ប្រជាពលរដ្ឋ រកស៊ី​ចិញ្ចឹម​ត្រី​នៅ​បឹង​សំរោង​ផ្ទុះ​ការតវ៉ា​សូម​ឲ្យ​អាជ្ញាធរ​ទុកពេល​១​ឆ្នាំ ដើម្បី​ប្រមូល​ផល​ត្រី​សិន​ទើប​រុះរើ​

365
ចែករម្លែក
  • 19
    Shares

ដោយ:សាវ​រក្ស​/ភ្នំពេញ ​៖ ប្រជាព​រដ្ឋ ប្រមាណ​ជិត ១០០​គ្រួសារ ក្នុងចំណោម ប្រមាណ​ជាង​៣០០​គ្រួសារ ដែល​រកស៊ី​ចិញ្ចឹមត្រី​នៅក្នុងបឹងសំរោង បាន​ផ្ទុះ​ការ​វ៉ា​ទាមទារ​ឲ្យ​អាជ្ញាធរ ទុកពេល​មួយឆ្នាំ​ដើម្បី​ប្រមូល​ត្រី​សិន​។ ការតវ៉ា​នេះ បាន​ផ្ទុះឡើង កាលពី​ព្រឹក ថ្ងៃទី​២៣ ខែមករា ឆ្នាំ២០១៩ ដោយ​ពួកគាត់​បាននាំគ្នា​ជួប​ប្រមូលផ្តុំ នៅតាម​បឹងសំរោង ដែលស្ថិតនៅ​ភូមិ​ឌួង សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ​។​

បន្ទាប់ពីអាជ្ញាធរខណ្ឌ​ព្រែក​ព្នៅ ចេញ​សេចក្តី​ជួនដំណឹងដល់​ប្រជាពលរដ្ឋ ឲ្យ​រុះរើ​ស៊ង និង​ស្រះ​ចិញ្ចឹម​ត្រី​នៅក្នុង​បឹង​ក្រោម​រួម​ភាព ស្តា​របឹង​ដោយ​ទុក​រយៈពេលតែ​១០​ថ្ងៃ​។​

​ប្រជាពលរដ្ឋបាន​ឲ្យ​ដឹងថា ពួកគាត់​ប្រមាណ​ជាង​៣០០​គ្រួសារ បាន​រស់​និង​ប្រកប់​មុខ របរ​ចិញ្ចឹម​ត្រី នៅក្នុងបឹងសំរោង​ដែល​ស្ថិតនៅ ក្នុងភូមិ​ព្រែក​ព្នៅ ភូមិឌួង​ សង្កាត់​ព្រែក​ព្នៅ និង​ភូមិសំរោង សង្កាត់​សំរោង តាំងពី​កំឡុង ឆ្នាំ២០០៦ មក​ម្លេះ ស្រាប់តែ​នៅ​ថ្ងៃទី​២២​ខែមករា ឆ្នាំ ២០១៩​ពួកគាត់​បានទទួល​សេច​ត្តី​ជួន​ដំណឹង របស់​អាជ្ញាធរ​ខណ្ឌ​ព្រែក​ព្នៅ ឲ្យ​រុះរើ​ស៊ង និង​ស្រះ​ចិញ្ចឹម​ត្រី ដោយ​ទុក​រយៈពេល​តែ​១០​ថ្ងៃ គិត​ចាប់តាំងពី​ថ្ងៃទី​១៤ ខែមករា ឆ្នាំ២០១៩ មក​។​

​ប្រជាពលរដ្ឋ បាន​ឲ្យ​ដឹង​ទៀតថា ពួកគាត់​មិន​ជំទាស់នឹង​ការស្តា​របឹង​នោះទេ តែ​គួរ​ទុកពេល​ឲ្យ​គាត់ ប្រមូល​ផល​ត្រី​សិន ក្នុង​រយៈពេលតែ​១០​ថ្ងៃ ពួកគាត់​មិនអាចចាប់​ត្រី​រាប់​តោន​នោះ​លក់​ទាន់នោះទេ ណាមួយ​ត្រី​ខ្លះនៅ​តូច មិនទាន់​ដល់​ខែប្រមូល​ផល​ឡើយ ។​
លោកស្រី រស់ លាភ អាយុ​៥០​ឆ្នាំ បាន​ឲ្យ​ដឹងថា គាត់​បាន​ប្រកប់មុខរបរចិញ្ចឹម​ត្រី​ក្នុង​បឹង​សំរោង​នេះ​តាំងពី​ឆ្នាំ២០០៦មក ដោយ​ធ្វើ​ស៊ងទំហំ​៤០០​ម៉ែត្រ គុណ​១៥​ម៉ែត្រ ដោយ​ដាក់​កូន​ត្រី សុង ហ៊ី ចំនួន២៤​ម៉ឺន​កូន តាំងពី​ខែកក្កដា ឆ្នាំ២០១៨ និង​ត្រូវចាប់​ត្រី​ក្នុងខែសីហា ឆ្នាំ២០១៩ ដែល​មិនទាន់បាន​ចាប់​ផង ត្រូវបាន​អាជ្ញាធរ​បង្ខំឲ្យ​រុះរើ តើ​គាត់​យក​ត្រី​នោះ​ទៅណា​?​។​

​លោកស្រី ជា សុខ អាយុ ៣៧​ឆ្នាំ មាន​លំនៅ​ភូមិ ឌួង សង្កាត់​ព្រែក​ព្នៅ បាន​ឲ្យ​ដឹងថា គាត់​៣​នាក់​បងប្អូន បាន​ប្រកប់​មុខ របរ ចិញ្ចឹម​ត្រី​នេះ ដោយ​ធ្វើ​ស៊ង​ចំនួន៥ លើ​ផ្ទៃ​ទឹក​ចំនួន​៥​ហិត​តា ដោយ​ដាក់​ត្រី​ចម្រុះ​រួមមាន​ត្រី​ឡាប​យ៉ា​, កាម​ឥណ្ឌា ឆ្ពិន និង​ត្រី​សុង​ហ៊ី ពេល​អាជ្ញាធរ ទុកពេល​តែ​១០​ថ្ងៃ មិនអាចចាប់​ត្រី​លក់​ទាន់​នោះទេ ។​

​ប្រជាពលរដ្ឋ បាន​ឲ្យ​ដឹងថា ពួកគាត់ភាគច្រើនសុទ្ធតែយកលុយ​ធានា​គារ​មករក​ស៊ី​ចិញ្ចឹម​ត្រី បើ​អាជ្ញាធរ ធ្វើបែបនេះ ដូច បំបែក​ឆ្នាំងបាយ​ចឹ​ង ។​

តាម​លិខិត ស្នើសុំ​របស់​ប្រជាពលរដ្ឋ ក៏បាន​ទ​ទួ​ច​សុំអាជ្ញាធររាជធានី​ភ្នំពេញ ​ក៏​ដូចជា​សាលាខណ្ឌ​ព្រែក​ព្នៅ មេ​តា​ទុកពេល​១២​ខែ (​មួយឆ្នាំ​) ដើម្បី​ឲ្យ​ពួកគាត់​ប្រមូល​ផល​សិន ហើយព្រមធ្វើ​កិច្ចសន្យា បើសិនជា​ដល់​ថ្ងៃ​កំណត់​មិន​ព្រម​រុះរើ​ទេ ពួកគាត់​សុខចិត្ត​ទទួលខុសត្រូវតាមផ្លូវ​ច្បាប់​។​

​ប្រពល​ដ្ឋ​បាន​ចោទប្រកាន់​អាជ្ញាធរ​បាន​បើកទ្វារ​ទឹក​ឲ្យ​ហូរ​ បង្ខំ​ឲ្យ​ពួកគាត់​រុះរើ​ស៊ង​នឹង​ទីតាំង​ចិញ្ចឹម​ត្រី​ទៀតផង​។​

​យោងតាម​សេចក្តីជូនដំណឹង​របស់​សាលាខណ្ឌ​ព្រែក​ព្នៅ​បាន​ឲ្យ​ដឹងថា ដើម្បី​ការពារ​ផ្ទៃ​បឹង​សំរោង​ទំហំ​៣៣៦ ហិកតា​ជា​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ និង​ថែរក្សា​មុខងារ​បឹង​ជា​អាង​ស្តុ​ប​ទឹក​ដែលជា​ប្រព័ន្ធ​រំដោះ​ទឹក​ជន់​លិច​មួយ​ភាគពី​ក្នុង​រាជធានី​ភ្នំពេញ​និង​មួយ​ភាគពី​បណ្តា​ខេត្ត​នានា​នោះ រដ្ឋ​បាល​រាជធានី​ភ្នំពេញ​ចាត់​ឲ្យ​មន្ទីរជំនាញ​ពាក់ព័ន្ធ​ ​ស្តា​របឹង​សំរោង​ឡើងវិញ​ ដោយ​កន្លងមក​បឹង​នេះ​ត្រូវបាន​រង​នូវ​ការទន្ទ្រាន​កាន់កាប់​ការ​សាង​សង់​ទំនប់​លើ​ផ្ទៃ​បឹង ​ធ្វើ​ឲ្យ​ផ្ទៃ​បឹង​គោក​រាក់​និង​រួម​តូច​ទៅៗ​លែង​បំពេញ​មុខងារ​របស់​ខ្លួន​តទៅទៀតបាន​។​

​ប្រជាពលរដ្ឋ​បាន​បន្តថា បើសិន​អាជ្ញាធរ​មិន​ព្រម​តាម​សំណូមពរ​តាម​ពួកគាត់​ខាងលើ​ទេ ពួកគាត់​នឹង​នាំគ្នា​ទៅ​តវ៉ា​នៅ​សាលា​រាជធានី​ភ្នំពេញ​បន្តទៀត​៕​B/

#