ប្រជាពលរដ្ឋ​៥០​គ្រួសារ​នៅ​សង្កាត់​ដង្កោ​បានទទួល​អំណោយ​កាកបាទក្រហមកម្ពុជា​

768
ចែករម្លែក

​ដោយ​៖​រ៉ា​ម៉ន​
​ភ្នំពេញ​៖​កាលពី​ថ្ងៃទី​៨ ខែមិថុនា ឆ្នាំ​២០១៨ លោក នុត ពុធ​ដា​រ៉ា ជំនួយការ​សម្ដេច​តេ​ជោ​ហ៊ុនសែន នាយករដ្ឋមន្ត្រី​ជា​អភិបាល​ខណ្ឌដង្កោ និង​ជា​ប្រធាន​កិ​តិ្ត​យស​អនុសាខា​កាកបាទក្រហមកម្ពុជា​ខ​ណ្ឌ​ដង្កោ រួមជាមួយ​ព្រះសង្ឃ មន្ត្រីរាជការ ខណ្ឌ សង្កាត់ ភូមិ​បាន​នាំយក​អំណោយ​របស់​កាក​បាទ​ក្រហម​កម្ពុជា ក្រោម​ការដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​ពី​សំណាក​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ទៅ​ចែកជូន​ប្រជាពលរដ្ឋ​ក្រីក្រ ចំនួន ៥០​គ្រួសារ ក្នុង​សង្កាត់​ដង្កោ​។​
​លោក​អភិបាល​ខណ្ឌដង្កោ​បាន​លើកឡើងថា​៖ អំណោយ​ខាងលើនេះ ទោះបី​មិន​ច្រើន​ក៏បាន​ជួយ​សម្រាល ដល់​ទុក្ខលំបាក​របស់​បងប្អូន បាន​ទាន់ពេលវេលា និង​ជាការ​គិត​គុ​រ​យកចិត្តទុកដាក់ របស់​សម្ដេច​កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត ប្រធាន​កាកបាទក្រហមកម្ពុជា ដល់​បងប្អូន​តាមរយៈ អាជ្ញាធរ​ខណ្ឌ និង​អនុសាខា​កាកបាទក្រហមកម្ពុជា ខណ្ឌដង្កោ​។​
​មន្ត្រី​សាលាខណ្ឌ​បានឱ្យដឹងថា​៖​អំណោយ​ដែល​លោក​អភិបាលខណ្ឌ​បាន​ចែកជូន ប្រជាពលរដ្ឋ​ខាងលើ​ក្នុង​មួយ​គ្រួសារ​ទទួលបាន​៖ អង្ករ​៣០​គីឡូក្រាម ទឹកត្រី​០១​យួរ ទឹកស៊ីអ៊ីវ​០១​យួរ គ្រឿងឧបភោគ​បរិភោគ និង​សម្ភារៈប្រើប្រាស់​១០​មុខ​ផ្សេងទៀត រួម​នឹង​ថវិកា ៣​ម៉ឺន​រៀល​៕