ប្រតិភូឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្តល់យោបល​ និង​អាជ្ញាធរ​រក​ដំណោះស្រាយ​​ករណី​ទំនាស់​ដីធ្លី​

311
ចែករម្លែក

ដោយ : ភ្នំ​ស្វាយ/បន្ទាយមានជ័យ ៖ ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្តល់យោបល់​កាលពី​ថ្មីៗ​នេះ បាន​សហការ​នឹង​អាជ្ញាធរខេត្ត​បន្ទាយមានជ័យ​រក​ដំណោះស្រាយ​និង​លើក​ជា​យោបល់​ជូន​រាជរដ្ឋាភិបាល​ករណី​ទំនាស់​ដីធ្លី​មួយចំនួន​នៅ​ខេត្តបន្ទាយមានជ័យ។ ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្តល់យោបល់​នោះ ដឹកនាំ​ដោយ​លោក​ញឹក ប៊ុនឆៃ សមាជិក​និង​សហការី ។​

ចំណែកម​ន្ត្រី​អាជ្ញាធរ សមត្ថកិច្ច​និង​ពលរដ្ឋ​ភាគី​ទំនាស់​ពាក់ព័ន្ធ​ដឹកនាំ​ដោយ​លោក​លី សារី អភិបាលរង​ខេត្តបន្ទាយមានជ័យ ។​

យោង​កម្មវត្ថុ​នៃ​កិច្ចប្រជុំ​ស្វែងរក​ដំណោះស្រាយ​និង​ត្រៀម​លើក​យោបល់​នោះ រួមមាន​៣​ករណី​ទី​១-ជុំវិញ​ទំនាស់​ដីធ្លី​នៅ​ភូមិ​ខ្លា​កូន​ចាស់ សង្កាត់​កំពង់ស្វាយ​ក្រុង​សិរីសោភ័ណ រវាង​ពលរដ្ឋ​ជាច្រើន​គ្រួសារ​រស់នៅ​ប៉ះពាល់ និង​ជា​ចុង​ចម្លើយ​របស់​អ្នកស្រី​ លី ម៉ា​រី ​(​ភរិយា​សព​លោក​ ទិ​ត្យ លេក) គឺ​ករណី​ដី​ស្រះ​ទំហំ​៥០​ម​គុណ​១០០​ម ដែលមាន​ប្លង់រឹង​ (​ប័ណ្ណ​សម្គាល់​កម្មសិទ្ធិ​លើ​អចលនវត្ថុ​) ទាំង​ភាគី​ទំនាស់​ម្ខាង ទាំង​មន្ត្រី​អាជ្ញាធរ មន្ត្រី​ជំនាញ​សុរិយោដី​និង​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្តល់យោបល់ បាន​ឯកភាព​គ្នា​សើរើ​មើល​កំនត់ហេតុ​វាស់វែង​ធ្វើ​ប្លង់​និង​ចុះ​វាស់វែង​ឡើងវិញ។ ប៉ុន្តែ ដើមបណ្តឹង​គឺ​អ្នកស្រី​លី ម៉ា​រី មិន​យល់ព្រម​ទេ ដោយ​សំអាងថា​អ្នកស្រី​ឈ្នះក្តី​នៅ​តុលាការ ហើយ​ត្រូវអនុវត្ត​សាលក្រម​។​

ទី​២-​ករណី​ដី​ទំនាស់​នៅ​ភូមិ​សន្តិភាព​ឃុំ​ទួល​ពង្រ​ស្រុក​ម៉ាឡៃ​ន៍​រវាង​ក្រុម​ផ្សេងទៀត​នៃ​យោធិន​ប្រភេទ​២(​និង​ជនពិការ​) នៅ​ភូមិ​/​ឃុំ​អូរ​សំ​ព៍រ ស្រុក​ម៉ាឡៃ ដែល​ប្តឹង​ទាមទារ​ដី​របប​នៅ​ភូមិ​អូរ​អំពិល​ឃុំ​ទួល​ពង្រ និង​ទី​៣-​ករណី​ដី​ទំនាស់​រវាង​អតីត​យោធិន​គឺ​លោក​អ៊ុច ឡេ និង​អតីត​យោធិន​ខ្មែរក្រហម​មួយចំនួនទៀត ដែល​បាន​ប្តឹង​លោក​ព្រាប សារុន អតីត​មេបញ្ជាការរង​កងពល​លេខ​២១ ទទួល​គ្រប់គ្រង​លើ​វរ​:​សេនា​តូច​លេខ​៦៧២​និង​វរ​:​សេនា​តូច​លេខ​៧៣ ដែលថា​សុ​ី​ដាច់​ដី​របប​របស់ខ្លួន​ក្រោយ​ខ្មែរក្រហម​ធ្វើ​សមាហរណកម្ម​កាលពី​ឆ្នាំ​១៩៩៨ ។​

ករណី​ទាំងនេះ ទាំង​លោក​លី សារី ទាំង​ឯ​.ឧ ញ៉ឹ​ក ប៊ុនឆៃ ព្រមទាំង​មន្ត្រី​អាជ្ញាធរ​និង​ជំនាញ បាន​គាំទ្រ​និង​គោរព​អនុវត្តតាម​ស្មារតី​នៃ​ខ្លឹមសារ​សជណ​លេខ​១៥៥៣​ចុះ​ថ្ងៃទី​២៤​ខែធ្នូ​ឆ្នាំ​២០១២ របស់​ទីស្តីការ​គណ​:​រដ្ឋមន្ត្រី ជា​សេចក្តីសម្រេច​ចុងក្រោយ​និង​បាន​អនុវត្ត​រួចហើយ​លើដី​ចំណុច​បឹង​៧៥, ចំណុច​អុង​ម៉ុង​ភូមិ​អូរ​អំពិល ,​ដី​ចំណុច​បឹង​ក្របៅ​ភូមិ​សន្តិភាព​..​ឃុំ​ទួល​ពង្រ​ស្រុក​ម៉ាឡៃ​។​

ដី​ទំនាស់​ចំណុច​បឹង​៧៥ ភូមិ​អូរ​អំពិល​ឃុំ​ទួល​ពង្រ​ស្រុក​ម៉ាឡៃ​ត្រូវ​បែងចែក ​ប្រគល់​ដី​ទំហំ​២២៨​ហិច​តា ជូន​លោក លី អ៊ុត​នី ដែល​បាន​ទិញ​និង​កាន់កាប់​ស្របច្បាប់​តាំងពី​ឆ្នាំ​១៩៩៨​មក ជា​កម្មសិទ្ធិ និង​ប្រគល់​ដី​ចំនួន​១០១ ហិច​តា និង​៧៨​អា ៣៣​សង់​ទី​អា​និង​បូក​ចំនួន​៤​ហិច​តា​ទៀត សរុប​១០៦​ហិច​តា ជូន​អតីត​គ្រួសារ​យោធិន​ពិតប្រាកដ​នៃ​អង្គ​ភាពវរ​:​សេនា​តូច​លេខ​៦៧២​និង​៦៧៣ នៃ​កងពលធំ​ថ្មើ​េ​ជើង​លេខ​២១ -​ម៉ាឡៃ មាន​ចំនួន​១០៦​គ្រួសារ។​

ករណី​លោក​គង់ ជា,​ លោក​ព្រាប សារុន ​និង​បក្ខពួក ដែល​ធ្វើ​ការជំនួស​មន្ត្រី​អាជ្ញាធរ​និង​មន្ត្រី​ជំនាញ ដោយ​តាំងខ្លួន​បែងចែក​ដីធ្លី ហើយ​គៀរគ​ពលរដ្ឋ​និង​ជនពិការ​ពី​ណា​ពី​ណី​ដែល​មិនមែនជា​យោធិន​ប្រ​ភរ​ទ​២​នៅ​អង្គភាព​ទាហាន​ខ្មែរក្រហម​នៅ​ម៉ាឡៃ ហើយ​បង្ហោះ​រូបភាព​បញ្ឈឺ ឌី​ដង​ដាក់​មន្ត្រី​ថា​មិន​គិតគូរ​ពលរដ្ឋ​និង​យោធិន​នោះ លោក ញឹក ប៊ុនឆៃ បាន​បញ្ជាក់ថា​ នោះ​ជា​អំពើ​ខុសច្បាប់ជា​សកម្មភាព​អប្បគមន៍ ​និង​ចង់​ផ្តាច់ខ្លួន​ចេញពី​ដែន​សមត្ថកិច្ច​រាជរដ្ឋាភិបាល​។​

លោក​បាន​អំពាវនាវ​ឲ្យ​មន្ត្រី​អាជ្ញាធរ​មនា​សមត្ថកិច្ច​ចាត់ការ​បន្ទាន់ ​លើ​ជន​ទាំងនេះ ទៅតាម​និតិ​វិធី​ជា​ធរមាន​។​ ចំពោះ​ក្រុម​ជន​ចំណាកស្រុក​ថែ​ល​សង់​សំណង់​ អាណា​ធិ​ប​តេ​យ្យ់​១.០០០​ប្លាយ​ខ្នង​លើដី​មានកម្ម​សិ​ទ្ធិ​ក៏​ត្រូវតែ​រុះរើ​ចេញ ហើយ​ប្រគល់​ទីនោះ​អោយ​អាជ្ញាធរ​រដ្ឋាភិបាល​គ្រប់គ្រង​ដូច​ធម្មតា​វិញ ។​

​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្តល់យោបល់ ​នឹង​បន្ត​ស្រាវជ្រាវ​រក​ការពិត​ពី​គ្រប់​ជ្រុង ហើយ​រាយការណ៍​ផ្តល់យោបល់​ជូន​ប្រមុខ​រាជរដ្ឋាភិបាល​៕B/


#