ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​អគ្គីភ័យ​ចំនួន​១៣ គ្រួសារ ស្មើនឹង ១៣ ខ្នង​ផ្ទះ​ទទួល​អំណោយ​កាកបាទក្រហម​

163
ចែករម្លែក

ដោយៈ សាវ​រក្ស / ភ្នំពេញៈ នា​ល្ងាច​ថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ​២០១៩ សាខា​កាកបាទក្រហមកម្ពុជា រាជធានី​ភ្នំពេញ សហការ​ជាមួយ អនុសាខា​កាកបាទក្រហមកម្ពុជា ខណ្ឌ​ប្ញ​ស្សី​កែវ បានរៀបចំ​ពិធី​ចែក​អំណោយ​សង្គ្រោះបន្ទាន់ ឧបត្ថម្ភ​ដល់ ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​អគ្គីភ័យ ចំនួន ១៣ គ្រួសារ ស្មើនឹង ១៣ ខ្នង​ផ្ទះ មាន​ទីតាំងនៅ​ក្រុមទី​៥ ភូមិឃ សង្កាត់​ច្រាំង​ចំរេះ​ទី​២ ខណ្ឌ​ប្ញ​ស្សី​កែវ ។​

​ពិធី​ខាងលើនេះ ប្រារព្ធ​ក្រោម​អធិបតីភាព​លោក មាន ចាន់​យ៉ា​ដា អភិបាលរង​រាជធានី​ភ្នំពេញ និង​ជា​អនុប្រធាន​គណៈកម្មាធិកា​រ​សាខា​កាកបាទក្រហមកម្ពុជា រាជធានី​ភ្នំពេញ តំណាង​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​ជា ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា រាជធានី​ភ្នំពេញ និង​លោក ជា ពិសី អភិបាលខណ្ឌ​ប្ញ​ស្សី​កែវ និង​ជា​ប្រធានកិត្តិយស​អនុសាខា​កាកបាទក្រហមកម្ពុជា ខណ្ឌ​ប្ញ​ស្សី​កែវ និង លោក ស៊ូ សោ​គន្ធ អភិបាលរងខណ្ឌ​ប្ញ​ស្សី​កែវ និង​ជា​ប្រធាន​អនុសាខា​កាកបាទក្រហមកម្ពុជា ខណ្ឌ​ប្ញ​ស្សី​កែវ ព្រមទាំង​មានការ​អញ្ជើញ​ចូលរួម​អមដំណើរ ដោយ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជា​ប្រតិភូ​អ​ដំណើរ​ជាច្រើនរូប​ទៀត​។​

នាឱកាស​នោះ​អនុប្រធាន​គណៈកម្មាធិកា​រ​សាខា ព្រមទាំង ប្រតិភូ​អមដំណើរ បាន​ចែក​អំណោយ​ជូន​ដល់ ប្រជាពលរដ្ឋ​រងគ្រោះ​ទាំង ១៣ គ្រួសារ សរុប​រួមមាន អំណោយ​របស់​សាខា​រាជធានី​ភ្នំពេញ រួមមាន អង្ករ ៦៥០ គ​.​ក មី ១៣ កេស មុង ១៣ ភួយ​១៣ កន្ទេល ១៣ ឆ​នាំ​ង​ប​យ ១៣ ខ្ទះ ១៣ ចានដែក ១៣ ស្រាក់ ១៣ ធុង​ទឹកកក ១៣ ជ្រុ​ញ ១៣ តែ ៦៥ កញ្ចប់ ត្រីខ ១៣ យួរ ស្ករស ២៦ គ​.​ក ទឹកត្រី ១៣ យួរ ទឹក​ស៉ី​អ៉ី​វ ១៣ យួរ តង់ ១៣ អាវយឺត ៦៥ វែក​ប​យ​+​វែក​ឆា​+​វែក​សម្ល ១៣ សម្រាប់ ទឹក​សុទ្ធ ១៣ កេស និង​ថវិកា ១,៣០០,០០០ រៀល​។ អំណោយ​របស់​អនុសាខា រួមមាន អង្ករ ៣៩០ គ​.​ក ទឹកត្រី ១៣ យួរ ទឹក​ស៉ី​អ៉ី​វ ១៣ យួរ អំបិល ១៣ គ​.​ក និង​ថវិកា ១,៣០០,០០០ រៀល និង ១០០ ដុល្លា​សហរដ្ឋ​អាម​រិ​ក​។

​សូម​បញ្ជាក់ដែរថា ថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ​២០១៩ វេលា​ម៉ោង ១១ និង ៣០ នាទី​ព្រឹក មាន​គ្រោះ​អគ្គីភ័យ​មួយ​ករណី បានកើត​ឡើង នៅ​ក្រុមទី​៦ ភូមិឃ សង្កាត់​ច្រាំង​ចំរេះ​ទី​២ ខណ្ឌ​ប្ញ​ស្សី​កែវ រាជធានី​ភ្នំពេញ បណ្ដាលអោយ​ឆាបឆេះ អស់​ផ្ទះ​របស់​ប្រជាពលរដ្ឋ ចំនួន ១៣ ខ្នង​ផ្ទះ ( ក្នុងនោះ​ឆេះ​ទាំងស្រុង​ចំនួន ០៦ ខ្នង​ផ្ទះ និង​ឆេះ​រោល ចំនួន ០៧ ខ្នង​ផ្ទះ​)​។ ក្នុង​ហេតុការណ៍​ដ៏​សែន​តក់ស្លុត​នេះ អគ្គីភ័យ បាន​ឆាបឆេះ កុមារ​ម្នាក់ ឈ្មោះ សៃ បុល​ឡោះ អាយុ ១២ ឆ្នាំ បាន​បាត់​បងជីវិត និង បុរស​វ័យ​ចំណាស់​ម្នាក់ ឈ្មោះ លី ឡឹប អាយុ ៧៦ ឆ្នាំ និង ស្ត្រី​ចំណាស់​ម្នាក់ទៀត​ឈ្មោះ ហ៊ីម រ៉ស់​ម៉ាស់ អាយុ ឆ្នាំ ៧២ បាន​រងរបួស​។ អគ្គីភ័យ​ខាងលើនេះ បាន​រលត់​ទាំងស្រុង នៅវេលា​ម៉ោង ១២ និង ៥០ នាទី ថ្ងៃ​ដដែល ដោយឡែក មូលហេតុ​នៃ​ការឆាបឆេះ​ដោយសារ​ឆ្លង​ចរន្ត​អគ្គីសនី​៕ ល​