ប្រជុំ​ទី​សំណល់​ក្រុម​អ្នកបើក​យន្តហោះ​ស្ម័គ្រចិត្ត​អាមេរិក​ធំជាងគេ​ត្រូវ​រកឃើញ នៅ​ខេត្ត​យូ​ន​ណាន​

1031
ចែករម្លែក

ពេល​ថ្មីៗ​នេះ អ្នកជំនាញការ ដែល​មកពី​សមាគម​សិ​ក្សា​ស្រាវជ្រាវ ក្រុម​អ្នកបើក​យន្តហោះ​ស្ម័គ្រចិត្ត អាមេរិក​ខេត្ត​យូ​ន​ណាន និង​សារមន្ទីរ ក្រុម​អ្នកបើក​យន្តហោះ​ស្ម័គ្រចិត្ត​អាមេរិក​ខេត្ត​យូ​ន​ណាន បានទទួល លទ្ធផល​សំខាន់​ក្នុងការ​សិក្សា​ស្រាវ ជ្រាវ​នៅ​ខណ្ឌ​ឈឹង​កុង ក្រុង​គុន​មីង​ដោយបាន​រក ឃើញ​ប្រជុំ​ទី​សំណល់​នៃ​ក្រុម​អ្នកបើក​យន្តហោះ​ស្ម័គ្រចិត្ត អាមេរិក​នៅ​សម័យ​សង្គ្រាមលោក​-​លើក​ទី ២ ។​
​ ​
​តាម​ការ​ឧទ្ទេសនាម​ពី​អ្នកជំនាញការ​បានឱ្យដឹង​ថា ការរកឃើញ​នេះ ជា​ប្រជុំ​ទី​សំ​ណា​ល់​ក្រុម​អ្នកបើក យន្តហោះ​ស្ម័គ្រចិត្ត​អាមេរិក ដែលមាន​ទ្រង់ទ្រាយ​ធំជាងគេ​ក្នុងប្រទេស​ចិន ហើយ​មានតម្លៃ​កម្រិត​ខ្ពស់ ក្នុង​ការសិក្សា​ស្រាវជ្រាវ​ផ្នែក​ប្រវត្តិសាស្ត្រ និង​វប្បធម៌ ។ វា​ជា​សក្ខីភាព​សំខាន់​នៃ​ចំណងមិត្តភាព​រវាង ប្រជាជន​ចិន និង​អាមេរិក​នៅ​សម័យ​សង្គ្រាមលោកលើកទី ២ ។​

​លោក សួន ក្វាន់​ស៊ឺង ប្រធាន សមាគម​សិក្សា​ស្រាវជ្រាវ​ក្រុម​អ្នកបើក​យន្តហោះ​ស្ម័គ្រចិត្ត​អាមេរិក ខេត្ត​យូ​ន​-​ណាន បាន​ឧទ្ទេសនាម​ថា ទី​សំណល់ ទាំងនេះ បាន​ត្រូវ​រកឃើញ​នៅ​តំបន់ អ៊ូ​ឡុង​ភូ ក្នុង​ខណ្ឌ​ឈឹង​កុង នៃ​ក្រុង គុន​មីង ។ ប្រជុំ​ទី​សំណល់​នេះ​មាន​ជាង ១០ កន្លែង​រួមមាន​ព្រលាន យន្តហោះ ឈឹង​កុង អគ្គបញ្ជាការដ្ឋាន បន្ទាយ បន្ទប់​ទូរលេខ គន្លឹះ​ខ្លោងទ្វារ អណ្តូង និង​ឃ្លាំង​ស្តុក​ប្រេង​ក្រោម​ដី​របស់​ក្រុម អ្នកបើក​យន្តហោះ​ស្ម័គ្រចិត្ត​អាមេរិក ជាដើម ។ ក្រៅពីនេះ អ្នកជំនាញការ ក៏បាន​រកឃើញ​ទី​សំណល់​របស់ បំណែក​យន្តហោះ​ប្រភេទ​P-៤០​ដែរ ៕ ដោយ លី ហុង​ហ្វឺ​ង​