ប្រតិបត្តិការ​ល្បាត​ទន្លេមេគង្គ​រួមគ្នា​៦​ប្រទេស ត្រូវបាន​ពង្រីក​

136

​លោក​ប្រា​ជីន ហ្សុ​ន​តុង​( Prajin Juntong )​ឧបនាយករដ្ឋមន្ត្រី​និង​ជា​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​ថៃ​បាន​និយាយថា​គម្រោង​ប្រតិបត្តិការ​សុវត្ថិភាព​ទន្លេមេគង្គ​៦​ប្រទេស​​នឹង​បន្ត​ប្រតិបត្តិ​ការប្រឆាំង​គ្រឿងញៀន​សម្រាប់​រយៈពេល​៤​ឆ្នាំ​ទៀត​។​

​យុទ្ធនាការ​នេះ ដែល​បានចាប់ផ្តើម​នៅ​ឆ្នាំ​២០១៣​នេះ បាន​ទាញ​ប្រទេស​ថៃ កម្ពុជា ចិន ឡាវ មី​យ៉ាន់​ម៉ា និង វៀតណាម​រួមគ្នា​ដើម្បី​ដោះស្រាយ​ការជួញដូរ​គ្រឿង​និង​​ចរាចរណ៍​ញៀន​នៅ​អនុតំបន់​នេះ​។​

​លោក Prajin Juntong បាន​និយាយថា គម្រោង​នេះ​នឹង​បន្ត​រហូតដល់​ឆ្នាំ​២០២២ ។​

​លោក​បាន​និយាយ​ដូចនេះ បន្ទាប់ពី​បានធ្វើ​កិច្ច​ជំនួប​ជាមួយ​អនុរដ្ឋមន្ត្រី​ក្រសួង​សន្តិសុខ​សាធារណៈ​ឡាវ​លោក​សំ​វ៉ាង ថាំ​ម៉ា​ស៊ីត​( Somvang Thammasith) អំពី​កិច្ច​​សហប្រតិបត្តិ​ការប្រឆាំង​គ្រឿងញៀន​កាលពី​ថ្ងៃ​សុក្រ នៅ​ទីក្រុង​បាងកក​។​

​លោក Prajin Juntong បាន​និយាយថា ” នៅមាន​ការជួញដូរ​និង​ចរាចរណ៍​គ្រឿងញៀន​ជាច្រើន​នៅឡើយ​ចេញពី​តំបន់ត្រីកោណមាស ដែលជា​តំបន់​ជាប់​ព្រំដែន​ថៃ ​ឡាវ និង មី​យ៉ាន់​ម៉ា​។​ដូច្នេះហើយ ត្រូវ​ស្វែងរក​រក​មធ្យោបាយ​ដើម្បី​កាត់បន្ថយ​ការផ្គត់ផ្គង់​និង​តម្រូវការ​គ្រឿងញៀន​”៕​ដោយ​៖​សុខា​/sn

លោក Prajin Juntong និង លោក Somvang Thammasith (​រូប​ស្តាំ​) ស្ថិតនៅ​ក្នុងជំនួប​ពិភាក្សា​នៅ​ទីក្រុង​បាងកក កាលពី​ថ្ងៃ​សុក្រ​