ប្រជាពលរដ្ឋ​រអ៊ូរទាំ រថយន្ត​បែន​ដឹក​ដី​បើ​កលើ​វិថី​សហព័ន្ធ​រ៉ូ​ស្សី​លឿនៗ​និង​គៀរ​រថយន្ត​តូច​រង​ការខូចខាត​

600
ចែករម្លែក

ដោយ:​ចាន់តូ​/ភ្នំពេញ ៖ ក្រុម​រថយន្ត​ដឹក​ដី បើក​ចេញ ចូល​ការដ្ឋាន ក្រុមហ៊ុន​ចិន​មួយកន្លែង តាមផ្លូវ​សហព័ន្ធ​រុស្សី ទល់មុខ​ក្រុមហ៊ុន ប៊ូ​យ៉ុង ស្ថិតនៅ​ក្នុងភូមិ​សេ​ប៉េសេ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ត្រូវបាន​បងប្អូន​ប្រជាពលរដ្ឋ អ្នកដំណើរ រអ៊ូរទាំ ទាំង​រិះគន់ ដោយសារ​ក្រុម​រថយន្ត​ទាំងនោះ អាង​សិទ្ធ អំណាច ចៅហ្វាយ ថៅកែ បើក​គ្មាន​ប្រណី គ្មាន​ការយោគយល់​អធ្យាស្រ័យ​ដល់​អ្នកដទៃ​ឡើយ ឃើញតែ​បង្កបញ្ហា បង្ក​ភ័យព្រួយ លើក​នេះ មិន​ត្រឹម​កំពប់​ដី ឬ បើក​លឿនៗ​នោះទេ បែ​ជា​កៀរ​រថយន្ត អ្នកដំណើរ​ស្រប​ទិស​ទៅវិញ រង​ខូចខាត ហើយ​រថយន្ត​បង្ក​ចត​ទុកចោល ម្ចាស់​ចេញទៅ​បាត់ ទុក​ឲ្យ​កកស្ទះ​ចរាចរណ៍​លើផ្លូវ កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទិ​០៣ ខែមករា ឆ្នាំ​២០១៩ ស្ថិតនៅ​លើផ្លូវ​សហព័ន្ធ​រុស្សី ទល់មុខ​ផ្សារ​ទឹកថ្លា ភូមិ​សេ​ប៉េសេ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។​

ថយន្ត​បង្កបញ្ហា ម៉ាក នីសា​ន់ អត់​ពន្ធ គ្មាន​ស្លាក​លេខ ពណ៌​ស ដឹក​ដី ជា​ក្រុម​រថយន្ត ដឹក​ដី​ចេញចូល ករុមហ៊ុន​ការដ្ឋាន​ចិន​ខាងលើ អ្នកបើកបរ​ចុះចេញ​ទៅ​បាត់ ។ ចំណែក​រថយន្ត​រងគ្រោះ ម៉ា​យ​ហាយ​ប្រី​ដ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AH-1575 អ្នកបើកបរ មិន​ត្រឹម​ប្រាប់​ឲ​យ​ស្គាល់​អត្តសញ្ញាណ​នោះទេ ថែមទាំង​ហៅ​គ្នីគ្នា មក​កាង អួតអាង រារាំង អ្នក​សា​ពត៌មាន​ថតរូប រថយន្ត​រងគ្រោះ​ទៅទៀត សង្ស័យ​គាត់​ទើប​ចេញពី​ព្រៃ​ហើយ បានកា​ចប​រហែល​សត្វ​ខ្លា​អិ​ញ្ចឹ​ង ។​

​តាមប្រភព​នៅ​កន្លែង​បាន​ឲ្យ​ដឹងថា សម្រាប់​កើតហេតុ​ព្រឹក​នេះ​ដោយសារ​រថយន្ត​ដឹក​ដី រថយន្ត​បង្ក​ខាងលើ បើក​ដឹក​ដី​ចេញពី​រណ្តៅ​ដី ក្នុង​ការដ្ឋាន​ចិន នៅ​ចំណុច​ខាងលើ បើក​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុស្សី ពី​កើ​តទៅ​លិច ល្បឿន​លឿន ដល់​ចំណុច​មុខ​ផ្សារ​ទឹកថ្លា ជ្រុល​កៀរ​រថយន្ត​ហាយ​ប្រី​ដ រង​ខូចខាត​កំពិត​ទ្វារ ដោយសារ​ឥទ្ធិពល​នៃ​ការ​អាង ថៅកែ អាង​បើក​ចូល​ក្រុង​បាន ហើយ​ចត​រថយន្ត​ទុកចោល បង្ក​ឲ្យ​កកស្ទះ​ចរាចរណ៍ ។​

ក្រោយ​កើតហេតុ រថយន្ត​បង្ក​ទុកចោល មួយសន្ទុះ​ក្រោយមក លេច​វត្តមាន​បុរស​ម្នាក់ ជិះ​រថយន្ត​ហាយ​ឡែ​ន​ឌ័​រ ជា​គី​គ្នា​ភាគី​រថយន្ត​រងគ្រោះ ហាយ​ប្រី​ដ មកដល់​អួតអាង ប្រហែល​ក្រុម​ឡាន​ដឹក​ដី​ទាំង​នោះដែរ មកដល់​រារាំង ក្រុម​អ្នក​សា​ពត៌មាន មិន​ឲ្យ​ថត​រថយន្ត​រងគ្រោះ​ទៅវិញ ។​

​ករណី​គ្រោះថ្នាក់​ចរាចរណ៍ រវាង​ក្រុម​អួត​និង​ក្រុម​អាង ខាងលើ រងគ្រោះ​ពលរដ្ឋ​វិញ​ទេ តឹងចិត្ត​ដោយសារ រថយន្ត​ទុកចោល​តាមផ្លូវ ធ្វើ​ឲ្យ​កកស្ទះ​ចរាចរណ៍ ។​

តែបើ​តាម​មតិ​ប្រជាពលរដ្ឋ នៅ​កន្លែងកើតហេតុ បាន​លើកឡើងថា កន្លងមក​ក្រុម​រថយន្ត​ដឹក​ដី ចេញចូល ក្រុមហ៊ុន​ចិន​ខាងលើ មិនដឹង​ខ្នង ខ្សែ ពួរ​ប៉ុណ្ណា​ទេ ទើប​រាល់​ការបើកបរ​របស់គាត់ បើក​គ្មាន​ប្រណី ដី​កំពប់ បើក​ល្បឿន​លឿន ប្រជែង​គ្នា ដណ្តើម​ចូល​ដឹក​ដី ដើម្បី​យក​ជើង​ដឹក​ឲ្យ​បាន​ច្រើន ធ្វើ​ឲ្យ​បាត់បង់​សណ្តាប់ធ្នាប់ បង្ក​ភ័យព្រួយ​ដល់​អ្នកដទៃ ហើយ​ពលរដ្ឋ​ក៏​ធ្លាប់​រាយការណ៍​ប្រាប់​ទៅ​អាជ្ញាធរ​ហើយ​ដែរ មក​ដល់​ពេលនេះ ការភ័យព្រួយ ក្តី​បារ​ម្មណ៍​របស់​ពលរដ្ឋ ចេញពី​ក្រុម​រថយន្ត​ដឹក​ដី​ទាំងនោះ​នៅ​ដដែល ៕​B/