ប្រជាពលរដ្ឋ​ស្រុក​កំចាយមារ​ជាង ៧០០ នាក់​ជួបជុំ​ប្រារព្ធ​ខួប​ថ្ងៃកំណើត​ទី​២​របស់ខ្លួន​ក្រោម​ម្លប់​សន្តិភាព​និង​ការអភិវឌ្ឍ​

140

កំចាយមារ​៖ នា​ព្រឹក​ថ្ងៃទី ១២ ខែ មករា​នេះ ប្រជាពលរដ្ឋ​ស្រុកចំកា​យ​មារ ខេត្តព្រៃវែង ប្រមាណ​ជាង ៧០០ នាក់​បាន​ជួបជុំគ្នា​នៅ​សាលាស្រុក​កំ ចាយ​មារ​ដើម្បី ប្រារព្ធ​ខួប​៤០​ឆ្នាំ​នៃ​ថ្ងៃកំណើត​ទី​២ (៧ មករា​)​របស់ខ្លួន​ក្រោម​ម្លប់​សន្តិភាព​និង​ការអភិវឌ្ឍ ។ មិ​ទ្ទី​ញ​នេះ​ត្រូវបាន​ប្រារព្ធ​ធ្វើ​ក្រោម​ការ ដឹកនាំ​ផ្ទាល់​របស់លោក ស្តើង សុខុម រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល​ចុះជួយ​ស្រុក​កំចាយមារ រួមជាមួយ​វត្តមាន​ពី​សំណាក់​ថ្នាក់ដឹកនាំ​ស្រុក​កំ​ជាយ​មារ ក្រុមការងារ​កណ្តាល​ជួយ​ស្រុក គណៈ កម្មាធិការ​រ​គណ​បក្ស​ស្រុក និង ក្រុមប្រឹក្សាឃុំ គ្រប់​ឃុំ យុវ ជន​គណបក្ស​ស្រុក និវត្តជន នាយក​សាលា​គ្រប់​កំរិត ប្រជាពលរដ្ឋ និង កង​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ ។​

​នៅក្នុង​ពី​ធី​មិ​ទ្ទី​ញ​នោះ​លោក ស្តើង សុខុម បាន​អាន​សុន្ទរកថា​របស់​សម្តេច​អគ្គមហាសេ នាបតី​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជា​និង​ជា​ប្រធាន​គណ បក្ស​ប្រជាជន​កម្ពុជា​ក្នុង​មហា​មិ​ទ្ទិញ​រំលឹក​ខួប ៤០ ឆ្នាំ​ទិវា​ជ័យជម្នះ​៧​មករា​ជូន​ដល់​អង្គមិ​ទ្ទិញ ។ ក្នុងនោះ​លោក​ក៏បាន ទាញយក​ចំណុច​សំខាន់ៗ​មួយចំនួន​ក្នុង​សន្ទរកថា​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន ដោយ​គូស​រំលេច​ថា​៖«៧​មក​រាជា​ថ្ងៃកំណើត​ទី​២​របស់​ប្រជាជន កម្ពុជា​,៧​មករា​គឺជា​និមិត្តរូប​និង​ស្មារតី​នៃ​ការសង្គ្រោះ រួបរួម និង​អភិវឌ្ឍន៍​ជាតិ​កម្ពុជា​។​

ក្នុងន័យនេះ​លោក​បានធ្វើការ​ពន្យល់ថា​ជ័យជម្នះ​៧​មករា បាន​សង្គ្រោះ​ទាន់ពេលវេលា​នូវ​ឤ​យុ​ជីវិត​ប្រជាជន​កម្ពុជា​រាប់លាន​នាក់​ដែល​នៅ​រង់ចាំតែ​សេចក្តីស្លាប់។ថ្ងៃ៧មករា​១៩៧៩​ប្រជាជាតិ​ខ្មែរ​បាន​រស់ ឡើងវិញ​បាន​បិទ​នូវ​ទំព័រ​ដ៏​ខ្មៅ​ងងឹត​បំផុត​នៃ​ប្រវត្តិសាស្ត្រ​កម្ពុជា ហើយ​បើក​ឡើង​នូវ​សករាជ​ថ្មី​គឺ​សករាជ​នៃ​ឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និង វឌ្ឍនភាព​សង្គម ជូន​ដល់​ប្រជាជាតិ​ដ៏​កំសត់​នៃ​យើង​និង​បាន​ផ្តល់ជូន​ប្រជាជន​កម្ពុជា​នូវ​សិទ្ធិសេរីភាព​គ្រប់យ៉ាង​ក្នុងការ​ធ្វើជា​ម្ចាស់​លើ​ជោគ​វាសនារបស់ខ្លួន​ពិតប្រាកដ ។ លើសពីនេះ​ទៀត​ជ័យជម្នះ​៧ មករា​១៩៧៩ ក៏បាន​នាំមក​នូវ​ការបង្រួបបង្រួម​ជាតិ​តាមរយៈ​នយោបា យ​ឈ្នះ​ឈ្នះ​ដែលធ្វើ​ឲ្យ​ទឹកដី​ទាំងមូល​របស់​កម្ពុជា​ក្លាយជា​កោះសន្តិភាព ។ តាមរយៈ​នៃ​កើ​សន្តិភាព​នេះហើយ​ដែល​ធ្វើ​ឲ្យ​កម្ពុជា​ទទួលបាន​នូវ​ឳ​កាស​មាស​សម្រាប់ អភិវឌ្ឍន៍​ប្រទេសជាតិ​របស់ខ្លួន​ឲ្យ​មានការ​រីកចំរើន​ដូច​ស​ព្ធ​ថ្ងៃនេះ ។ ប្រជាជន​កម្ពុជា​បាន​ប្រសិទ្ធ​នាម​ថា​ថ្ងៃ​៧​មករា​១៩៧៩ គឺជា​ថ្ងៃកំណើត​ទី​ពីរ​របស់ខ្លួន បើ​គ្មាន​ជ័យជម្នះ ៧ មករា​ក៏​យើង​គ្មានអ្វីៗ​នៅថ្ងៃនេះ​ដែរ​។ នេះ​ជា​សច្ចធម៌​ប្រវត្តិសាស្ត្រ​ដែល​គ្មាន​ជន​ណា​ឬ​កម្លាំង​ណា​ឤ​ចមក​បំភ្លៃ​ឬ បំផ្លាញ​បានឡើយ ។

​នៅក្នុង​សុន្ទរកថា​ដ៏​មាន​អត្ថន័យ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ក៏បាន​គូស​រំលេច​អំពី​ស្មារតី ៧ មករា​ដែរ​ស្ថិតនៅ​ជានិច្ច​ក្នុង​ដួងចិត្ត​របស់​ប្រជាពលរដ្ឋ​កម្ពុជា ។ ស្មារតី ៧ មករា​គឺជា​កម្លាំង​យ៉ាង​ធំធេង​ដែល​ធ្វើឱ្យ​យើង​យកឈ្នះ​បាន​លើ​គ្រប់​ឧបសគ្គ​និង​ការលំបាក​សព្វបែបយ៉ាង​ក្នុងការ កសាង​និង​ការការពារ​មាតុភូមិ ។ស្មារតី ៧មករា គឺ​សាមគ្គីភាព វីរភាព និង ជ័យជម្នះ ។ បច្ចុប្បន្ន​យើង​កំពុង​ឈរ​យ៉ាងរឹងមាំ​ក្នុង​ភាពជា​ម្ចាស់ លើ​ប្រទេសជាតិ​និង​ជោគវាសនា​របស់ខ្លួន​ហើយក៏​កំពុង​ឈានទៅ​មុខ​យ៉ាង​ស្វាហាប់​ប្រកបដោយ​ភាពជឿជាក់​។

​ប្រជាពលរដ្ឋ​ស្រុក​កំចាយមារ​បានកំណត់​ក្នុង​ចិត្ត​ច្បាស់​ថា ៧ មករា គឺជា​ថ្ងៃកំណើត​ទី​ពីរ​របស់ខ្លួន ,៧​មករា​ពិតជា​បាន​នាំមក​នូវ​ការបង្រួបបង្រួមជាតិ ៧​មករា​ពិតជា​បាន​នាំ មក​នូវ​ការអភិវឌ្ឍ​ជាតិ ។ ប្រជាពលរដ្ឋ​ស្រុក​កំចាយមារ​ពិតជា​បានផ្តល់​នូវ​សច្ច​ធ៌​ម​សម្រា ប់​ថ្ងៃ​៧មករា ហើយ​ចងចាំទុកជា​រៀងរហូត​។ទិវា​ជា​ប្រវត្តិសាស្ត្រ​នេះ​ត្រូវបាន​កត់ត្រា​ទុកជា ​រៀងរហូត​នៅក្នុង​ការចងចាំ​របស់​ប្រជាជន​គ្រប់ៗ​រូប​គ្រប់ៗ​ជំនាន់​ដែល​ស្រឡាញ់ សន្តិភាព សេរីភាព និង​យុត្តិធម៌​។​ ប្រជាជនស្រុកកំចាយមារប្តេជ្ញាខិតខំថែរក្សាឲ្យបាននូវសុខសន្តិ ភាព មានសន្តិភាពគឺមានអ្វីៗទាំងអស់ ។

​នៅក្នុង​ពិធី​នេះដែរ​លោក ស្តើង សុខុម ក៏បាន​ឆ្លៀត​ជម្រាបជូន​អង្គ​មិ​ទ្ទិញ​អំពី​លទ្ធផល​នៃ​សន្និបាត​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​លើ ក​ទី​៤៥ បើកទូលាយ​ជូន​ដល់​សមាជិក សមា​ជីកា​នៃ​អង្គ​មិ​ទ្ទិញ​ថា​៖​សន្និបាត​គណៈកម្មាធិកា​រ​គណបក្ស​ប្រជាជន​កម្ពុជា​កាលពី​ចុងខែ​ធ្នូ​កន្លង ទៅ​បាន​អញ្ជើញ​តំណាង​សំខាន់ៗ​គ្រប់​សមាសភាព​ពី​ថ្នាក់ក្រោម​ជាតិ​និង​ថ្នាក់ជាតិ​ចូលរួម​។​លោក​បន្តថា​សន្និបាត​គ​ណ​បក្ស​ប្រជាជន​ដូចជា​ជា​សិក្ខា សា លា​ដ៏​ធំ​មួយ​ដែល​បាន​ប្រើពេល​វេលា​រហូត​៣​ថ្ងៃ ។ ក្រៅពី​ការពិនិត្យ​លើ​សមិទ្ធផល​សម្រេចបាន​និង​បញ្ហា​ប្រឈម សន្និបាត​បាន​បើក​វេទិកា​ពិ​ភាក្សា​ដេញ​ដោយ​គ្នា និង​ប្រមូលយក​ធាតុ​ចូល​ទាំងអស់​របស់​សមាជិកដាក់ចេញ​នូវ​គោលដៅ​ថ្មី​សម្រាប់​ដើរទៅ​មុខក្នុង​បុ​ព្ធ​ហេ តុ​ ជាតិ និង ប្រជាជន ។​គណបក្ស​ក្នុងតួនាទី​របស់ខ្លួន​ដែលជា​ស្នូល​នៃ​ការដឹកនាំ​ជាតិ​នាពេល​បច្ចុប្បន្ន​ចាំបាច់​ត្រូវ​លើក​ទិសដៅ​ដូចម្ដេចខ្លះ​ការលើក​ទិសដៅ​ការងារ​ដែល​ត្រូវធ្វើ​បន្ទាប់​គឺ​ត្រូវបានធ្វើ​ការសម្រេច​ដោយ​អង្គសន្និបាត​ដែល​នេះ​គឺជា​របៀប​ធ្វើការ​របស់​គ​ណាប​ក្ស​ប្រជាជន​កម្ពុជា មតិ​ភាគតិច​គោរព​ភាគច្រើន នេះ​ប្រជាធិបតេយ្យ​ផ្ទៃក្នុង​ដ៏​ទូលំទូលាយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ។​

​លោក ស្តើង សុខុម បានធ្វើការ​ពន្យល់​ថាគ​ណ​បក្ស​ប្រជាជន​កម្ពុជា “​សមូហភាព​ដឹកនាំ​បុគ្គល​ទទួលខុសត្រូវ​” វា​ជាគោលការណ៍​ប្រជាធិបតេយ្យ ប្រមូលផ្តុំ​ភា​តិច​គោរព​ភាគច្រើន ។លោក​បាន​បន្ត​ពន្យល់ថា​“​សមូហភាព​ដឹកនាំ​បុគ្គល​ទទួលខុសត្រូវ​” មានន័យថា​មិនអាច​ មាន​អ្នកណា​មួយ​ទៅ ដឹកនាំ​ម្នាក់ឯង​បាន​នោះទេ រាល់​បញ្ហា​ត្រូវតែមាន​ការសម្រេច​ដោយ​សមូហភាព​។ ការដាក់ចេញ​សេចក្តីសម្រេច​ណាមួយ​គឺមាន​ទិសដៅ​ជាក់លាក់ បុគ្គល​ម្នាក់ៗ​ត្រូវ​រៀបចំ​ឱ្យមាន​ការទទួលខុសត្រូវ។ដូច​ច្នេះ​ហើយ​បានជា​គណបក្ស​ប្រជាជន​កម្ពុជា​ប្រកា ន់យក​គោលការណ៍​“​សមូហភាព​ដឹកនាំបុគ្គល​ទទួលខុសត្រូវ​”​គោលការណ៍​នេះ​មាន​សារសំ ខាន់​ណាស់​ក្នុង​ការពង្រឹង​សាមគ្គីភាព​ផ្ទៃក្នុងនិង​ការឯកភាព​ផ្ទៃក្នុង ។​ហេតុដូចនេះ​ហើយ​បាន ជា​គណបក្ស​ប្រជាជន​កម្ពុជា​ឈរ​យ៉ាងរឹងមាំនិងបន្ត​ឈរ​រាប់រយឆ្នាំ​ទៅមុខទៀត​ប្រ កបដោយ​សក្តានុពល និង ភាពរឹងមាំ ។​

​នៅក្នុង​ពិធី​បិ​ទ្ទិញ​នោះ​លោក ស្តើង សុខុម ក៏បានផ្តល់​ការលើកទឹកចិត្ត​ចំពោះ​អ្នកចូលរួម​ទាំងអស់​ជាមួយ​ថិ​វ​កា​កំដ​ដៃ​ដើម្បី​អបអរសាទរ​ខួប​ទី ៤០ ទិវា​ជ័យជម្នះ ៧ មករា​ផង ដែរ ៕