ប្រដាប់​បិទ​ព្យាបាល​អាកា​រៈ​ហ៊ឹង​ត្រចៀក​

787
ចែករម្លែក

ក្រុម​អ្នកវិទ្យាសាស្ត្រ​អាម៉េរិក បាន​បង្កើត​ប្រដាប់​បិទ​សុខភាព​បំបាត់​បាន​អាកា​រៈ​ហ៊ឹង​ត្រចៀក ដែល​តែង​កើតឡើង​ដោយសារ​បាត់បង់​សោត​ប្រសាទ ឥទ្ធិពល​របស់​សំឡេង​អ៊ូអរ ឬ របួស ក៏ដោយ​សារ​ផលវិបាក​របស់​ជំងឺ​ផ្សេងៗ​ជាច្រើន ។​

​តាម Daily Mail ដោយ​គ្រាន់តែ​បិទ​វា​នៅលើ​.​ក គឺអាច​បំបាត់​បាន​អាកា​រៈ​ហ៊ឹង​ត្រចៀក ។ ប្រដាប់​បិទ​សុខភាព​នេះ​ជា​សមិទ្ធផល​របស់​ក្រុម​អ្នកវិទ្យាសាស្ត្រ​នៅ​សកលវិទ្យា​ល័យ West Virginia អាម៉េរិក ។ ប្រដាប់​បិទ​នេះ​មាន​ផ្ទុក lidocaine ប្រភេទ​ថ្នាំ​សណ្តំ​ទូទៅ​មួយ ។ ពេល​បិទ​នៅ​នឹង​ក វា​ឥទ្ធិពល​ទៅលើ​បាត​លលា​ដ៏​ក្បាល ហើយ​អ្នកជំងឺ​ត្រូវ​ប្តូរ​រាល់ថ្ងៃ ក្នុង​រង្វង់​៣​ខែ ។​

​ការពិសោធ​បានបង្ហាញ​ថា ប្រដាប់​បិត​សុខភាព​នេះ​ធ្វើ​ឲ្យ​ថយចុះ​ច្រើ អាកា​រៈ​ហ៊ឹង ត្រចៀក ។ តែ​១​ខែ ក្រោយពេល​បិទ​, ជំងឺ​បានចាប់ផ្តើម​ធូរស្រាល ។ ក្រោយ ២ ទៅ ៣ ខែ គឺ​កែប្រែ​ប្រសើរ​ឡើងជា​បន្តបន្ទាប់ ។​

​ហ៊ឹង​ត្រចៀក​ច្រើន​កើតឡើង ដោយ​ការបាត់បង់​សោត​ប្រសាទ​, ដោយសារ​ឥទ្ធិពល​របស់​សំឡេង​អ៊ូអរ ឬ របួស ។ ក្រៅពីនេះ វេជ្ជបណ្ឌិត​ក៏​កំណត់​មូលហេតុ​បង្ក​អកា​រៈ​ហ៊ឹង​ត្រចៀក អាច​ដោយសារ​ជំងឺ​ផ្សេងៗ​ជាច្រើន​ដូចជា​រលាក​ត្រចៀក​ក្នុង​, ក្រឹ​ន​រឹង សរសៃ ឈាម​, របួស​ក្បាល​, ទ្រុឌទ្រោម​សន្លាក់ឆ្អឹង​កងក​, ទឹកនោមផ្អែម​, ដុំ​សាច់​នៅ​ក្បាល និង​ក ។ ករណី​ជាច្រើន ហ៊ឹង​ត្រចៀក​ជា​ផលវិបាក​របស់​ការប្រើ​ថ្នាំ​ដូចជា​គីនីន (​ថ្នាំ​ព្យាបាល​ជំងឺគ្រុនចាញ់ និង​ជំងឺឆ្លង​មេរោគ babesia) ថ្នាំ​ប្រឆាំង​រលាក​គ្មាន Steroid, ប៉ា​រ៉ា​សេ​តា ម៉ុ​ល​, ថ្នាំ​ជួយ​ឲ្យ​នោម​ស្រួល​, ថ្នាំ​អង់​ទី​ប៊ី​យ៉ូ​ទិ​ក​,… ៕ ប្រែ​សម្រួលៈ​រតនៈ​