ប្រញាប់​ទៅ​ពេទ្យ​បើក​ម៉ូតូ​ជ្រុល​ទៅបុក​គ្រឿងចក្រ​បណ្តាលឱ្យ​រងរបួស​

459
ចែករម្លែក

​ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​យុវជន​ម្នាក់​រងរបួស​ជា​ដំណំ​បន្ទាប់ពី​ជិះ​ម៉ូតូ​ប្រញាប់​ទៅ​ពេទ្យ​។​គាប់​ជួន​វ៉ា​ក់​អើ​ជាមួយ​គ្រឿងចក្រ​មួយគ្រឿង​កំពុងបើក​ឆ្លងផ្លូវ​ច​ញល​កា​រ៉ា​ស់ ជាប់​កង់​ខាងក្រោយ អូស​ជាច្រើន​ម៉ែត្រ ។​
​ហេតុការណ៍​ខាងលើ​កើតឡើង​ស្ថិតនៅ​តាមផ្លូវ​ហាណូយ​ភូមិ​រោងចក្រ​សង្កាត់​ភ្នំពេញ​ថ្មី​ខណ្ឌ​សែន​សុខ​កាលពី​រសៀល ថ្ងៃទី​២ ខែមករា ឆ្នាំ​២០១៩ ។​

​តាម​ប្រភពពី​ពលរដ្ឋ​បាន​ឲ្យ​ដឹងថា មុន​កើតហេតុ​យុវជន​រងគ្រោះ ជិះ​ម៉ូតូ មួយគ្រឿង​ម៉ាក ហុងដា សេ​១២៥ សេរី​២០៥ ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ​1CW9019​ធ្វើដំណើរ​ល្បឿន​លឿន​ពី​ជើង​ទៅ​ត្បូង​។ លុះដល់​ចំណុចកើតហេតុ វ៉ា​ក់​អើ​ជាមួយ​គ្រឿងចក្រ ប្រភេទ​សាក់​ស័​រ កំពុងបើក​ចូល​កា​រ៉ា​ស់ ធ្វើឱ្យ​ហ្វ្រាំង​ទាំង​បង្ខំ​បុក​ចូល​ចំ​កង់​ខាងក្រោយ អូស​ជាច្រើន​ម៉ែត្រ ទាំង​មនុស្ស ទាំង​ម៉ូតូ រងរបួស​ដំណំ ។​

​ក្រោយ​កើតហេតុ​ភ្លាមៗ ខាង​ក្រុមហ៊ុន​លក់​គ្រឿងចក្រ ពលរដ្ឋ គាស់ យក​ម៉ូតូ​ចេញ ហើយ​នាំយក​ជនរងគ្រោះ ទៅ​ពេទ្យ រីឯ​ម៉ូតូ និង​គ្រឿងចក្រ យកទៅ​រក្សាទុក​នៅក្នុង​កា​រ៉ា​ស់​ស្ងាត់ៗ ជៀសវាង សមត្ថកិច្ច​ដឹង​រឿង ៕S/​