ប្រជុំរកវិធីលុបបំបាត់​ឱសថ​ក្លែងក្លាយ​និង​សេវា​សុខាភិបាល​ខុសច្បាប់​រាជធានី​ភ្នំពេញ​

268

(​ភ្នំពេញ​)៖ រដ្ឋបាល​រាជធានី​ភ្នំពេញ​សហការ​ជាមួយ​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ​បើក​កិច្ចប្រជុំ​គណៈកម្មការ​ដើម្បី​លុបបំបាត់​ឳ​សថ​ក្លែងក្លាយ​និង​សេវា​សុខាភិបាល​ខុសច្បាប់​ដើម្បី​ពិភាក្សា​រក​វិធី​ដំណោះស្រាយ​លុបបំបាត់ ឪ​សថ​ក្លែងក្លាយ និង​សេវា​សុខាភិបាល​ខុសច្បាប់ នៅ​រាជធានី​ភ្នំពេញ ក្នុង​គោលបំណងជៀសវាង​កុំ​ឲ្យ​មាន​ឱសថស្ថាន​ណាមួយ​បើក​អាជីវកម្ម ហើយ​បង្ក​ហា​នី​ភ័យ​ដល់​ប្រជាពលរដ្ឋ​តែ​អាជ្ញាធរ​នៅ​មូលដ្ឋាន​បែ​រជា​មិនដឹង​រឿង​អ្វី​ទាំងអស់នោះ​។



​កិច្ចប្រជុំ​នេះ បាន​ប្រ​ព្រឹ​ត្ដទៅ​ថ្ងៃទី ២៣ ខែសីហា ឆ្នាំ ២០១៧ នៅ​សាលា​រាជធានី​ភ្នំពេញ​ក្រោម​អ​ធិ​តី​លោកស្រី កែវ សុខ​ពិសី អភិបាលរង​រាជធានី​ភ្នំពេញ និង​លោក ងី មាន​ហេង ប្រធាន​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ ព្រមទាំង​មានការ​ចូលរួម​ពី​លោក​និង​លោកស្រី​ជា​អភិបាលរងខណ្ឌ​ជា​អនុប្រធាន​មន្ទីរ​អង្គភាព​នានា​។​
​ ​
លើកឡើង​ក្នុង​អង្គប្រជុំ​លោក​វេជ្ជបណ្ឌិត ងី មាន​ហេង បានស្នើ​សុំ​ឲ្យ​មន្ដ្រី​ខណ្ឌ​និង​មន្ដ្រី​ពាក់ព័ន្ធ ជួយ​សហ​ការចុះ​ត្រួតពិនិត្យ​ឱសថស្ថាន​, ឱសថស្ថាន​រង ណា​ដែល​អត់​ច្បាប់ដែលបើក​អាជីវកម្មនៅក្នុង​ខណ្ឌ​របស់ខ្លួន ជៀសវាង​ឱសថស្ថាន​ទាំងនោះបង្ក​គ្រោះថ្នាក់ដល់​អ្នកប្រើប្រាស់​។

បច្ចុប្បន្ន មាន​ឱសថស្ថានដែល​កំពុង បើក​អាជីវកម្មមានច្បាប់សរុប​ចំនួន ៨០៦ កន្លែងតែកន្លងមក មន្ទីរ​បាន​ចុះត្រួតពិនិត្យសកម្មភាពបើក​អាជីវកម្មរបស់ឱសថស្ថាន​, ឱសថស្ថាន​រងបានចំនួន៨១កន្លែង ហើយរកឃើញឱសថ​ហួស កាល​ប្រើប្រាស់​៤២ មុខ៕ដោយ​៖​រ៉ា​ម៉ន/sn​