ណ្ឌ​ប្ញ​ស្សី​កែវ និង មន្ត្រី​អនុសាខា​ពាក់ព័ន្ធ​មួយចំនួន ដើម្បី​ចុះ​សំណេះសំណាល​សួរសុខទុក្ខ និង​នាំយក​អំណោយ​សង្គ្រោះបន្ទាន់​មួយ របស់​កាកបាទក្រហម​កម្ពុជា ដែលមាន​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជា​ប្រធាន រួមជាមួយ​ការរួម ចំណែក​ជា​ថវិកា​១​សែន​រៀល​ពី​លោក ជុំ ប៊ុន​ណា​រិ​ទ្ធ និង​លោកស្រី លី ស្រី​ពេជ្រ ជា​សប្បុរសជន​ផង​នោះ មក​ឧបត្ថម្ភ​ជូន​ដល់​ក្នុងនោះ​១​គ្រួសារ​ទទួលបាន​ស័ង្កសី​៣០​សន្លឹក អង្ករ​៣០​គីឡូក្រាម មី​១​កេស ទឹកត្រី​១​យួរ ទឹកស៊ីអ៊ីវ​១​យួរ ឃី​ត​១​កញ្ចប់ និង​ថវិកា ចំនួន​៥០.០០០​រៀល​ ។

​ក្នុងឱកាស​នោះដែរ លោក ជា ពិសី បាន​ឆ្លៀត​ថ្លែងអំណរគុណ​ដល់​ប្រជាពលរដ្ឋ ដែល​បាន​អញ្ជើញ​ទៅ​ចូលរួម​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​០៦ កាលពី​ចុងខែ​កក្កដា ថ្ងៃទី​២៩​កន្លងទៅ ដោយបាន​បង្ហាញ​ឲ្យ​ឃើញ​យ៉ាងច្បាស់​ថា បងប្អូន​បាន​សម្ដែង​ពី​ឆ​ន្ទះ​ត្រូវការ​មេដឹកនាំ ពោ​ពេញ​ដោយ​ព្រហ្ម​វិហារធម៌ មាន​សមត្ថភាព​គ្រប់គ្រាន់ ក្នុងការ​ដឹកនាំ​ប្រទេស ដើម្បី​បន្ត​ថែរក្សា​សុខសន្តិភាព និង​ការអភិវឌ្ឍ​បន្តទៅទៀត ក្រោម​ការដឹកនាំ​ប្រកបដោយ​កិត្តិ​បណ្ឌិត​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​៕​B/សរន