ប្រជាពលរដ្ឋ​ហាក់បីដូចជា​អស់សង្ឃឹម​ជាខ្លាំង​ជាមួយ អាជ្ញាធរ​ខណ្ឌមានជ័យ​

163

(​ភ្នំពេញ) ៖ ប្រជាពលរដ្ឋ​រស់ក្នុង ភូមិ​ឬ​ស្សី សង្កាត់​ស្ទឹងមានជ័យ ទី ២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ មានការ​ខឹងសម្បា​រយ៉ា​ង​ខ្លាំង​ជាមួយ​​អាជ្ញាធរ​ខណ្ឌមានជ័យ ដែល​មិន​យកចិត្តទុកដាក់ និង​បើកភ្នែក​មើល​ទាល់តែសោះ លើ​បញ្ហា​សុខភាព​របស់​ប្រជាពលរដ្ឋ ក៏​ដូច​សុខទុក្ខ​រស់​​នៅ​របស់​ប្រជាពលរដ្ឋ​ដែល​បណ្តែតបណ្តោយ​អោយ សំរាម​គរ​ដូច​ភ្នំ​មិនមាន​វិធាន​ការចុះ​សម្អាត​បន្តិច​ម្តង​សោះ​ធ្វើអោយ​សំរាម​ពីមួយថ្ងៃ​​ទៅមួយថ្ងៃ​ច្រើនឡើងៗ ធ្វើអោយប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ​ជិតខាង និង​អ្នកធ្វើដំណើរ​ដែរ​ឆ្លងកាត់​។​

​ប្រជាពលរដ្ឋ​រស់ក្នុង​ភូមិ​ឬ​ស្សី​ជាច្រើន​នាក់​បាន​រិះគន់​ចំៗ​ទៅលើ​ថ្នាក់ដឹកនាំ​ខណ្ឌមានជ័យ ថា ជា​មនុស្ស​គ្មាន​ការទទួលខុសត្រូវ និង មិនមែនជា​មន្ត្រី​បំរើ​រាស្ត្រ​ទេ មតិ​ប្រជាពលរដ្ឋ​បាន​លើកឡើងថា ប្រសិនបើ​គំនរ​សំរាម​នោះ​នៅផ្ទះ​អភិបាលក្រុង និង អភិបាលខណ្ឌ ឬ​ក៍​ផ្ទះ​នាយករដ្ឋមន្ត្រី​តើ​គិត​ដូច​ម្តេចទៅ បើ​ក្លិន​ស្អុយរលួយ​បែបនេះ​នៅតែ​មិនឃើញ​មាន​ចំណាត់ការ​របស់​អភិបាលខណ្ឌ​មានជ័យ និង ការចាត់វិធានការ​រ​បស់​អភិបាលក្រុង​បន្តិច​សោះ​តើ​អោយ​ប្រជាពលរដ្ឋ​សង្ឃឹម​អ្វី​តទៅទៀត​៕​ដោយ​៖​គ្រី​សម្បត្តិ​/sn​