ប្រជុំប្រចាំខែតុលាដើម្បីដោះស្រាយបញ្ហានានា និងលើកទិសដៅបន្តរបស់គណៈបញ្ជាការឯកភាពខេត្តបាត់ដំបង

76
ចែករម្លែក

ដោយៈគ្រញូង/បាត់ដំបង ៖ នារសៀលថ្ងៃទី៥ វិច្ឆិកា ឆ្នាំ២០១៩នៅសាលប្រជុំសាលាខេត្តបាត់ដំបងគណៈបញ្ជាការឯកភាពខេត្តដោយមានការចូលរួមពីលោក ងួន រតនៈអភិបាលខេត្តលោកនួន សានព្រះរាជអាជ្ញា លោកជា វណ្ណះប្រធានសាលាដំបូងខេត្ត មេបញ្ជាការថ្នាក់យោធភូមិភាគទី៥ ថ្នាក់តំបន់ប្រតិបត្តិការសឹករងបាត់ដំបង មេបញកជាការកងរាជអាវុធហត្ថខេត្ត លោកស្នងការនគរបាលខេត្ត អភិបាលក្រុង ស្រុក ប្រធាន អនុប្រធានមន្ទីរ អង្គភាពរនានាជុំវិញខេត្ត និងមន្រ្តីពាក់ព័ន្ធជាច្រើននាក់ធ្វើការប្រជុំប្រចាំខែតុលាដើម្បីដោះស្រាយបញ្ហានានានិងលើកទិសដៅបន្តនៅខែវិច្ឆិកាទៀត។

លោក ងួន រតនៈ ប្រធានគណ:បញ្ជាការឯកភាពខេត្តបានអនុញាតិឱ្យប្រធានមន្ទីរ អង្គភាពនីមួយៗ ឡើងរាយការណ៍ ពីបញ្ហាដែលកើតមានឡើងក្នុងមូលដ្ឋានរបស់ខ្លួនក្នុងនោះលោកបានសង្កត់ធ្ងន់ អំពីបញ្ហាគ្រឿងញៀន បទល្មើសផ្សេងៗ ពិសេសការពង្រឹងច្បាប់ និងអនុវត្តច្បាប់ចរាចរណ៍ទៅលើអ្នកប្រើប្រាស់យានយន្តគ្រប់ប្រភេទដែលមិនគោរពច្បាប់ចរាចរណ៍ក្នុងគោលបំណង ឱ្យប្រជាពលរដ្ឋទាំងអស់គោរពច្បាប់ទាំងអស់គ្នា។

លោកវរសេនីយ៍ឯក ដាញ់ អេងប៊ុនចាន់ ស្នងការងនគរបាលទទួលបន្ទុកការិយាល័យអន្តោប្រវេស្តន៍ បានបញ្ជាក់អំពីជនបរទេសជាជនអន្តោប្រវេសន៍ដែលកំពុងរស់នៅស្រប
ច្បាប់និងមិនស្របច្បាប់ក្នុងទឹកដីខេត្តបាត់ដំបងគឺខាងជំនាញបានគ្រប់គ្រងបានល្អប្រសើរ។

ចំណែក ប្រធានគណៈបញ្ជាការខេត្ត ក៏បានអនុញ្ញាតិឱ្យរដ្ឋបាលក្រុង-ស្រុកឡើងរាយ
ការណ៍ពីបញ្ហាផ្សេងៗ នៅតាមមូលដ្ឋានរបស់ខ្លួនជាបន្តបន្ទាប់រួចហើយលោកអភិបាលខេត្ត បានធ្វើការបូកសរុបដោយណែនាំដល់សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ផ្សេងទៀតថារាល់បទល្មើសផ្សេងទៀត ក៏យើងត្រូវទប់ស្កាត់ឱ្យបាន គឺយើងជាមន្រ្តីជំនាញរត្រូវទទួលខុសត្រូវដោយត្រូវនាំគ្នាទប់ស្កាត់កុំឱ្យកើតមានឡើងជាបន្តទៀត។

សេនីយ៍ឯក ដាញ់ អេងប៊ុនចាន់ ស្នងការងនគរបាលទទួលបន្ទុកការិយាល័យអន្តោប្រវេស្តន៍ បានបញ្ជាក់អំពីជនបរទេសជាជនអន្តោប្រវេសន៍ដែលកំពុងរស់នៅស្របច្បាប់និងមិនស្របច្បាប់ក្នុងទឹកដីខេត្តបាត់ដំបងគឺខាងជំនាញបានគ្រប់គ្រងបានល្អប្រសើរ។

ចំណែក ប្រធានគណៈបញ្ជាការខេត្ត ក៏បានអនុញ្ញាតិឱ្យរដ្ឋបាលក្រុង-ស្រុកឡើងរាយ
ការណ៍ពីបញ្ហាផ្សេងៗ នៅតាមមូលដ្ឋានរបស់ខ្លួនជាបន្តបន្ទាប់រួចហើយលោកអភិបាលខេត្ត បានធ្វើការបូកសរុបដោយណែនាំដល់សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ផ្សេងទៀតថារាល់បទល្មើសផ្សេងទៀត ក៏យើងត្រូវទប់ស្កាត់ឱ្យបាន គឺយើងជាមន្រ្តីជំនាញរត្រូវទទួលខុសត្រូវដោយត្រូវនាំគ្នាទប់ស្កាត់កុំឱ្យកើតមានឡើងជាបន្តទៀត៕B/