ប្រជុំដកស្រង់បទពិសោធន៍លើ ភារកិច្ចរក្សាការពារសន្តិសុខ ក្នុង ពិធីបុណ្យអុំទូក ខេត្តបាត់ដំបង​

126
ចែករម្លែក

ដោយ:​គ្រញូង​/​បាត់ដំបង ៖ នៅរសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ នៅសាលប្រជុំ ស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបង លោកឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុច សុខុន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ត​បាត់ដំបង បានប្រជុំដកស្រង់នូវបទពិសោធន៍លើ ភារកិច្ចរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សង្គម របស់កងកម្លាំងនគរបាលជូនប្រជា​ពល​​រដ្ឋ ជា ពិសេស កិច្ច ការពារ ក្នុង ពិធី បុណ្យអុំទូក បណ្តែតប្រទីប​នៅ ខេត្តបាត់ដំបង នាពេលកន្លងទៅថ្មីៗនេះ។

លោកស្នងការខេត្ត​ក៏បាន ផ្សព្វផ្សាយ សភាពការណ៍ និង ផែនការ ទាក់ទង នឹង កិច្ច ប្រតិបត្តិការ រក្សា សន្តិសុខ សណ្តាប់ធ្នាប់ សង្គម របស់ កងកម្លាំង នគរបាល នៃ ស្នងការដ្ឋាន នគរបាល ខេត្តបាត់ដំបង ។

ចូលរួម ក្នុង ពិធី នេះ ដែរ មាន លោក លោកស្រី ឧ​ត្ត​ម​សេនីយ៍ វរសេនីយ៍ ស្នងការ រង អនុប្រធាន ផែន នាយ នាយ រង ការិយាល័យ ជំនាញ មេបញ្ជាការ មេបញ្ជាការ រងវរសេនាតូចនគរបាលការពារព្រំដែនគោក អធិការ អធិការរង នគរបាល ក្រុង ស្រុក នាយ ផ្នែក នាយ ប៉ុស្តិ៍ នគរបាល រដ្ឋបាល ចំណុះ ស្នងការដ្ឋាន គ របាល ខេត្តបាត់ដំបង៕B/