ប្រដាល់​គុណ​ខ្មែរ​ដ៏​អស្ចារ្យ​បំផុត តែ​២​ប្រកួត​ទទួលបាន​ប្រាក់រង្វាន់ ១៦​លាន​រៀល ក្នុង​កម្មវិធី​ជើងឯក​ប៉ះគ្នា​គោ​ជល់​ដ៏​ធំ​សម្បើម​

236
ចែករម្លែក

ដោយ​: សុផល / ភ្នំពេញ​: កាលពី​ល្ងាច​ថ្ងៃ​សៅរ៍ ទី​១២ តុលា នៅ​សង្វៀន​អ្នកតស៊ូ​គុណ​ខ្មែរ​គោ​ជល់ មានការ​ប្រកួត​ជើងឯក​ប៉ះគ្នា​ដ៏​ធំ​អស្ចារ្យ​រវាង ជើងឯក​ខ្សែក្រវ៉ាត់​៣​ដង មឿ​ន សុខ​ហ៊ុ​ច ប៉ះ​ជាមួយ ជើងឯក​ថៃ​ខ្សែក្រវ៉ាត់​៦​ដង Yodthounthorng ដ៏​កក្រើក​ហើយ​ជក់ចិត្ត​រហូតដល់​ប្រាំ​ទឹក​ពេញ​និង​ធ្វើឱ្យ​អ្នកទស្សនា​ហ៊ោកញ្ជ្រៀវ​អង្រួន​ពេញ​សង្វៀន​អ្នកតស៊ូ​គុណ​ខ្មែរ​គោ​ជល់​។​

​សូម​អបអរសាទរ​ដល់​កីឡាករ មឿ​ន សុខ​ហ៊ុ​ច ដែល​បាន​យកឈ្នះ​កីឡាករ​ថៃ Yodthounthorng ហើយ​ឈានទៅ​វគ្គ​ផ្តាច់​ព្រាត់​។ ជាងនេះទៅទៀត ក៏​សូម​អបអរសាទរ ដល់​អ្នក​ដែលមាន​សំណាង​បំផុត​ដែល​បានឈ្នះ​រង្វាន់​រថយន្ត Mazda Eclipse ពី​ក្រវិល​កំប៉ុង​គោ​ជល់​។​

​ដោយមាន​ការគាំទ្រ​យ៉ាង​ធំ​សម្បើម​សំណាក់​អ្នកគាំទ្រ​រាប់លាន​នាក់​ទូទាំងប្រទេស​ក្នុង​កម្មវិធី​ពី​ជើងឯក​ប៉ះគ្នា​លើក​ទី​១​ដែល​បានបញ្ចប់​កាលពីពេល​ថ្មីៗ​នេះ អ្នកតស៊ូ​គុណ​ខ្មែរ​គោ​ជល់បាន​បន្ត​រៀបចំ​កម្ម​វី​ធី​ជើងឯក​ប៉ះគ្នា​លើក​ទី​២​នេះ​ក្នុង​ប្រភេទ​ទំងន់ ៦៣.៥​គីឡូក្រាម ដែលមាន​កំពូល​ជើងឯក​គុណ​ខ្មែរ ២​រូប គឺ ម្ចាស់​ខ្សែក្រវ៉ាត់​៣​ដង មឿ​ន សុខ​ហ៊ុ​ច (​ជើងឯក​ខ្សែរ​ក្រវ៉ាត់​គោ​ជល់​ឆ្នាំ ២០១៦​ជើងឯក​ខ្សែរ​ក្រវ៉ាត់ MAX 2016 និង​ជើងឯក​ខ្សែរ​ក្រវ៉ាត់ ISI Palm 2018) និង ឡុង សំណាង ដែល​ប៉ះ​ជាមួយ​កំពូល​ជើងឯក​ថៃ ២​រូប គឺ ម្ចាស់​ខ្សែរ​ក្រវ៉ាត់​៦​ដង Yodthounthorng ប្រកួត​ចាញ់ មឿ​ន សុខ​ហ៊ុ​ច កាលពី​យប់​ថ្ងៃ​សៅ​រ៏ ទី​១២ តុលា​កន្លងទៅ និង Nattapong ដែល​និង​ត្រូវ​ប្រកួត​ជាមួយ ឡុង សំណាង នៅ​ថ្ងៃ ២៦ តុលា​ខាងមុខនេះ ដើម្បី​ដណ្តើម​កៅអី​វគ្គ​ផ្តាច់​ព្រាត់​ដែល​ត្រូវ​ជួប​ជាមួយ មឿ​ន សុខ​ហ៊ុ​ច នៅ​ថ្ងៃ ៩ វិច្ឆិកា ២០១៩​។​

​ជើងឯក​ប៉ះគ្នា​ជា​កម្មវិធី​តែមួយគត់​ដែល​ជំរើស​យកតែ​កំពូល​កីឡាករ​និង​ជា​ម្ចាស់​ខ្សែក្រវ៉ាត់​ធំៗ​កន្លងមក ហើយ​ប្រើ​រយះពេល​ខ្លី​បំផុត និង​ទទួលបាន​ប្រាក់រង្វាន់​ច្រើន​បំផុត​រហូតដល់​១៦​លាន​រៀល ដោយ​គ្រាន់តែ​ប្រកួត​ចំនួន ២​ប្រកួត​ប៉ុណ្ណោះ ដែល​ធ្វើអោយ​កម្មវិធី​នេះ​ក្លាយជា​កម្មវិធី​ប្រដាល់​គុណ​ខ្មែរ​ដែល​ទាក់ទាញ​បំផុត​ដែល​មិន​ធ្លាប់មាន​កន្លងមក​។​
​អ្វីដែល​កាន់តែ​រំភើប​រីករាយ​ថែមទៀត​ក្នុង​រាត្រី​ដ៏​អស្ចារ្យ​នោះ​គឺ​គោ​ជល់​បានប្រគល់​រង្វាន់​រថយន្ត Mazda Eclipse ដែលមាន​តំលៃ ២០០​លាន​រៀល ដល់ បងប្រុស ជេ​ត ស្រេង និង ក្រុមគ្រួសារ ដែល​បងប្រុស​ជា​អ្នកមាន​សំណាង​បំផុត​ដែល​បានគាស់​ក្រវិល​កំប៉ុង​គោ​ជល់ ហើយ​ឈ្នះ​រង្វាន់​ធំ​រថយន្ត Mazda Eclipse នេះ នៅ​ចំពោះមុខ​ទស្សនិកជន​រាប់ពាន់​អ្នក​ដែល​បានធ្វើ​ជាស​ក្សី​ថា គោ​ជល់​ពិតជា​ឈ្នះ​រង្វាន់​ធំជាងគេ ឈ្នះ​ពិតប្រាកដ​មែន​។

​កម្មវិធី “​គោ​ជល់​រង្វាន់​ធំជាងគេ រង្វាន់​ពិត​” នៅតែ​បន្ត​និង​នៅមាន​រង្វាន់​ជាច្រើន​សន្ធឹកសន្ធាប់​ទៀត ដូចជា រថយន្ដ Mazda Eclipse, ម៉ូតូ Honda Dream ទឹកប្រាក់ ៥០០០​ដុល្លារ​, ៥០០​ដុល្លារ​, ១០០​ដុល្លារ និង រង្វាន់​គោ​ជល់​រាប់លាន​កំប៉ុង​។​

​គួរ​កត់សំគាល់ថា គោ​ជល់​ដែលជា​ភេសជ្ជៈ​ប៉ូវ​កំលាំង​មានគុណ​ភាពល្អ​ជាងគេ​ទូទាំង​ពិភពលោក​និង​ក្នុងប្រទេស​កម្ពុជា តែងតែ​ជំរុញ​ស្មារតី​នៃ​ការតស៊ូ​របស់​អ្នក​។ ជាក់ស្តែង គោ​ជល់បាន​គាំទ្រ​ប្រដាល់​គុណ​ខ្មែរ​អស់​រយៈពេល​ជាច្រើន​ឆ្នាំកន្លងមក និង បន្ត​រៀបចំ​កម្មវិធី​ប្រ​គួ​ត​ប្រដាល់​គុណ​ខ្មែរ​អន្តរជាតិ​ដ៏​ធំ​សម្បើម​តាម​ដែល​អាចធ្វើ​ទៅបាន ដើម្បី​នាំមក​នូវ​ភាព​រំភើប​សប្បាយរីករាយ​យ៉ាង​ក្រៃលែង​ដល់​អ្នកគាំទ្រ​គុណ​ខ្មែរ​រាប់លាន​អ្នក​ទូទាំងប្រទេស​។​

​សូម​រង់ចាំ​តាមដាន​ទស្សនាការ​ប្រកួត​បន្ទាប់​ក្នុង​កម្មវិធី​ជើងឯក​ប៉ះគ្នា​នៅ​សង្វៀន​អ្នកតស៊ូ​គុណ​ខ្មែរ​គោ​ជល់ នៅ​ថ្ងៃទី ២៦ តុលា និង វគ្គ​ផ្តាច់​ព្រាត់ នៅ​ថ្ងៃទី ៩ វិច្ឆិកា តាមរយះ​ការផ្សាយ​ផ្ទាល់​តាម​កញ្ចក់​ទូរទស្សន៍ CNC ចាប់ពី​ម៉ោង 5:30 ល្ងាច ដល់ ម៉ោង 8:00​យប់ ឬ តាមរយៈ Facebook Page របស់​គោ​ជល់​៖ https://www.facebook.com/redbullcambodia/