ប្រតិបត្តិ​ការរុករក​រថយន្ត​ដឹកឈើ​ល្មើសច្បាប់​មក​កម្ទេចចោល​

429
ចែករម្លែក

ដោយៈ​សុខុម​/​ស្ទឹងត្រែងៈ​កម្លាំងចម្រុះ​ថ្នាក់​ខេត្ត​បាន​ចុះ​ប្រតិបត្តិ​ការស្វែងរក​រថ​យន្ត​ដែលជា​មធ្យោបាយ​ដឹក​បទល្មើស​ព្រៃឈើ​មក​ដុត​កម្ទេចចោល​កាលពី​ព្រឹក​ថ្ងៃទី​១៧​ខែកក្កដា​ឆ្នាំ​២០១៩​។​ប្រតិបត្តិការ​នោះ​រួមមាន​អាវុធហត្ថ​ខេត្ត​មន្ទីរ​បរិស្ថាន​ខេត្ត​រដ្ឋបាល​ព្រៃឈើ​ខេត្ត​និង​អាជ្ញាធរ​មូលដ្ឋាន​ចុះ​រុករក​រថយន្ត​ប៉ា​កុង​ដែល​ពាក់ព័ន្ធ​នឹង​ការដឹកជញ្ជូន​ឈើ​ល្មើសច្បាប់​នៅក្នុង​ទីតាំង​ភូមិ​ស្រែគរ​ថ្មី​ឃុំ​ស្រែគ​ស្រុក​សេសា​នរក​ឃើញ​រថយន្ត​ចំនួន​៣​គ្រឿង​។​

ដឹកនាំ​កម្លាំង​ចុះបង្ក្រាប​បទល្មើស​ព្រៃឈើ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​អៀង​វ៉ាន់ឌី​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តស្ទឹងត្រែង​បាន​បញ្ជាក់ថា​ប្រតិបត្តិការ​នេះ​កម្លាំងចម្រុះ​បាន​ចុះ​ដល់ទី​តាំង​និង​បាន​រកឃើញ​រថយន្ត​ប៉ា​កុង​ក្នុង​គោលដៅ​ទី​១​ចំនួន​២​គ្រឿង​និង​គោលដៅ​ទី​២​មួយគ្រឿង​។​

ពេលនេះ​កម្លាំងចម្រុះ​កំពុងតែបន្ត​សកម្មភាព​ចុះ​រុករក​បន្តទៀត​នៅតាម​ទីតាំង​ផ្សេងៗ​ដើម្បី​ឈានទៅរក​ការប្រមូល​រថយន្ត​ល្មើស​ទាំងនោះ​សុំ​គោលការណ៍​ពី​ថ្នាក់លើ​ដុត​កម្ទេចចោល​៕S/​