ប្រជុំពិភាក្សា​ជាមួយ​អ្នកជំនាញ​អន្តរជាតិ​លើ​កិច្ចដំណើរការ នៃ​គម្រោង​រៀបចំ​ផែនការមេ​សម្រាប់​ការអភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​នៅក្នុង​ខេត្តសៀមរាប និង​តំបន់​ជុំវិញ​

170
ចែករម្លែក

ដោយ​: គូលែន​
​សៀមរាប​:
នៅ​ព្រឹក​ថ្ងៃទី​០៩ ខែកក្កដា ឆ្នាំ​២០១៩ នៅ​សាលប្រជុំ​សាលាខេត្ត​សៀមរាប បាន​បើក​កិច្ច ប្រជុំពិភាក្សា​ជាមួយ​អ្នកជំនាញ​អន្តរជាតិ​លើ​កិច្ចដំណើរការ នៃ​គម្រោង​រៀបចំ​ផែនការមេ​សម្រាប់​ការអភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​នៅក្នុង​ខេត្តសៀមរាប និង​តំបន់​ជុំវិញ ដោយមាន​ការអញ្ជើញ​ចូលរួម​ពី លោក សុខ សង្វា អគ្គនាយករង​អាជ្ញាធរ​អប្សរា លោក​នាយករង​រដ្ឋបាល​សាលាខេត្ត លោក សាស្ត្រាចារ្យ Jacques Ruffee អ្នកជំនាញ​អភិវឌ្ឍន៍​ទេសចរណ៍ និង​លោក Coccossis Chalarampos អ្នក ជំនាញ​ជាន់ខ្ពស់ ជំនាញ​យុទ្ធសាស្ត្រ និង​រៀបចំ​ទេសចរណ៍ និង លោក ពៅ ពិសិដ្ឋ អភិបាលរង​ខេត្ត និង​ជា​អនុប្រធាន​គ​ណះ​កម្ម​ការគ្រប់គ្រង និង​អភិវឌ្ឍន៍​ទេសចរណ៍ ខេត្តសៀមរាប តំណាង​ដ៏​ខ្ពង់ខ្ពស់​លោក ទៀ សីហា អភិបាល នៃ​គណ​អភិបាលខេត្ត​សៀមរាប ។​

​លោក ពៅ ពិសិដ្ឋ បាន​បញ្ជាក់ថា ក្នុង​កិច្ចប្រជុំ​នេះ យើង​បានរៀបចំ​ផែនការមេ សម្រាប់​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ក្នុង​ខេត្តសៀមរាប រួមមាន​សិក្សា​ស្វែងយល់​ពី​ស្ថានភាព​នៃ​ការ​អភិវឌ្ឃន៍​វិស័យ​ទេសចរណ៍​ក្នុង​ខេត្តសៀមរាប និង​ជុំវិញ និង​សិក្សា​ស្វែងយល់​អំពី​គម្រោង​អភិវឌ្ឍន៍​ក្រុង និង​ខេត្តសៀមរាប គម្រោង​រៀបចំ​និង​អភិវឌ្ឍន៍​តំបន់​ជនបទ ។​

​លោក​បាន​បន្តថា ការអភិវឌ្ឍន៍​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ និង​ដឹង​ជញ្ជូន និង​ផ្លូវថ្នល់ និង​ការវិភាគ​ចំណុចខ្លាំង​ចំណុចខ្សោយ បញ្ហា​ប្រឈម របស់​ក្រុង​សៀមរាប
-​វិភាគ​អំពី​ស្ថានភាព​នៃ​ការមកដល់​នៃ​ភ្ញៀវ​ទេសចរណ៍​នៅតាម​តំបន់​គោលដៅ​ទេសចរណ៍​នីមួយៗ​៕ ល​