ប្រជាពលរដ្ឋ ក្នុងភូមិ​កណ្តាល ឃុំ​ព្រះនេត្រព្រះ​ទទួល​ប្រជុំ​ផ្សព្វផ្សាយ​​សេចក្តីប្រកាស​កំណត់​តំបន់​វិ​និ​ច្ច័​យ​ចុះបញ្ជី​ដីធ្លី​មាន​លក្ខ​ណៈជា​ប្រ​ព័​ន្ធ

455
ចែករម្លែក

ដោយ:ភ្នំ​ស្វាយ/បន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋ​ក្នុងភូមិ​កណ្តាល ឃុំ​ព្រះនេត្រព្រះ ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ​កាលពី​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០១៩ បាន​ទទួល​​កា​រ​ប្រជុំ​ផ្សព្វផ្សាយ​សេចក្តីប្រកាស​កំណត់​តំបន់​វិ​និ​ច្ច័​យ​ចុះបញ្ជី​ដីធ្លី​មាន​លក្ខ​ណៈ​ជា​ប្រ​ព័​ន្ធ ។​

លោក រ៉ូ បូរ៉ា អនុប្រធាន​ម​ន្ទីរ​រៀបចំ​ដែនដី​នគ​រោ​ប​នីយកម្ម សុរិយោដី​ និង​សំណង់​ខេត្តបន្ទាយមានជ័យ​បាន​ឲ្យ​ដឹងថា ដំណាក់​កាលី​ទី​៣ នេះ ការបិទ​ផ្សាយ​ជា​សាធារណៈ​នូវ​ឯកសារ​នៃ​ការវិនិច្ឆ័យ​ប្លង់​សុរិយោដី​ និង​បញ្ជី​ឈ្មោះ​ម្ចាស់​មាន​រយៈពេល​១៥​ថ្ងៃ​ ដើម្បី​ទុក​លទ្ធភាព​ឲ្យ​ម្ចាស់​ដី​និង​អ្នកពាក់ព័ន្ធ​ធ្វើការ​ផ្ទៀងផ្ទាត់ ឈ្មោះ ស្ថានភាព​គ្រួសារ និង​ក្បាលដី​របស់ខ្លួន ព្រមទាំង​ធ្វើការ​តវ៉ា ក្នុងករណី​មានការ​ខុសឆ្គង​។​

បើ​ផុត​រយៈពេល​កំណត់ ​នៃ​ការបិទ​ផ្សាយ​បងប្អូន​ប្រជាពលរដ្ឋ​មិនអាច​ជំទាស់​តវ៉ា​បាន​ទៀតឡើយ​។​ បន្ទាប់​ពី​នេះ លោក​អភិបាលខេត្ត​នឹង​ទទួល​ពិនិត្យ​និង សម្រេច​លើ​ការផ្តល់​​សិទ្ធ​ចំពោះ​ក្បាលដី​ណា​ដែល​មិនមាន​ទំនាស់ ទី​៥​ចុះបញ្ជី​ចេញ​ប័ណ្ណ​ជូន​ម្ចាស់​ដី​។​

លោក​លី សារី អភិបាលរង​ខេត្តបន្ទាយមានជ័យ​បាន​និយាយថា​ យោងតាម​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​បានកំណត់​ជាមួយ​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់ តម្រូវ​ឲ្យ​ម្ចាស់​ក្បាលដី​អ្នកកាន់កាប់​ដី​បង់​សេវា​នៃ​ការចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​តែមួយគត់​ពេល​មក​ទទួល​ប័ណ្ណ ត្រូវ​បង់​ក្នុង​តំលៃ ដី​កសិកម្ម​ជនបទ ស្មើ​១​រៀល​ក្នុង​១​ម៉ែត្រការ៉េ ដី​លំនៅឋាន​ជនបទ​គឺ​១​ម៉ែត្រការ៉េ ស្មើ​១០​រៀល ដី​ទីប្រជុំជន​ស្រុក​គឺ​១​ម៉ែត្រការ៉េ ស្មើ​២០​រៀល ។​

ដី​ទីប្រជុំជន​ខេត្ត​ឫ​ដី​ជាទី​ប្រជុំជន​រាជធានី​ភ្នំពេញ​គឺ​១​ម៉ែត្រ ការ៉េ​ស្មើ​២៥០​រៀល ដី​ទីប្រជុំជន​រា​ជនី​ភ្នំពេញ​គឺ​១​ម៉ែត្រការ៉េ​ស្មើ​៥០០​រៀល។

លោក​បាន​អបអរ​ជាមួយ​បងប្អូន​ពលរដ្ឋ​និង​ម្ចាស់​ក្បាលដី ​ដែល​ទទួលបាន​ការចុះបញ្ជី​ដីធ្លី​ឬ​ធ្វើ​ប្លងរឹង​ដោយ​រាជរដ្ឋាភិបាល​ ចេញ​ចំណាយ​ជូន​ឬ​ហៅថា​ចុះបញ្ជី​ជូន​ដោយ​ឥតគិតថ្លៃ​នេះ ហើយ​សូមអោយ​បងប្អូន​បំពេញ​នូ​វកត​ព្វ​កិច្ច​ផ្ទៀងផ្ទាត់ កែតម្រូវ​នូវ​ទិន្នន័យ​នានា​ពាក់ព័ន្ធ​ក្បាលដី​របស់ខ្លួន​៕B/