ប្រដាប់​លេង Squishy ត្រូវ​សហគមន៍​អឺរ៉ុប​ព្រមាន​ថា​វា​ផ្ទុក​សារជាតិ​បង្ក​មហារីក​

1131
ចែករម្លែក

Squishy ដែលជា​របស់​លេង ដែលមាន​កម្រិត​ទន់ ប្រើ​ដើម្បី​បំបាត់ ស្ត្រេ​ស ដោយ​បង្ក លក្ខណៈ​ងាយស្រួល សម្រាប់​អ្នកលេង​ច្របាច់​ត្រូវបាន សហគមន៍​អឺរ៉ុប​អះអាងថា អាច​ផ្ទុក​សារធាតុ​បង្ក​ជំងឺមហារីក ។​

​របស់​លេង​ថ្មីៗ​នេះ ទទួលបាន ការពេញនិយម និង​មាន​វត្តមាន​ទូទៅ នៅលើ​ទីផ្សារ ប៉ុន្តែ ពួក​អ្នកវិទ្យាសាស្ត្រ ដា​ណឺ​ម៉ាក​រកឃើញថា Squishy ផ្ទុក​សារជាតិ​គ្រោះថ្នាក់​ជាច្រើន អាច​បង្ក មហារីក និង​គ្មាន​កូន ។ សារជាតិ​គីមី DMF រកឃើញ​ក្នុង Squishy ត្រូវបាន ស្រូបយក​ងាយ ស្រួល​តាម​ស្បែក​របស់ ក្មេង​, បង្ក​គ្រោះថ្នាក់​ឱ្យ​ថ្លើម​, ក្អួតចង្អោរ និង​ទល់លាមក ។ ក្រៅពីនេះ Squishy ក៏​ផ្ទុក triethylenediamine អាចធ្វើឱ្យ របួស​តម្រងនោម​, ពិបាក​ដកដង្ហើម និង អាលែកហ្ស៊ី​ភ្នែក ។​

​ស្ថាប័ន​ការពារ​បរិស្ថាន​ដា​ណឺ​ម៉ាក បាន​ពិសោធន៍ ១២ ប្រភេទ Squishy និង រកឃើញថា ពពួក​សារជាតិ​បង្កើតជា របស់​លេង​នេះ នឹង​បញ្ចោ​ញ​និង​ច្បាម លើ​ដៃ​អ្នកលេង ។ ក្មេង​តូចៗ កាន់​វា លើ​ដៃ​ក្នុងពេល​គេង ឬ ឱប​ច្រើន​ម៉ោង នឹង​បង្ក​គ្រោះថ្នាក់​ឱ្យ​សុខភាព​។​លទ្ធផល ពិសោធន៍​ត្រូវ​បានប្រកាស​ទូលំទូលាយ ក្នុង​បណ្តា​ប្រទេស​អឺរ៉ុប ។​

​ពួក​មន្ត្រី​ដា​ណឺ​ម៉ាក បាន​ព្រមាន អំពី​កម្រិត​គ្រោះថ្នាក់ ទន្ទឹម​នោះបាន​ទូន្មាន​អ្នក​ចែកចាយ និង​ក្រុមហ៊ុន​នាំចូល ទាំងអស់​មិន​បន្ត​យក​របស់​លេង​នេះ​ទៀត​។​

​កាល​ដើម​ឆ្នាំនេះ ក្មេងស្រី​អង់គ្លេស ម្នាក់​អាយុ​៩​ឆ្នាំ “​ត្រូវ​រលាក​សារជាតិ គីមី​” ក្រោយពេល​លេង Squishy ៕ ប្រែ​សម្រួល​: រតនៈ​