ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​២៨​គ្រួសា​និង​ភ្លើង​ឆេះ​ផ្ទះ​ចំនួន​១​គ្រួសារ​ក្នុងស្រុក​បាណន់​ទទួល​អំណោយ​មនុស្សធម៌​ពី​សាខា​កាកបាទក្រហម​ខេត្ត​

141
ចែករម្លែក

ដោយ:គ្រញូង/​បាត់ដំបង ៖ ​នៅ​រសៀល​ថ្ងៃទី​១៤ ​ខែមីនា​ ឆ្នាំ​២០១៩​ លោក​បណ្ឌិត ​ប៊ុត គឹមស៊ាន ​ប្រធាន​គណៈ​ក​ម្មា​ធិ​ការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​​បាត់ដំបង ​បាន​ចាត់​ប្រតិភូ​សាខា​កាកបាទ​ក្រ​​ហម​កម្ពុជា​ខេត្តបាត់ដំបង​ដឹកនាំ​ដោយ​លោក កង ប៊​ន នាយក​សាខា និង​ក្រុមការងារ​មួយ​ចំនួន​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​បាន​ចុះ​សួរ​សុខ​ទុក​និង​សំណេះសំណាល​ ព្រមទាំង​នាំយក​អំណោយ​មនុស្សធម៌​របស់​សប្បុរស​ជនតា​មរយៈ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ ផ្តល់ជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​ចំនួន​២៨​គ្រួសា​ និង​ភ្លើង​ឆេះ​ផ្ទះ​ចំនួន​១​គ្រួសារ ​ក្នុង​ឃុំ​ចំនួន​៦ ​គឺ​ឃុំ​ភ្នំ​សំពៅ​ចំនួន​១៣​គ្រួសារ​ ​ឃុំ​ឈើទាល​១០​គ្រួសារ​ ឃុំ​បាយ​ដំរាំ​ចំនួន​២​គ្រួសា​ ​ឃុំ​ក​ន្ទឺ​១​ចំនួន​១​គ្រួសា ឃុំ​ក​ន្ទឺ​រ​២​ចំនួន​៤​គ្រួសារ ​និង​ឃុំ​ស្នឹង​ភ្លើង​ឆេះ​ផ្ទះ​ចំនួន១​គ្រួសារ​ក្នុងស្រុក​បាណន់​ខេត្តបាត់ដំបង​កាលពី​ថ្ងៃ​ទី​៣ ​ខែមីនា ​ឆ្នាំ​២០១៩​កន្លងមក​។​

លោក ​កង ប៊​ន​ នាយក​សាខា​កាកបាទក្រហម​ខេត្ត​បាន​ពាំនាំ​នូវ​ការ​ផ្ដាំផ្ញើ​សួរសុខទុក្ខ​ពីស​ម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា​ ដែល​តែងតែ​យកចិត្តទុកដាក់​គិតគូរ​ចំពោះ​សុខទុក្ខ​ប្រជា​ពលរដ្ឋ​គ្រប់រូប មិន​ប្រកាន់វណ្ណៈ ពណ៌​សម្បុរ ជំនឿ​សាសនា ឬ​និន្នាការ​នយោបាយ​ណាមួយ​ឡើយ​។ ហើយ​អំណោយ​មនុស្សធម៌​ដែល​បាន​នាំយកមក​ចែកជូន​បង​ប្អូន​នាពេលនេះ មាន​ចំនួន​តិចតួច​ក្ដី មិន​សមល្មម​នឹង​ការខាតបង់​របស់​ក្រុមគ្រួសារ តែ​ក៏​អាចជួយ​សម្រាល​ទុក្ខលំបាក​បាន​មួយ​កម្រិត ហើយក៏​ជាការ​បង្ហាញ​នូវ​ការយកចិត្តទុកដាក់ ​ចំពោះ​ប្រជាពលរដ្ឋ​គ្រប់រូប​ពី​សំណាក់​ថ្នាក់ដឹកនាំ ពិសេស​គឺ​កាកបាទក្រហមកម្ពុជា។​

​សម្ភារៈ​ត្រូវ​ផ្តល់ជូន​គ្រួសារ​ក្នុង​០១​គ្រួសារៗ​ទទួលបាន​រួមមាន​៖​អង្ករ​២៥​គីឡូក្រាម​,​មុង​១
ភួយ​១ ប្រេងកូឡា​២​ប្រអប់ សាប៊ូម្សៅ​(​ចំណុះ​១គ.ក)១​កញ្ចប់ ,​ទឹកត្រី​៦​ដប ទឹក​បរិ​សុ​ទវី​ឃែ​រ​ចំណុះ​២០​លីត្រ​១​ធុង​និង​ថវិកា​៤​ម៉ឺន​រៀល​។​

សូមបញ្ជាក់ថា​ ​អង្ករ​ ​មុង​ ​ភួយ ប្រេងកូឡា សាប៊ូម្សៅ ​ទឹកត្រី ជា​អំណោយ​របស់​អង្គការ​មនុស្ស​ចាស់​កម្ពុ​ជា​។​ ​ដោយឡែក​ថវិកា​និង​ទឹកបរិសុទ្ធ​វី​ឃែ​រ​ជា​អំណោយ​របស់​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត ​និង​អនុសាខា​ស្រុក​បាណន់​៕B/