ប្រតិភូ​ខេត្ត​ជាំ​ង​ស៊ូ​ប្រទេស​ចិន​មក​ទស្សនៈកិច្ច​នៅ​ខេត្ត​ព្រះសីហនុ​

293
ចែករម្លែក
  • 13
    Shares

​ដោយ​៖​វណ្ណៈ​/​ខេត្ត​ព្រះសីហនុ​៖​ប្រតិភូ​មន្ទីរ​ឩ​ស្សា​ហក​ម្ម​និង​បច្ចេកវិទ្យា​ព័ត៌មាន​ខេត្ត​ជាំ​ង​ស៊ូ​ប្រទេស​ចិន បាន​អញ្ជើញ​ចូលជួប​ពិភាក្សា​និង​សម្តែង​ការគួរសម​ជាមួយ​អភិបាលខេត្ត​ព្រះសីហនុ​កាលពី​ព្រឹក​ថ្ងៃទី​១៨​ខែមេសា​ឆ្នាំ​២០១៩​នេះ​។​

មន្ត្រី​សាលាខេត្ត​ព្រះសីហនុ​បាន​ប្រាប់ថា​ប្រតិភូ​មន្ទីរ​ឧស្សាហកម្ម​នឹង​បច្ចេកវិទ្យា​ព័ត៌មាន​ខេត្ត​ជាំ​ង​ស៊ូ​ប្រទេស​ចិន​ដឹកនាំ​ដោយ​លោក​ហ្សី​ជី​ជី​ង​ប្រធាន​មន្ទីរ​នឹង​ប្រតិភូ​ចូលជួប​សំដែង​ការគួរសម​ជាមួយ​អភិបាលខេត្ត​ព្រះសីហនុ ។​

​ប្រភព​ដដែល​បាន​បន្ត​រថា​លោក​យន្ត​មីន​អភិបាលខេត្ត​ព្រះសីហនុ​បាន​ជំរាបជូន​ពី​សក្តានុពល​របស់​ខេត្ត នៅ​ឆ្នាំ​២០១៨​។​ប្រជាពលរដ្ឋ​មាន​កំណើន​GDP​ក្នុង​ម្នាក់​៣.៣៧៣​ដុល្លារ​អាមេរិក​ខេត្ត​មាន​កំពង់ផែ​ទឹក​ជ្រៅ​តែមួយគត់​នៃ​ប្រទេស​កម្ពុ​ជាមាន​ទំនិញ​ឆ្លងកាត់​កុងតឺន័រ​ចេញចូល​៧៣​ភាគរយ​ប្រជាពលរដ្ឋ​ប្រកបមុខរបរ​មានដូចជា ទេសចរណ៍ ឧស្សាហកម្ម កសិកម្ម ។

​ខេត្ត​មាន​ឆ្នេរ​ខ្សាច់​ប្រវែង​១៧៥​គីឡូម៉ែត្រ​និង​ដាក់បញ្ចូល​ជា​សមាជិក​ក្លឹប​ឆ្នេរ​ស្អាត​ជាងគេ​លើ​ពិភពលោក មាន​កោះ​ចំនួន ៣២ ប្រកបដោយ​សក្ដានុពល មានដូចជា ផ្កាថ្ម ជីវៈចម្រុះ​បាតសមុទ្រ ។
​ខេត្ត​មាន​ផ្លូវ​គមនាគមន៍​៤​ផ្លូវទឹក​ផ្លូវគោក​ផ្លូវដែក​និង​ផ្លូវអាកាស​ហើយ​អាកាសយានដ្ឋាន​អន្តរជាតិ​ខេត្ត​ព្រះសីហនុ​បាន​ដំណើរការ​ហោះហើរ​ទៅកាន់​បរទេស​ក្នុង​មួយថ្ងៃ​ពី​១៥ ទៅ ២០ ជើង ។

​ដោយមាន​ការគាំទ្រ​ពី​មិត្ត​ចិន​ក្នុងការ​អនុវត្ត​គោលនយោបាយ​ផ្លូវ​មួយ​ខ្សែក្រវាត់​មួយ​និង​ផ្លូវ​សូត្រ​សមុទ្រ ធ្វើ​ឲ្យ​អ្នកវិនិយោគ​ចិន​ចាប់អារម្មណ៍​មក​ធ្វើកា​វិនិយោគ​នៅ​ខេត្ត​ព្រះសីហនុ​មានការ​កើនឡើង​។​ពិសេស​តំបន់​សេដ្ឋកិច្ច​ក្រុងព្រះសីហនុ​បាន​ដើរតួនាទី​យ៉ាងសំខាន់​បង្កើន​កំណើន​សេដ្ឋកិច្ចជាតិ ផ្តល់​ការងារ ជូន​ប្រជាពលរដ្ឋ​ប្រមាណ​២​ម៉ឺន​នាក់​។

​លោក​អភិបាលខេត្ត​សង្ឃឹមថា​នឹងមាន​ក្រុមហ៊ុន​វិនិយោគ​របស់​ចិន​ជាច្រើន​ទៀត​នឹង​មក​ធ្វើការ​វិនិយោគ​នាពេលខាងមុខ​នៅ​ខេត្ត​ព្រះសីហនុ​។​លោក ហ្សី​ជី​ជី​ង ប្រធាន​មន្ទីរ ឧស្សាហ កម្ម នឹង បច្ចេកវិទ្យា ព័ត៌មាន ខេត្ត ជាំ​ង​ស៊ូ ប្រទេស ចិន មាន​ប្រសា​ស​ន៌​ថ្លែង​អំណរ គុណ​អភិបាលខេត្ត បាន​ជួយ​គាំទ្រ​ដល់​អ្នក​វិ​និ​យោ​ចិន​មក​ធ្វើការ​វិនិយោគ​នៅ​ខេត្ត​ព្រះសីហនុ​។​

​ពិសេស​ដោយមាន​កិច្ចសហប្រតិបត្តិការ​រ​វាង​ខេត្ត​ជាំ​ង​ស៊ូ និង​ខេត្ត​ព្រះសីហនុ ហើយ​លោក​សង្ឃឹមថា រដ្ឋបាលខេត្ត​ព្រះសីហនុ​និង​បញ្ជូន​ក្រុមការងារ​ទៅ​ផ្សព្វផ្សាយ​ពី​សក្តានុពល​ទេសចរ​ណ៏​របស់​ខេត្ត​ព្រះ​សី​ហន​នូវ​ខេត្ត​ជាំ​ង​ស៊ូ​បន្ថែមទៀត​៕S/​