ប្រជា​សហគមន៍​ភ្នំ​ព្រះ​ព្រមទាំង​អាជ្ញាធរ​រាបចំ​ជញ្ជូន​ទឹក​ជួយសង្គ្រោះ​សត្វព្រៃ​៦​ប្រភេទ​

270
ចែករម្លែក

ដោយ​:​សុខ​សុ​ភ័​ណ្ឌ/​កំពង់​ស្ពី​ ៖​ កាលពី​ព្រឹក​ថ្ងៃទី​១៨​ ខែមីនា ​ឆ្នាំ​២០១៩ ​ប្រជា​សហគម​ន៏​ភ្នំ​ព្រះ​រួមទាំង​អាជ្ញាធរ​ បាន​សហការគ្នា​ជញ្ជូន​ទឹក​យកទៅដាក់​តាម​អូរ​នៅ​ចំណុច​ភ្នំ​ព្រះ​ស្ថិត​ឃុំ​យាអង្គ ស្រុក​ថ្ពង​ខេត្តកំពង់ស្ពឺ ដើម្បី​ឲ្យ​សត្វ​៦​ប្រភេទ​ផឹក​។​

លោក តេង សុ​វណ្ណា​រ័ត្ន នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​សង្កាត់​ថ្ពង​បានឱ្យ​ក្រុម​អ្នកសារព័ត៌មាន​ដឹងថា​ នៅ​រដូវ​នេះ​ជា​ប្រាំង​ធ្វើ​អូរ​និង​ត្រពាំង​តូច​នៅ​ចំ​អូរ​ឬ​ស្សី​
​ស្រុក​នៅ​ពី​ខាងលិច​ឈាង​ខាងត្បូង​ភ្នំ​ព្រះ ​ស្ថិត​ក្នុងភូមិ​ពាណិជ្ ជ​ឃុំ​យាអង្គ​ ស្រុក​ថ្ពង​ដែលជា​ចំណុច​សត្វព្រៃ​៦​ប្រភេទ​មក​ផឹកទឹក​។​

សត្វព្រៃ​ដែល​មក​ផឹកទឹក​នៅ​ចំណុច​ខាងលើនេះ​ រួមមាន​១​សត្វ​ជ្រូកព្រៃ​២​សត្វ​ទន្សោង​៣​សត្វ​ឈ្លុះ​៤​សត្វ​ស្វា​៥​សត្វ​ទោច​៦​សត្វ​ក្តាន់​យ៉ែ​ង​។​

ទើប​ប្រជា​សហគមន៍​និង​អាជ្ញាធរ​ ដោយមាន​ការចូលរួម​ពី​សំណាក់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ភូមិ​ពាណិជ្ជ​បាននាំគ្នា​ដឹកជញ្ជូន​ទឹក​។​ យកមក​ចាក់​ក្នុង​អូរ​ឬ​ស្សី​ស្រុក​ដែលជា​ចំណុច​សត្វព្រៃ​ឆ្លងកាត់​ចេញពី​សហគមន៍​ទ័ព​មានមក​ផឹក​។​

លោក​បាន​បន្តថា ​សហគម​ន៍​របស់លោក​បានធ្វើ​គំរោង​ជី​ស្រះ​ទឹក​នៅ​ចំណុច​អូរ​ខាងលើ​ដើម្បី​ទុកឱ្យ​សត្វព្រៃ​ក៏ដូចជា​គោក្របី​របស់​បងប្អូន​ប្រជាពលរដ្ឋ​គ្រាន់​ផឹក​នៅ​រដូវប្រាំង​។​ព្រោះ​រដូវប្រាំង​អូរ​ត្រពាំង​នៅ​ចំណុច​ខាងលើ​ហ៊ួ​ត​រីងស្ងួត​អស់​ ទើប​ខាង​ប្រជា​សហគមន៍​ភ្នំ​ព្រះ​រួមទាំង​អាជ្ញាធរ​នាំគ្នា​ដឹកជញ្ជូន​ទឹក​ពី​ចំណុច​អូរ​ខ្យា ​ដែលមាន​ចំងាយ​៧​គីឡូ​យក​ដាក់​ក្នុង​អូរ​ឬ​ស្សី​ស្រុក​ទុកឱ្យ​សត្វព្រៃ​ទាំង​៦​ប្រភេទ​ផឹក​៕​B/