ប្រជាពលរដ្ឋ​ស្រលាញ់​សន្តិភាព , សម្តេច​តេ​ជោ ប្រកាសថា ធានា​ជូន​ម្ចាស់ឆ្នោត​មិនឱ្យ​ប្រទេស​មាន​សង្គ្រាម​ឡើយ​

734
ចែករម្លែក

ដោយ​ : ​ឆាយា​នាថ​/ ​ភ្នំពេញ​ ៖​ សម្តេច​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ប្រកាសថា គណបក្ស​ប្រជាជន​សូម​ធានា​ការពារ​ជូន​បងប្អូន​ដែលជា​ម្ចាស់ឆ្នោត​មិនឱ្យ​ប្រទេស​យើង​មាន​សង្គ្រាម​ឡើយ​។​

​ហ្វេ​ស​ប៊ុ​ក​ផេ​ក​សម្តេច​នៅ​ល្ងាច​ថ្ងៃទី​០៣ ខែសីហា នេះ សរសេរថា “​ខ្ញុំ​សូម​អរគុណ​សារជាថ្មី​ដល់​បងប្អូន​ជនរួមជាតិ និង​កូនក្មួយ​ទាំងអស់​ដែល​បាន​បោះឆ្នោត​គាំទ្រ​គណបក្ស​ប្រជាជន លេខ​២០ យ៉ាងច្រើន​លើសលុប​កាលពីពេល​ថ្មីៗ​កន្លងមក នេះ​គឺ​បង្ហាញឱ្យឃើញ​ច្បាស់​ថា បងប្អូន​កូនក្មួយ​ភាគច្រើន​លើសលប់​បំផុត​ត្រូវ​ការរស់នៅ​និង​ប្រកបការងារ​កាន់តែ​សុខ​ស្រួល ស្រលាញ់​គាំទ្រ​សន្តិភាព និង​ការអភិវឌ្ឍន៍ ។

​សម្តេច​សង្កត់ធ្ងន់ថា គណបក្ស​ប្រជាជន​សូម​ធានា​ការពារ​ជូន​បងប្អូន​ដែលជា​ម្ចាស់ឆ្នោត​មិនឱ្យ​ប្រទេស​យើង​មាន​សង្គ្រាម​ឡើយ ។ សូម​បងប្អូន​ទទួលទាន​អាហារ​ពេល​ល្ងាច​បាន​ឆ្ងាញ់​ពិសារ និង​បាន​សប្បាយរីករាយ​ជួបជុំ​ជាមួយ​ក្រុមគ្រួសារ​គ្រប់ៗ​គ្នា​គ្រប់​ទីកន្លែង​៕​B