ប្រជុំពិភាក្សាអំពីវឌ្ឍនភាពការងារ លើគម្រោងអភិវឌ្ឍន៍ និងកែលម្អ បណ្តាញផ្លូវជាតិលេខ៦ ក្នុងខេត្ត សៀមរាប

69
ចែករម្លែក

ដោយ:គូលែន/សៀមរាប ៖ ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២០ គណៈប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី ដឹកនាំដោយ លោក ផែង សុវិជ្ជានោ រដ្ឋលេខាធិការ ក្រសួងសាធារណការនិងដឹកជញ្ជូន បានជួបប្រជុំពិភាក្សាអំពីវឌ្ឍនភាពការងារលើគម្រោងអភិវឌ្ឍន៍ និងកែលម្អបណ្តាញផ្លូវជាតិលេខ៦ ក្នុងខេត្តសៀមរាប ជាមួយ ពិន ប្រាកដ អភិបាលរង នៃគណៈអភិបាលខេត្ដសៀមរាប។

លោក ពិនប្រាកដ បាននិយាយថា កិច្ច ពិភាក្សាអំពីវឌ្ឍនៈភាពលើគម្រោងអភិវឌ្ឍន៍ និងកែលម្អកំណាត់ផ្លូវជាតិសំខាន់ៗក្នុងខេត្តសៀមរាបរួមមាន: ទី១ -គម្រោងសិក្សាដើម្បីកែលម្អកំណាត់ផ្លូវជាតិលេខ៦ (ពីរង្វង់មូលជ័យវរ្ម័នទី៧ រហូតដល់ព្រះអង្គចេកព្រះអង្គចម) និងទី២ គម្រោងកែលម្អកំណាត់ផ្លូវជាតិលេខ៦ (ពីរង្វង់មូលជ័យវរ្ម័នទី៧ រហូតដល់ស្រុកក្រឡាញ់ព្រំប្រទល់ខេត្ដបន្ទាយមានជ័យ)។

លោកបានបន្តថា គម្រោងខាងលើទាំងនេះនឹងធ្វើឲ្យខេត្ដសៀមរាបកាន់តែមានភាពទាក់ទាញនិងផ្ដល់ភាពងាយស្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ៕B/