ប្រតិភូ​ខេត្តសៀមរាប​ចូលរួម​កម្មវិធី​តាំង​ពិ​ពណ៌​ទេសចរណ៍​អន្តរជាតិ​ស៊ីឈួន នៅ​ទីក្រុង​Emeishan ខេត្ត​ស៊ីឈួន​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​

169
ចែករម្លែក

ដោយ:​បាយ័ន​/សៀមរាប​ ៖ កាលពី​ថ្ងៃទី​៣ ដល់​ថ្ងៃទី​ទី​៧ ខែកញ្ញា ឆ្នាំ​២០១៩ លោក នាក់ ណេ​រ៉ុ​ន​អភិបាលរង​នៃ​គណ​អភិ​បា​ខេត្ត​បាន​ដឹកនាំ​ប្រតិភូ​ខេត្តសៀមរាប​ចូលរួម​កម្មវិធី​តាំង​ពិ​ពណ៌​ទេសចរណ៍​អន្តរជាតិ​សុី​ឈួន នៅ​ទីក្រុង​Emeishan ខេត្ត​សុី​ឈួន​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន។​

ជាមួយគ្នានេះ ក៏មាន​ការចុះហត្ថលេខា​លេី​លិខិត​ផ្តួច​ផ្តេី​ម​ស្តីពី​ទំនាក់ទំនង​មិត្តភាព​រវាង​ខេត្តសៀមរាប នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​ក្រុង​លី​សាន​(Leshan) ខេត្ត​ស៉ី​ឈួន នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ផងដែរ​។​

ការចុះហត្ថលេខា​លិខិត​ផ្តួច​ផ្តេី​ម ដើម្បី​សម្ព័ន្ធ​មេ​ត្រ​ភាព​រវាង​ក្រុង​លី​សាន​ និង​ខេត្តសៀមរាប​​ក្នុង​គោលបំណង​សម្រេចបាន​នូវ​ទំនាក់ទំនង​មិត្តភាព​ និងកិច្ចសហប្រតិ​បត្តិកា​រវិ​ស័​យ​វប្បធម៌ សេដ្ឋកិច្ច អប់រំ បរិស្ថាន និង​ទេសចរណ៍ ដែល​ស្របទៅតាម​គោល​​នយោបាយ​របស់​ប្រទេស​ទាំងពីរ​កម្ពុជា ចិន​៕B/