ប្រជុំ​ដើមឈើ​ចម្លែក​ដុះ​ចេញពី​វត្ថុ​សព្វបែបយ៉ាង មិន​ថា​កង់ កៅអី ម៉ូតូ រថយន្ត​…

539

​គ្មាន​រឿង​អ្វី​ប្លែក​ជាង​ការដែល​ឃើញ​ឆ្មា​ជាប់​នៅក្នុង​ដើមឈើ​នោះឡើយ ប៉ុន្តែ​រូបថត​ទាំងនេះ​បា​នស​បញ្ជាក់ថា វា​មិន​គ្រាន់តែ​ជាស​ត្វ​ឆ្មា​ទេ​ដែល​ងាយ​ជាប់​នឹង​ដើមឈើ​។​

​វិចិត្រសាល​តាម​អន​ឡាញ​ថ្មី​មួយ​បានបង្ហាញ​វត្ថុ​ដ៏​ចម្លែក​ជាច្រើន ដែល​មនុស្ស​បាន​រកឃើញ ជាប់​នៅ​នឹង​ដើមឈើ​។​

​ក្រៅពី​សត្វ​ចិញ្ចឹម​ស្លូតៗ គេ​ក៏​ឃើញ​ដូចជា ឆ្កែ គោ និង​សេះ ជាប់​នៅ​ដើមឈើ​ផងដែរ​។

​មិន​ត្រឹមតែ​សត្វ​ប៉ុណ្ណោះ​ទេ សូម្បី​ស្លាក​សញ្ញា​ចរាចរណ៍ កៅអី រថយន្ត កង់ ស្តូប​ផ្នូរខ្មោច ក៏​ជាប់​ក្នុង​ដើមឈើ​ឥត​មូលហេតុ​ដែរ​៕ ដោយ៖ កញ្ញាដាលីស