ប្រជុំ​ផ្សព្វផ្សាយ​បើក​ការិយាល័យ​បោះឆ្នោត​សភាពាណិជ្ជកម្ម​ខេត្តពោធិសាត់​

1093
ចែករម្លែក
  • 7
    Shares

ដោយ​: ព​.​ស / ពោធិសាត់​: លោក ម៉ៅ ថូ​រ៉ា រដ្ឋលេខាធិការ តំណាង​លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​អញ្ជើញ​ចូលរួម​ក្នុង​កិច្ច ប្រជុំ​ផ្សព្វផ្សាយ​បើក​ការិយាល័យ ចុះឈ្មោះ​បោះឆ្នោត​ជ្រើសតាំង សភាពាណិជ្ជកម្ម​ខេត្តពោធិ៍សាត់ ដែល​បាន​ប្រារព្ធ​ធ្វើ​នៅ​ស​ណ្ឋា គារ​ខេ អឹម នា​ព្រឹក​ថ្ងៃទី​១៣​ខែវិច្ឆិកា ឆ្នាំ​២០១៨​ដោយមាន​អ្នកចូលរួម​ជាង​៦០​នាក់​។​

​ឧកញ៉ា ទុយ គី ប្រធានសភា​ពាណិជ្ជកម្ម​ខេត្តពោធិ៍សាត់ បាន​ថ្លែង​ជម្រាបជូន​អំពី​ប្រវត្តិ​និង​សកម្មភាព រយៈពេល​៣​ឆ្នាំ កន្លងមកនេះ​ថា អាណត្តិ​ទី​១​បោះឆ្នោត​នៅ​ឆ្នាំ​២០០៦ អាណត្តិ​ទី​១​លើក​ទី​១​បោះឆ្នោត​ឆ្នាំ​២០១១ និង​អាណត្តិ​ទី​២​លើក​ទី​១​នៅ ឆ្នាំ​២០១៥​។​សភាពាណិជ្ជកម្ម​ខេត្ត​បាន​ចូលរួម​សកម្មភាព​ការងារ​សង្គម ការងារ​មនុស្សធម៌​ទាំង​ក្នុង​ខេត្ត ក្រៅ​ខេត្ត​និង​ក្រៅប្រទេស​ចំនួន​២១៥​លើក​ដូចជា​នៅ​សហរដ្ឋអាមេរិក បារាំង ប៊ែ​ហ្សិ​ក កូ​រេ ជប៉ុន ចិន ម៉ាឡេស៊ី ថៃ​ហ្វីលីពីន​និង​ប្រទេស​វៀតណាម ស្រប តាម សមា​រហ​រណកម្ម​សេដ្ឋកិច្ច​អាស៊ាន​។ ជាមួយគ្នា​នោះ​ក៏បាន​ចូលរួម​សហការ​ជាមួយ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត និង​បាន​គាំទ្រ​ដល់ សិប្បករ សហគ្រាស​ធុន​តូច និង​មធ្យម​ក្នុង​ខេត្ត​បង្កើត​ព្រឹ​ត្ត​ការណ៍​ពាណិជ្ជកម្ម​និង ចុះឈ្មោះ​ជា​សមាជិក​បា​កូដ​ក្នុង ខេត្ត​បាន ចំនួន​៧​។ ចំពោះ ទិសដៅ​វិញ​នោះ សភាពាណិជ្ជកម្ម​ខេត្ត រក្សា​ទំនាក់ទំនង​ជាមួយ​ក្រសួងពាណិជ្ជកម្ម រដ្ឋបាលខេត្ត មន្ទីរ ពាណិជ្ជកម្ម​ខេត្ត មន្ទីរ​ពាក់ ព័ន្ធ មណ្ឌល​សភាពាណិជ្ជកម្ម​ខេត្ត​នានា​ក្នុងការ​ផ្លាស់ប្តូរ​បទពិសោធ​ន៍​និង​ផ្សព្វផ្សាយ​បន្ថែម​ដល់ ម្ចាស់ ក្រុមហ៊ុន សហគ្រាស សិប្បកម្ម សេវាកម្ម ចុះបញ្ជី​បា​កូដ​លើ​ផលិតផល​ក្នុង​ខេត្ត​និង​ស្វែងរក​ដៃគូ​វិនិយោគ​ក្នុង​និង​ក្រៅប្រទេស ដើម្បី បង្កើន​កាលានុវត្តភាព ផ្នែក​ពាណិជ្ជកម្ម​ឲ្យ​កាន់តែ​រីកចម្រើន​ឡើង​។​

​បន្ទាប់ពី​លោក អ៊ឹង គឹម​លាង អភិបាលរង​ខេត្ត តំណាង​លោក ម៉ៅ ធនិន អភិបាល​នៃ​គណ​អភិបាលខេត្ត បាន​សម្តែង​នូវ ការកោតសរសើរ​សភា​ពាណិជ្ជកម្ម​ខេត្ត ដែល​បាន​ចូលរួម​គ្រប់​សកម្មភាព​សង្គម​និង​ការងារ​មនុស្សធម៌​នោះ​រួចមក ឯក​ឧ​ត្ត ម៉ៅ ថូ​រ៉ា រដ្ឋលេខាធិការ តំណាង​លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម សភាពាណិជ្ជកម្ម​ខេត្តពោធិ៍សាត់ ត្រូវបាន​បញ្ចប់​អាណត្តិ​នៅ​ខែសីហា​ឆ្នាំ​២០១៨ និង​ត្រូវ​រៀបចំ​បោះឆ្នោត​ជ្រើសរើស​សមាជិក​ជ្រើសតាំង​សម្រាប់​អាណត្តិ​បន្ត​ឲ្យ​បាន​មុន​ដំណាច់ឆ្នាំ​២០១៨ ក្រោយពី​ប្រជុំ​ផ្សព្វផ្សាយ​បើក​ការិយាល័យ​ចុះឈ្មោះ​បោះឆ្នោត​នេះ​ទៅ​។ យោងតាម​ច្បាប់​ស្តីពី សភាពាណិជ្ជកម្ម ដែល​រាជរដ្ឋាភិបាល​កម្ពុជា បាន​យកចិត្តទុកដាក់​និង​បង្កើត​ឲ្យ​មាន​សភាពាណិជ្ជកម្ម​នេះ​ឡើង​តាម​អនុក្រឹត្យ​លេខ​៥៦ អនក្រ​.​ចុះ​ថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ​២០០៤។

​ជាមួយគ្នា​នោះ សភាពាណិជ្ជកម្ម​ខេត្តពោធិ៍សាត់​បាន​ដំណើរការ​បោះឆ្នោត​អាណត្តិ​ទី​១​លើក​ទី​១​ឆ្នាំ​២០០៦​មាន​សមា ជិ​ក​១៥​រូប​ឆ្នាំ​២០១១​បាន​បោះឆ្នោត​អាណត្តិ​ទី​១​លើក​ទី​២​ដើម្បី​បំពេញបន្ថែម​សមាជិក​៧​រូប ដែល​បានបញ្ចប់​អាណត្តិ​ដោយ​ទុក សមាជិក​៨​រូប​បន្ត​។ លោក​បាន​បញ្ជាក់ទៀតថា បើ​យោងតាម​មាត្រា​នៃ​អនុក្រឹត្យ លេខ​៤២​អនក្រ ចុះ​ថ្ងៃទី​១៧​ខែឧសភា​ឆ្នាំ​២០០២ សមាជិក​ទាំង​៨​រូបនេះ ត្រូវបាន​បញ្ចប់​អាណត្តិ​របស់ខ្លួន​និង​ត្រូវ​រៀបចំ​បោះឆ្នោត​អាណត្តិ​ទី​២​លើក​ទី​២​ដើម្បី​បំពេញបន្ថែម សមាជិក​ដែល​ផុត​អាណត្តិ​។ ដូចនេះ​ដើម្បី​ឲ្យ​កិច្ចដំណើរការ​បោះឆ្នោត​សមាជិក​ជ្រើសតាំង​ស​ភ​ស​ពាណិជ្ជកម្ម​ខេត្តពោធិ៍សាត់​ទៅ ដោយមាន​ភាពរលូន​និង​ជោគជ័យ​នោះ​សូម​ឲ្យ​បងប្អូន​អាជីវករ ពាណិជ្ជករ​នៅក្នុង​ខេត្ត​ចូលរួម​និង​ស្វែងយល់​កាន់តែច្បាស់​អំពី​អត្ថ ប្រយោជន៍​នៃ​ការចូល​ជា​សមាជិកសភា​ពាណិជ្ជកម្ម​ខេត្ត​មួយ​នេះ​កាន់​តែមាន​ភាព​ផុលផុស​សម្រាប់​បន្ត​ដឹកនាំ​ឲ្យ​កាន់តែ​រីកចម្រើន រួមចំណែក​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ​៕