ប្រជាពលរដ្ឋ ១៣៤២​នាក់​ទទួល​ការពិនិត្យ​និង​ព្យាបាល​ជំងឺ​ទូទៅ​ដោយ​ឥតគិតថ្លៃ​

953
ចែករម្លែក

​ដោយ​ៈ​រ៉ា​ម៉ន/​​ភ្នំពេញៈ​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ​បាន​អញ្ជើញ​ទៅធ្វើ​ការពិនិត្យ​និង​ព្យាបាល​ជម្ងឺ​ជូន​ដល់​ប្រជាពលរដ្ឋ កម្មករ កម្មការិនី បាន​ចំនួន ១.៣៤២​នាក់ រួមមាន ជំងឺងឺ​ទូទៅ រោគ​ស្ត្រី និង​កុមារ ពិនិត្យ​ផ្ទៃពោះ ជំងឺ​មាត់​ធ្មេញ វះកាត់​តូច​និង​អប់រំ​ផ្នែក​សុខភាព​ហើយ​ផ្តល់​ថ្នាំ​ជូន​ដោយ​ឥតគិតថ្លៃ ។​
​ពិធី​ខាងលើនេះ​បានធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃអាទិត្យ​ថ្ងៃទី​២៥ ខែមីនា ​នៅក្នុង​បរិវេណ​វត្ត​សំបួរមាស ក្នុងភូមិ​ម័ល សង្កាត់​ដង្កោ ដោយមាន​ការចូលរួម​ពី​សំណាក់ លោក នុត ពុធ​ដា​រ៉ា   អភិបាល​ខណ្ឌដង្កោ តំណាង​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ លោក សោម អូន ប្រធានសភា​សម្ព័ន្ធ​សហជីព​ជាតិ​កម្ពុជា និង​លោក ស៊ឹម ស៊ូ​យ៉េ​ង តំណាង​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ​។​

​ ​ក្នុងឱកាស​នោះ កុមារា កុមារី ដែល​បាន​ចូលរួម​ក្នុង​ពិធី​នោះ បានទទួល​សៀវភៅ​មួយ​ក្បាល និង​ប៊ិច ១​ដើម ក្នុង​ម្នាក់ៗ​ផងដែរ​៕