ប្រតិភូធុរៈកិច្ចហុងកុងមួយក្រុមបានមកដល់កម្ពុជាដើម្បីស្វែងរកឱកាសនៃការវិនិយោគ

1122
ចែករម្លែក

ដោយៈក្រុមហ៊ុន/ភ្នំពេញៈកាលពីថ្ងៃទី២០ខែមីនាឆ្នាំ២០១៨នៅសណ្ឋាគារ ឌឺ ហ្រ្គេត ឌុក(The Great Duke) មានប្រតិភូធុរកិច្ចហុងកុងមួយក្រុមចំនួនជាង៥០ រូប ក្រោមការរៀបចំដោយក្រុមប្រឹក្សាអភិវឌ្ឍន៍ពាណិជ្ជកម្មហុងកុង ហៅកាត់ថា (HKTDC) បានរៀបចំព្រឹត្តកាណ៍ធុរកិច្ចមួយនៅកម្ពុជាដើម្បីស្វែងរកឱកាសសម្រាប់កិច្ចសហប្រតិបត្តិការវិនិយោគ និងផលិតកម្មរវាងកម្ពុជា និងហុងកុង។

បេសកកម្មនេះ គឺដឹកនាំដោយលោក Edward Yauលេខាធិការពាណិជ្ជកម្មនិងអភិវឌ្ឍន៍សេដ្ឋកិច្ចនៃរដ្ឋបាលរដ្ឋបាលពិសេស នៃរដ្ឋបាលក្រុងហុងកុង និងលោកស្រី Margaret Fong នាយកប្រតិបត្តិនៃ HKTDC ។

សិក្ខាសាលានេះ សហការរៀបចំដោយ សមាគមពាណិជ្ជកម្មហុងកុងនៅកម្ពុជា Hong Kong Business Association in Cambodia (HKBAC)ដែលបានផ្តោតសំខាន់ទៅលើឱកាសសហការគ្នាក្នុងការផលិត និងការវិនិយោគ មានដូចជាផ្នែកហិរញ្ញវត្ថុ ធនាគារ និងហេដ្ឋារចនាសម្ព័ន្ធ ការអភិវឌ្ឍន៍ និងផ្នែកច្បាប់ពាណិជ្ជកម្មសំខាន់ៗមួយចំនួនទៀត។

លោក Edward Yauលោក ស្រី Margaret Fong បានថ្លែងសន្ទរកថាស្វាគមន៍ ភ្ញៀវកិត្ដិយស ដែលមានបណ្ឌិត សុក ស៊ីផាន់ណា ទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា និងបណ្ឌិត Jonathan Choi ប្រធានក្រុមហ៊ុន Sunwah Group និងជាប្រធានសភាពាណិជ្ជកម្មចិន ហុងកុង ក៏បានចូលរួមចែករំលែកគំនិតសំខាន់ៗ លើវិស័យពាណិជ្ជកម្មផងដែរ។ព្រឹត្ដិការធុរៈកិច្ចនេះបានក្លាយជាដៃគូរបស់វិនិយគិន
កម្ពុជានៅក្នុងការស្វែងរកឱកាសអាជីវកម្មថ្មីដែលមានស្ទើរគ្រប់វិស័យ។

សូមជំរាបថាទីក្រុងហុងកុងគឺជាមជ្ឈមណ្ឌលពាណិជ្ជកម្មនិងជាតំបន់ពាណិជ្ជកម្មរវាងចិនដីគោកអាស៊ីនិងពិភពលោកហើយនៅក្នុងសិក្ខាសាលានេះនឹងពង្រឹងបន្ថែមទៀតក្រោមគម្រោងគំនិតផ្តួចផ្តើមផ្លូវមួយខ្សែក្រវ៉ាត់មួយ។ គោលបំណងនៃបេសកកម្មពាណិជ្ជកម្មនេះ បង្កើតឡើងដើម្បីស្វែងរកឱកាសសម្រាប់ការវិនិយោគ និងកិច្ចសហប្រិតិបត្ដិការអាជីវកម្ម ក្រោមគំនិតផ្ដួចផ្ដើមនៃ គម្រោងពាណិជ្ជកម្ម ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ និងជាផ្លូវសម្រាប់សហមន៍ធុរៈកិច្ចនៅកម្ពុជា និងហុងកុង៕S/

​ប្រតិភូ​ធុរៈកិច្ច​ហុងកុង​មួយក្រុម​បាន​មកដល់​កម្ពុជា​ដើម្បី​ស្វែងរក​ឱកាស​នៃ​ការវិនិយោគ​