ប្រជាពលរដ្ឋ​អាច​ប្រើ​សេវាកម្ម​តាម​មន្ទីរពេទ្យ​រដ្ឋ​ដោយ​ឥតគិតថ្លៃ​តាមរយៈ​ប័ណ្ណ​មូលនិធិ​សមធម៌​សុខាភិបាល​

156

(​ភ្នំពេញ​) : លោក ជាវ ប៊ុន​រិ​ទ្ធ ប្រធានការិយាល័យ​គោលនយោបាយ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម ហៅ​កាត់ ប​.​ស​.​ស​នៃ​ក្រសួង​ការងារ​​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​មានប្រសាសន៍ថា បងប្អូន​ប្រជាពលរដ្ឋ​អាច​នឹង​ប្រើប្រាស់​សេវាកម្ម​នៅតាម​មន្ទីរពេទ្យ​រដ្ឋ​នានា​​ដោយ​មិន​តម្រូវ​ឲ្យ​បង់ប្រាក់​ឡើយ (​ឥតគិតថ្លៃ​) បន្ទាប់ ពី​ទទួលបាន​ប័ណ្ណ​មូលនិធិ​សមធម៌​សុខាភិបាល​។​

​នៅក្រោយ​កិច្ចប្រជុំ​ស្តីពី​នីតិវិធី​ចុះបញ្ជី​ប្រធាន​-​អនុប្រធាន​ភូមិ និង​សមាជិក​ភូមិ​មក​ក្នុង​បេឡា​ជាតិ របប​សន្តិសុខ​សង្គម (​ប​.​ស​.​ស​) កាលពីពេល​កន្លងទៅ​នៅ​សាលាខណ្ឌ​ចំការមន លោក ជាវ ប៊ុន​រិ​ទ្ធ បាន​ឲ្យ ដឹង​ទៀតថា​ប័​ណ្ឌ​មូលនិធិ​សមធម៌​សុខាភិបាល​នេះ​ពិតជា​​មាន​សារៈសំខាន់​ណាស់​សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ ពិសេស​ចំពោះ​កម្មករនិយោជិត​ជា​ស្ត្រី​ពរ​ពោះ និង​ដល់ពេល​សម្រាកលំហែរ​មិត្តភាព (​ឆ្លងទន្លេរ​) នឹង​ទទួលបាន​ប្រាក់ឧបត្ថម្ភ​បន្ថែមទៀត​របស់​ប្រមុខ​រដ្ឋាភិបាល​ដែល​បាន​សន្យា​ផ្តល់ជូន​។

​លោក​ប្រធាន​បន្តថា បន្ទាប់ពី​ទទួលបាន​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ជំរុញ​ឲ្យ​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​​វិជ្ជាជីវៈ ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និង​ក្រសួងសុខាភិបាល​ធ្វើ​យ៉ាង ណា​រៀបចំ​ឲ្យ​មាន​ប្រព័ន្ធ​មូលនិធិ​សមធម៌​សុខាភិបាល​នេះ​ឡើង ទើប​ក្រុមការងារ​រៀបចំ​ឲ្យ​មាន​យុទ្ធនាការ ចុះបញ្ជីរ​នេះ​ឡើង ដែល​គ្រោង​នឹងធ្វើ​នៅ​២៥​ធានី ខេត្ត​ដោយ​ជំហាន​ទីមួយ​រៀបចំ​នៅក្នុង​​រាជធានី​ភ្នំពេញ ក្នុង​ខណ្ឌ​ចំនួន​០៦​សិន រួមមាន​៖ ខណ្ឌចំការមន ខណ្ឌទួលគោក ខណ្ឌ​ច្បារអំពៅ ខណ្ឌ​៧​មករា ខណ្ឌ ជ្រោយចង្វារ និង​ខណ្ឌដូនពេញ​។ ដោយឡែក​សម្រាប់​ខណ្ឌ​ចំនួន​០៦​ផ្សេងទៀត គ្រោង​នឹង​បញ្ចប់ នៅ​សប្តាហ៍​នេះ​ដើម្បី​បន្តធ្វើ​ការងារ​នេះ​នៅ​​តាម​បណ្តា​ខេត្ត​ទៀត​។

​ជាមួយគ្នានេះ អភិបាលរង​ខណ្ឌចំការមន លោកស្រី កែវ សា​ម៉ុ​ល បានស្នើរ​ដល់​ប្រធានភូមិ អនុ ប្រធានភូមិ និង​សមាជិក​ភូមិ​ទាំងអស់​ទៅ​ចុះបញ្ជី​ក្នុង​ប​.​ស​.​ស ដើម្បី​ទទួលបាន​ប័ណ្ណ​មូលនិធិ​សមធម៌​សុខា ភិ​បាល និង​បន្ត​សហការ​ជាមួយ​ក្រុមការងារ​ប​.​ស​.​ស ចុះ​ចែក​លិខិត​អ​ញ្ញើញ​និង​ជំរុញ​ឲ្យ​សហគ្រាស​នៅក្នុង ដែនដី​របស់ខ្លួន​ទៅ​ចុះបញ្ជី​ជាមួយ​ប​.​ស​.​ស ដើម្បី​ឲ្យ​កម្មករនិយោជិត​ដែល​បម្រើ​ការងារ​នៅក្នុង​សហគ្រាស នោះ​ទទួលបាន​ប័ណ្ណ​មូលនិធិ​សមធម៌​សុខាភិបាល និង​អត្ថប្រយោជន៍​ដទៃទៀត​ពេល​មាន​ជម្ងឺ និង​គ្រោះ ថ្នាក់​ផ្សេងៗ​៕​ដោយ : ពៅ និមល​/sn

​លោក ជាវ ប៊ុន​រិ​ទ្ធ ប្រធានការិយាល័យ​គោលនយោបាយ​នៃ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​