ប្រជា​ការពារ​មូលដ្ឋាន​១៧២​នាក់​នៅ​សង្កាត់​លេខ​១ បានទទួល​សំលៀកបំពាក់ និង​ស្បែកជើង​ពី​អភិបាលក្រុង​ព្រះសីហនុ​

63
ចែករម្លែក

ដោ​យ:​វ​ណ្ណៈ​/ព្រះសីហនុ​ ៖ ​បន្ទាប់ពី​ជួប​គ្រោះ​ទំនន់​ទឹកភ្លៀង ដ៏ ធ្ងន់ធ្ងរ កន្លងមក​លោក​អភិបាលក្រុង​ព្រះសីហនុ បាន​ឆ្លៀតឱកាស ចុះសាកសួរ​សុខទុក្ខ និង​សំណេះ​សំណាល ដល់​បងប្អូន​ប្រជា​ការពារ ផងដែរ​។​

​នេះ​ជា​សេចក្តីរាយការណ៍ ដែល​រស្មី​កម្ពុជា​ទទួលបាន កាលពី​ល្ងាច​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០១៩​នេះ​មក​ថា លោក អុី សុខ​ឡេង អភិបាលក្រុង​ព្រះសីហនុ បាន​ចុះ​ជួប​សំណេះសំណាល​ជាមួយ​អាជ្ញាធរ និង បងប្អូន​កម្លាំង​ប្រជា​ការពារ​ក្នុង​សង្កាត់​លេខ​១ ក្រុងព្រះសីហនុ ក្នុង​គោលបំណង​ដើម្បី​លើកទឹកចិត្ត​អោយ​បងប្អូន​ប្រជា​ការពារ​ចូលរួម​បំពេញការងារ​សង្គម​ផ្សេងៗ​ក្នុង​មូលដ្ឋាន​ឲ្យ​បាន​កាន់តែ​សកម្ម ។

​ក្នុងឱកាស​នោះ លោក​អភិបាលក្រុង ក៍បាន​ជូន​ខោអាវ​ប្រជា​ការពារ​ម្នាក់​មួយ​កំ​ប្លេ រួមទាំង​ស្បែកជើង​១​គូ ដល់​ប្រជា​ការពារ​សរុប​ចំនួន ១៧២ នាក់​៕​B/