ប្រដាប់​ភេទបុរស អ្វីដែល​អ្នក​គួរ​ដឹង​

505

ការពិត​មួយចំនួន ដែល​ទាក់ ទង​ទៅនឹង​ប្រដាប់​ភេទបុរស (​លិង្គ​) ពេលខ្លះ​អាច​នឹង​ធ្វើឱ្យ អ្នក​ភ្ញាក់ផ្អើល​ឬ មិនគួរ​ឱ្យ​ជឿ ។ ចូរ​ស្វែងយល់​អំពី​ការ ពិត​មួយចំនួន ដែល​អ្នក​គួរតែ​ដឹង​៖
​ ​
១.​ពងស្វាស​មាន​ទំហំ និង​នៅ កម្ពស់​ខុសគ្នា​៖ ជាការ​ពិតណាស់​នៅក្នុង​រាងកាយ​យើង​អ្វី​ក៏ដោយ ឱ្យតែ​មាន​ពីរ គឺ​តែងតែ​តូច​ឬ​ធំ​ជាង​គ្នា​បន្តិច ហើយ ភាគច្រើន​យើង​មើល​នឹង​ភ្នែក​ទទេ​មិន ដឹង​នោះឡើយ ។​
​ ​
២.​អាល្លឺម៉ង់ ជា​ប្រទេស​ដែល មាន​បុរស​ធ្វើការ​វះកាត់​ឬ​ដំណើរការ ផ្សេងៗ​ទៀត ដើម្បីឱ្យ​ប្រដាប់ ភេទ​របស់ គេ​ធំ​ជាង​មុន ច្រើនជាងគេ​លើស​កល លោក ហើយ​ប្រហែលជា​១៨​ភាគរយ នៃ​ការវះកាត់​ពង្រីក​ប្រដាប់ភេទ ទាំងអស់ ត្រូវបាន​ធ្វើឡើង​នៅ​ប្រទេស អាល្លឺម៉ង់ ។​
​ ​
៣.​អ្នក​ប្រហែលជា​ធ្លាប់​ឮ​គេ អួតថា គេ​អាច​រួមភេទ​បាន​ជិត​មួយ​ម៉ោង ប៉ុន្តែ​ជា​មធ្យម រយៈពេល​នៃ​ការរួម​ភេទ អាចមាន​ត្រឹមតែ​២​នាទី​កន្លះ ឬ​លើស​នេះ បន្តិចបន្តួច​ប៉ុណ្ណោះ ។​
​ ​
៤.​ប្រដាប់​ភេទបុរស​អាច​នឹង ឡើង​រឹង​១១​ដង​ក្នុង​រយៈពេល​២៤ ម៉ោង ហើយ​៩​ដង បានកើត​ឡើង​នៅ ពេលយប់ ។​
​ ​
៥.​ទឹកកាម​ក៏មាន​រសជាតិ របស់​វា​ដែរ ហើយ​របប​អាហារ​របស់ អ្នក​ពិតជា​ជះឥទ្ធិពល​ដល់​ក្លិន និង រសជាតិ​ទឹកកាម (​ដូច្នេះ​សម្រាប់​អ្នក​ចូល ចិត្ត​សិច​ឬ​លេង​ជាមួយ​ទឹកកាម​បុរស​គួរតែ​ត្រួតពិនិត្យ មើល​របប​អាហារ​របស់​អ្នក​) ៕ ដោយ​៖ www.health.com. kh