ប្រដាល់​គុន​ខ្មែរ​អន្តរជាតិ​លើក​ទី​១ នឹង​ចាប់ផ្តើម​ស្អែក​នេះ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​

444

(​ភ្នំពេញ​)៖ ព្រឹត្តិការណ៍​ប្រដាល់​គុន​ខ្មែរ​អន្តរជាតិ​លើក​ទី​១​ធ្វើឡើង​រយៈពេល​បី​ថ្ងៃ នឹង​ចាប់ផ្តើម​ពី​ល្ងាច​ថ្ងៃទី​០៨​ខែធ្នូ​ឆ្នាំ​២០១៧​នេះ​តទៅ​​នៅ​ពហុ​កីឡដ្ឋាន​ជាតិ ដោយមាន​កីឡាករ​កីឡាការិនី​ចម្រុះ​។​

​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មកា​រ​ជាតិ​អូឡាំពិក​កម្ពុជា បាន​ថ្លែង​ក្នុង​សន្និសីទកាសែត​ថ្ងៃទី​០៥ ខែធ្នូ ឆ្នាំ​២០១៧​នេះ​ថា ព្រឹត្តិការណ៍​ប្រដាល់​គុន​ខ្មែរ​អន្តរជាតិ​លើក​ទី​១​ធ្វើឡើង​រយៈពេល​បី​ថ្ងៃនេះ ធ្វើឡើង​ដើម្បី​សាកល្បង​និង​ផ្សព្វផ្សាយ​ពី​គុន​ខ្មែរ​ទៅ​​កាន់​ពិភពលោក និង ប្រកាស​ថ្មី សហព័ន្ធ​អន្តរជាតិ​គុន​ខ្មែរ ក្នុង​គោលដៅ​ត្រៀម​ធ្វើ​ស៊ី​ង​ហ្គេម​ឆ្នាំ​២០២៣​។​

​អគ្គលេខាធិការ​គណៈកម្មកា​រ​ជាតិ​អូឡាំពិក​កម្ពុជា​រូបនេះ​បាន​ប្រាប់ថា ការប្រកួត​នេះ​ត្រូវបាន​ធ្វើឡើង​បែង​ចែង​បី​ប្រភេទ​គឺ ប្រភេទ​ក្រុម​អ្នក​ប្រដាល់​ស្ម័គ្រចិត្ត ប្រភេទ​ក្រុម​ពាក់កណ្តាល​អាជីព និង ប្រភេទ​អាជីព​ឬ​កីឡាករ​ខ្លាំងៗ​៕ ដោយ បូ​រិ​ន​/sn