ប្រជុំ​បូកសរុប​សភាព​ការណ៍​-​ដក​ពិសោធន៍​ក្នុង​ពិធី​អង្គរ​សង្ក្រាន្ត​

1038
ចែករម្លែក


ដោយៈមុនីរ័ត្ន/​ភ្នំពេញៈ លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ទូច ណារ៉ុថ អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​ប្រធាន នាយកដ្ឋានអង្គរក្ស បាន​ដឹកនាំ​កិច្ចប្រជុំ​បូកសរុប​សភា​ព​ការណ៍ និង​ដក​ពិសោធន៍​ក្នុង​ពិធី​អង្គរ​សង្ក្រាន្តកាលពី​ព្រឹក​ថ្ងៃទី​១៥ ខែមេសា ឆ្នាំ​២០១៨​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍ ទូច ណារ៉ុថ បាន​ថ្លែងថា នៅក្នុង​អង្គរ​សង្ក្រាន្ត​ថ្ងៃទី​១ ឆ្នាំនេះ​មាន​សភាពការណ៍​ល្អប្រសើរ ប្រជាពលរដ្ឋ​ចូលរួម​ជាច្រើន​កុះករ​ផងដែរ ។​ជាមួយគ្នានេះ​នាយ​ឧ​ត្ត​ម​សេនីយ៍បាន​ណែនាំ​ដល់​កងកម្លាំង​ជួយ​សម្រួល​ចរាចរណ៍​នៅ​កន្លែង​ដែលមាន​ការកកស្ទះ​ខ្លាំង ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​បានមក​ចូលរួម​ក្នុង​ពិធី​អង្គរ​សង្ក្រាន្ត ប្រកបដោយ​សុខ​សុវត្ថិភាព ។​

​ដោយឡែក​សភាពការណ៍​គិតពី​ម៉ោង​៥រសៀល ថ្ងៃទី​១៤ ដល់​ម៉ោង ៧ ថ្ងៃទី​១៥ ខែមេសានេះ សភាពការណ៍​បទល្មើស​ព្រហ្មទណ្ឌ​មានមួយលើក​, សភាពការណ៍​គ្រោះថ្នាក់​សង្គម​ប្រជាពលរដ្ឋ​ដែលមាន វិលមុខ ហេវ​ហត់ ទន់​ដៃ​-​ជើង ៣៧៤​នាក់ ។ រីឯ​លទ្ធផល​កិច្ចប្រតិបត្តិការ​វិញ បាន​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​ដែលមាន វិលមុខ ហេវ​ហត់ ទន់​ដៃ​-​ជើង ៣៧៤​នាក់ ក្នុងនោះ ៩​នាក់ បាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក ឲ្យ​មាន​សុខភាព​ល្អប្រសើរ​ឡើងវិញ​.បាន​កំពុង​ស្រាវជ្រាវ​តាម​ពាក្យបណ្ដឹង​របស់​ភ្ញៀវ​ទេសចរ​ជនជាតិ​ចិន ១​នាក់ ភេទ​ប្រុស ពាក់ព័ន្ធ​ករណីជ្រុះ​បាត់​កាបូប​លុយ​នៅ​តំបន់អា២ និង​កំពុង​ស្រាវជ្រាវ​តាម​បណ្តឹង​របស់​ភ្ញៀវ​ទេសចរណ៍​បរទេស ៤​នាក់ (​ជនជាតិ​បារាំង ១​នាក់​, អង់គ្លេស ១​នាក់ ចិន ២​នាក់​) ពាក់ព័ន្ធ​ករណី​ជ្រុះ​បាត់​កាបូប​លុយ​នៅ​ភូមិសាស្ត្រ ក្រុង​សៀមរាប ៕​មន