ប្រជុំ​សាមញ្ញ​លើក​ទី​៥៣ ឆ្នាំ​ទី​៥ អាណត្តិ​ទី​២ របស់​ក្រុមប្រឹក្សា​ខេត្តស្វាយរៀង មាន​៦​វរៈ​

525
ចែករម្លែក

ដោយ : វ៉ៃកូ/តស្វាយរៀង : ​​លោក ជុំ ហាត ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​នា​ព្រឹក​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០១៨​នេះ​បាន​អញ្ជើញ​ជា​អធិបតី​នៅក្នុង​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៥៣ ឆ្នាំ​ទី​៥ អាណត្តិ​ទី​២ របស់​ក្រុមប្រឹក្សា​ខេត្តស្វាយរៀង ​ដែល​បាន​ប្រព្រឹត្តទៅ​នៅ​សាលប្រជុំ​ន​ន្ទី អគារ ខ សាលាខេត្ត​ស្វាយរៀង ។​

​ពិធី​នេះ​ក៏មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​លោក ប្រាក់ សុវណ្ណ អភិបាលរង នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង តំណាង​លោក​អភិបាលខេត្ត លោក លោកស្រី​ជា​សមាជិក សមាជិកា​ក្រុមប្រឹក្សា​ខេត្ត អភិបាលរង​ខេត្ត លោក លោកស្រី​នាយក នាយករង​រដ្ឋបាល​សាលាខេត្ត លោក​ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្ត លោក លោកស្រី​នាយក នាយករង​ទីចាត់ការ​/​អង្គភាព និង​ប្រធានការិយាល័យ​សាលាខេត្ត ។

​របៀបវារៈ​នៃ​កិច្ចប្រជុំ​នេះ រួមមាន ៖

១.​ការអនុម័ត​លើ​សេចក្ដីព្រាង​កំណត់ហេតុ​នៃ​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៥២

២.​ការអនុម័ត​របាយការណ៍​បូកសរុប​លទ្ធផល​ការងារ​ប្រចាំ​ខែតុលា និង​ទិសដៅ​ការងារ​ខែវិច្ឆិកា ឆ្នាំ​២០១៨ របស់​រដ្ឋបាលខេត្ត

៣.​ស្ដាប់​របាយការណ៍​ប្រចាំ​ខែតុលា និង​ទិសដៅ​ការងារ​ខែវិច្ឆិកា ឆ្នាំ​២០១៨ របស់ គក​សក ខេត្ត

៤.​ស្ដាប់​របាយការណ៍​ប្រចាំ​ខែតុលា និង​ទិសដៅ​ការងារ​ខែវិច្ឆិកា ឆ្នាំ​២០១៨ របស់​គណៈកម្មាធិការ​លទ្ធកម្ម​រដ្ឋបាលខេត្ត​

៥.​ការអនុម័ត​លើ​ឯកសារ​សម្រាប់ធ្វើ​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​ខេត្តស្វាយរៀង​

៦.​សេចក្ដី​ផ្សេងៗ (​កិច្ចប្រជុំ​សាមញ្ញ​ក្រុមប្រឹក្សា​ខេត្ត​លើក​ទី​៥៤ នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៨) ៕​B/