ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​នៅ​ស្រុក​កងមាស​១៦​គ្រួសារ​បានទទួល​អំណោយ​

194
ចែករម្លែក

ដោយ​:គង់​ហេង​/កំពង់ចាម​ ៖ ប្រជាពលរដ្ឋ​ចំនួន ១៦ គ្រួសារ​ដែល​រងគ្រោះ​មហន្តរាយ​ខ្យល់​កន្ត្រាក់​បណ្តាល​ឲ្យ​រលំ​ផ្ទះ និង​របើក​ដំបូល​នៅ​ឃុំ​ព្រែកកុយ និង​ឃុំ​រាយប៉ាយ ស្រុក​កងមាស បានទទួល​អំណោយ​ពី​អាជ្ញាធរខេត្ត​នៅ​ព្រឹក​ថ្ងៃទី៣០ កញ្ញា ឆ្នាំ​២០១៩​។​

លោក មឿ​ន ផា អភិបាលស្រុក​កងមាស​បាន​ឲ្យ​ដឹងថា ក្នុងនោះ​ក្រុមគ្រួសារ​ជនរង​គ្រោះ​រលំ​ផ្ទះ​មាន​ចំនួន ១៤ ខ្នង និង​របើក​ដំបូល​ចំនួន ពីរ ខ្នង គឺ​រលំ​ផ្ទះ​ចំនួន ១៣​ខ្នង និង​របើក​ដំបូល​ចំនួន ពីរ​ខ្នង​នៅ​ភូមិ​មេសរ ឃុំ​ព្រែកកុយ និង​រលំ​ផ្ទះមួយ​ខ្នង​ទៀត នៅ​ភូមិ​ទទា ឃុំ​រាយប៉ាយ ស្រុក​កងមាស​។​

លោក​អភិបាលស្រុក​បាន​ឲ្យ​ដឹង​ទៀតថា ជាមួយ​នោះ​ចំពោះ​គ្រួសារ​ទទួលរង​គ្រោះ​ដួលរលំ​ផ្ទះ​ចំនួន ១៤ ខ្នង​រដ្ឋបាល​ខេត្តកំពង់ចាម​បានផ្តល់ គឺ​មួយ​ខ្នង​ទទួលបាន​ថវិកា​ចំនួន ២០​ម៉ឺន​រៀល​, អង្ករ​ចំនួន ២០ គីឡូក្រាម​, មី​ចំនួន មួយ កេស និង​ត្រីខ​ចំនួន ១០​កំប៉ុង ។ ចំណែក​គ្រួសារ​រងគ្រោះ​របើក​ដំបូល​ចំនួន ពីរ​គ្រួសារ គឺ​មួយ​គ្រួសារ​ទទួល ១០​ម៉ឺន​រៀន​។​

លោក​បាន​រំលឹកថា ហេតុការណ៍​ខ្យល់​កន្ត្រាក់​បណ្តាល​ឲ្យ​ដួលរលំ​ផ្ទះ និង​របើក​ដំបូល​សរុប​ចំនួន ១៦ ខ្នង​ក្នុង​ឃុំ​ចំនួន ពីរ​ខាងលើ​បាន​កើតឡើង​កាលពី​វេលា​ទៀបភ្លឺ​ថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ​២០១៩៕​B/