ប្រជា​ការពា​សង្កាត់​ឫស្សីកែវ​ម្នាក់ ជួប​គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត​បុក​ស្លាប់​នៅនឹងកន្លែង​

651
ចែករម្លែក

ដោយ​: ចាន់តូ / ភ្នំពេញ​: ប្រជា​ការពារ​សង្កាត់​ឫស្សីកែវ​ម្នាក់​បាន​ស្លាប់​យ៉ាង​អាណោច​អធម៌ បន្ទាប់ពី​បាន​បុរស​ម្នាក់​បើករថយន្ត​មួយគ្រឿង​វ៉ា​ជែង​ជ្រុល​ទៅបុក​ម៉ូតូ​ពេញទំហឹង​។ ហេតុការណ៍​នេះ កើតឡើង​កាលពី​វេលា​មោង​៩​និង​៣០​នាទី យប់​ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០១៨ ស្ថិតនៅ​ចំណុច​មុខ​បូរី​ពេញចិត្ត តាម​បណ្តោយ​ផ្លូវ​ខាង​សារិន ក្រុម​១៥ សង្កាត់​ឫស្សីកែវ ខណ្ឌឫស្សីកែវ​។​

​សព​ជនរងគ្រោះ​មានឈ្មោះ បិ​ល សុភ​ស្ស ហៅ​ធុច ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ មុ​របរ​ប្រជា​ការពារ ស្នាក់នៅ​ភូមិ​ផ្សារ​តូច សង្កាត់​ទួល​សង្កែ​១ ខណ្ឌឫស្សីកែវ​។​

​តាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុន​កើតហេតុ​គេ​ឃើញ​បុរស​ម្នាក់ បើករថយន្ត​មួយគ្រឿង​ម៉ាក​សី​អវី ពណ៌​ស្លែ ពាក់​ស្លាក​លេខ ភ្នំពេញ 2M 3708 បើកបរ​ទិសដៅ​ពី​ត្បូង​ទៅ​ជើង វ៉ា​ជែង​មិន​ប្រយ័ត្ន​មកដល់​ចំណុចកើតហេតុ បាន​រេ​ចង្កូត​មក​ខាងឆ្វេង​ដៃ​ចូលទៅ​ចំណីផ្លូវ​ម្ខាង​ទៀត​ជ្រុល​ទៅបុក​ម៉ូតូ​មួយគ្រឿង ម៉ាក​ហុងដា​ឌ្រី​ម សង់​ស៊េរី​០១៣ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1AW 0694 បើកបរ​ដោយ​បុរស​ម្នាក់​ជនរងគ្រោះ​បញ្ច្រាស​ទិសដៅ​គ្នា​ពី​ត្បូង​ទៅ​ជើង​ពេញទំហឹង បណ្តាល​ឲ្យ​ខ្ទាត​ទៅលើ​ចិញ្ចើមផ្លូវ​មុខផ្ទះ ប្រជាពលរដ្ឋ​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​។ ចំណែក​ម្ចាស់​រថយន្ត​បង្ក ត្រូវបាន​ប្រជាពលរដ្ឋ​ឃាត់ខ្លួន​ឲ្យ​សមត្ថកិច្ច​។​

​ក្រោយ​កើតហេតុ ម្ចាស់​រថយន្ត​បង្ក​ត្រូវបាន​សមត្ថកិច្ច​នាំខ្លួន​មក​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស​ង្កា​ត់​ឫស្សីកែវ ចំណែក​រថយន្ត​និង​ម៉ូតូ សមត្ថកិច្ច​ជំនាញ​ធ្វើការ​វាស់វែង​យកទៅ​រក្សាទុក នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ រង់ចាំ​ដោះស្រាយ​គ្នា​ទៅតាម​ផ្លូវច្បាប់​។ ដោយឡែក​សព​ជនរងគ្រោះ សមត្ថកិច្ច​ប្រគល់ជូន​សាច់ញាតិ​យកមក​តម្កល់ទុក​នៅ​វត្ត​ទួល​សង្កែ ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​៕ ល​