ប្រតិបត្តិការ​ទ្រង់ទ្រាយ​ធំ​រក​សព​អ្នកដាក់មង​ដែល​ត្រូវ​ម៉ូតូ​ទឹក​របស់​អ្នក​ផឹក​ស៊ី ​និង​រៀន​បើក​បាន​បុក​

134
ចែករម្លែក

ដោយ:ប​.​ជ័យ / បន្ទាយមានជ័យ ៖ នៅ​ព្រឹក​ថ្ងៃទី​២១​ ខែតុលា ​ឆ្នាំ​២០១៩ មាន​ប្រតិបត្តិការ​ទ្រង់ទ្រាយ​ធំ​មួយ​ដែល​ដឹកនាំ​ដោយ​លោក​អភិបាលខេត្ត​បន្ទាយមានជ័យ​ឯណោះ បាន​នឹង​កំពុង​ចុះ​រាវរក​សព​អ្នកដាក់មង​ដែល​ត្រូវ​ម៉ូតូ​ទឹក​របស់​អ្នក​ផឹក​សុ​ី​១​ក្រុម ក្នុងនោះ​ម្នាក់​រៀន​បើក​ម៉ូតូ​នោះបាន​បុក​បណ្តាលអោយ​ស្លាប់​នោះ​។​

កងកម្លាំង​នគរបាល កង​រាជ​អ​វុ​ធ​ហត្ថ កងទ័ព ប្រជា​ការពារ មន្ត្រី​អាជ្ញា​មាន​សមត្ថកិច្ច ពិសេស​អ្នកចេះ​មុជ​ហែល​ទឹក​ចំនួន​ជិត​១០០​នាក់​បាន​ទៅធ្វើ​សកម្មភាព​សង្គ្រោះ ចុះ​រាវ​រុករក​សព​ជនរងគ្រោះ​ក្នុង​ឧ​ប​ទ្ទត​ហេតុ​គ្រោះ​ចរាចរណ៍​ផ្លូវទឹក​និង​ទេសចរណ៍​ដ៏​កម្រ​មួយ​នេះ​។​

លោក​សុី ឌី អធិការនគរបាល​ក្រុង​សិរីសោភ័ណឲ្យដឹងថា កាលពី​ម៉ោង​៦​ល្ងាច​ថ្ងៃ​ហៀ​ប​អស្តង្គត​ថ្ងៃ អាទិត្យ​ទី​២០ ខែតុលា​ឆ្នាំ​២០១៩ នៅ​ម្តុំ​ស្ទឹង​សិរីសោភ័ណ​នា​ចំណុច​ស្ពានថ្ម​សម្តេច​តេ​ជោ​ហ៊ុន សែន ភូមិ​៣​សង្កាត់ ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ មាន​យុវជន បុរស​១​ក្រុម​បាន​ផឹក​សុី​នៅ​មាត់​ស្ទឹង​សិរីសោភ័ណ​ជិត​អាហា​រដ្ឋា​ន​ផ្ទះទឹក ។​

ក្នុងនោះ​ពួកគេ​ក៏​យក​ម៉ូតូ​ទឹក​១​គ្រឿង​មក​ឆ្លាស់​វេន​គ្នា​បើកបរ​និង​រៀន​បើកបរ ។​ ហើយ​ខណៈ​នោះដែរ នៅក្នុង​ទឹកស្ទឹង​សិរីសោភ័ណ​ក៏មាន​អ្នកភូមិ​ដែល​ដាក់មង​យក​ត្រី​ជាប្រចាំ​បាន​ចុះទូក​ដោះ​មង​យក​ត្រី ។​

លោក​អធិការ​បន្តថា ជា​គ្រោះថ្នាក់​មើលមិនឃើញ ម៉ូតូ​ទឹកបាន​បុក​ផ្ញា​ច់​ទូក​និង​អ្នកនេសាទ​នោះ បណ្តាលអោយ​លិច​កប់​ក្នុង​ទឹក​បណ្តាល​អោយស្លាប់ ។​ ជនបង្ករ​បាន​ព្យាយាម​ឡើងគោក​និង​រត់គេចខ្លួន តែ​អ្នកឃើញ​ហេតុការណ៍​បាន​ស្រែក​បង្កូក​គ្នា​ចាប់ខ្លួនបាន​។​ នៅ​ទី​កើតហេតុ នា​ល្ងាច​នោះ ក្រុម​អ្នក​សង្គ្រោះ​ចម្រុះ​បាន​ខិតខំ​មុជទឹក​រាវ​រុករក​ជនរងគ្រោះ តែ​រក​មិនឃើញ​។​

យោង​ក្រុមគ្រួសារ​និង​សមត្ថកិច្ច​អោយ​យ​ដឹងថាៈ ជនរងគ្រោះ​មានឈ្មោះ ឡាំង សា​វិ​ន ភេទ​ប្រុស អាយុ​៥២​ឆ្នាំ ជា​យោធិន​ចូលនិវត្តន៍ រស់នៅ​ភូមិ​៣​សង្កាត់​ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​។​

ឯ​ជនបង្ក​ឈ្មោះ​លី ចិន្តា​ហៅ សាន្ត អាយុ​៣៦​ឆ្នាំ ជា​ជាងផ្សារដែក​រស់នៅ​ភូមិ​១​សង្កា​ត​ព្រះ​ពន្លា​ក្រុង​សិរីសោភ័ណ ។​

លុះ​នៅ​ព្រឹក​ដល់​កៀក​ថ្ងៃត្រង់​ថ្ងៃ​ិ​២១ ខែ​តុ ឆ្នាំ​២០១៩ ទើប​ក្រុម​អ្នក​សង្គ្រោះ​ថា បាន​រាវ​ប៉ះ​សព ហើយ​បាន​នឹង​កំពុង​ព្យាយាម​លើកសព​មកលើ​គោក ។​

ចំណែ​ក​សមត្ថកិច្ច​នគរបាល​វិញ កំពុង​វិភាគ​ឧ​ប​ទ្ទ​ហេតុ​គ្រោះថ្នាក់​ថា ​តើ​ប្រគល់ឲ្យ​នគរបាល​ព្រហ្ម​ទ័​ណ្ឌ​ឬ​នគរបាល​ចរាចរណ៍​ផ្លូវគោក​ ជា​អ្នក​កសាង​សំណុំរឿង​នៃ​បទល្មើស​បង្ក​បុក​មនុស្ស​ស្លាប់​ក្នុង​ទឹក​នេះ​? តែ​មន្ត្រីនគរបាល​ចរាច​រណ៍​ផ្លូវគោក​ខេត្ត​ថា ខ្លួន​គ្មាន​ជំនាញ​ខាង​ផ្លូវទឹក មិនដឹងថា​ត្រូវ​វាស់វែង​ដូចម្តេច​លើទឹក​ឡើយ ។​

ទោះយ៉ាងណា លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អាត់ ខែម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​ឲ្យដឹងថា ករណី​នៅ​បន្ត​ស្រាវជ្រាវ​រក​ការពិត​បន្ថែមទៀត ថា​តើ​មាន​មូលហេតុ​ដូច​ខាង​ល់​ឬ​យ៉ាងណា​៕B/