ប្រតិភូ​យោធា​វៀតណាម បានមក​សម្ដែង​ការគួរសម ដល់​ស្នងការ​ខេត្តព្រៃវែង​

844
ចែករម្លែក
  • 15
    Shares

​ដោយ​: ចាន់ ថន / ព្រៃវែង​: ការជួប​សំណេះសំណាល​រវាង ប្រតិភូ​យោធា​ការពារ​ព្រំដែន​ខេត្ត ឡុង​អាន និង​ខេត្ត​តៃនិញ នៃ​សាធារណៈរដ្ឋ​សង្គមនិយម​វៀតណាម និង​ស្នងការ​ខេត្តព្រៃវែង គឺ​បាន​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃទី​៦ ខែមេសា ឆ្នាំ​២០១៨ នៅ​សាលប្រជុំ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រៃវែង​។​

​គណៈប្រតិភូ​យោធា​ការពារ​ព្រំដែន ខេត្ត តៃនិញ បាន​មានប្រសាសន៍ថា ក្នុងឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ ដែល​នឹង​ឈាន ចូលមក​ដល់ នាពេល​ឆាប់ៗ​ខាងមុខនេះ គណៈប្រតិភូ សូម​គោរព​ជូនពរ​ដល់ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ស្រេង ជា ស្នងការ​នគរបាល​ខេត្ត និង​ថ្នាក់ដឹកនាំ​ទាំងអស់ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ព្រមទាំង​កងកម្លាំង​នគរបាល ទូទាំង​ខេត្ត សូម​ទទួលបាន​សុខភាព​ល្អ កម្លាំង​មាំមួន និង​ជោគជ័យ​គ្រប់​ភារកិច្ច​។

​គណៈប្រតិភូ​យោធា​ការពារ​ព្រំដែន ខេត្ត​ដុង​ថាប់ មានប្រសាសន៍​ទៀតថា កម្ពុជា​-​វៀតណាម គឺជា​ប្រទេស​ដែលមាន​ព្រំប្រទល់​ជាប់​គ្នា ហើយ​ប្រជាជន​ទាំងពីរ​ក៏មាន​ទំនាក់​ទ​នង សាមគ្គីភាព​គ្នា​ល្អ ទាំង​ការរស់នៅ និង​ការប្រកប​របរ​អាជីវ​កម្ម​ផ្សេងៗ​ផងដែរ​។

​ក្នុងជំនួប​នោះ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ស្រេង ជា ស្នងការ​នគរបាល​ខេត្ត ក្នុងនាម ស្នងការ​នគរបាល​ខេត្ត និង​ថ្នាក់ដឹកនាំ​ទាំងអស់ នៃ​ស្នងការដ្ឋាន នគរបាល​ព្រៃវែង ព្រមទាំង​កងកម្លាំង​នគរបាល​ទាំងអស់ សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​ទឹកចិត្ត​ស្រឡាញ់​រាប់អាន​គ្នា រវាង​កងកម្លាំង​ប្រទេស​យើង​ទាំងពីរ ក៏ដូចជា​ប្រជាជន​ផងដែរ​។ ជាមួយគ្នា​នោះដែរ ឧ​ត្ត​ម​សេនីយ៍​ទោ ស្នងការ បាន​ជូនពរ ដល់​ប្រតិភូ​យោធា​ការពារ​ព្រំដែន ខេត្ត​ឡុង​អាន និង​ខេត្ត តៃនិញ ឲ្យ​ទទួលបាន​សុខភាព​ល្អ និង​ជោគជ័យ​គ្រប់​ភារកិច្ច​៕ ល​