ប្រតិភូ​វិនិយោគ ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច​ចិន ៤០​ក្រុមហ៊ុន ជួប​អភិបាលខេត្ត​ព្រះសីហនុ​

174
ចែករម្លែក

ដោយ​: វណ្ណៈ​/ ព្រះសីហនុ​: លោក HONG ZUBIN ដឹកនាំ​គណ​:​ប្រតិភូ​វិនិយោគ ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច​ចិន ៤០​ក្រុមហ៊ុន ចូលជួប​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ ដើម្បី​ស្វែងយល់​ពី​សក្តានុពល​វិនិយោគ និង​ទេសចរណ៍​នៅ​ខេត្ត​ព្រះសីហនុ កាលពី រសៀល​ថ្ងៃទី​០៩ ខែតុលា ឆ្នាំ​២០១៩ ។​

​លោក គួច ចំរើន បាន​ជំរាបជូន​ពី​ការរីកចម្រើន​របស់​ខេត្ត​ព្រះសីហនុ​ស្របតាម​នយោបាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

​លោក​អភិបាលខេត្ត​បន្តថា រាជរដ្ឋាភិបាល​បានកំណត់​ខេត្ត​ព្រះសីហនុ ជា​តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូ ពហុ​បំណង ធ្វើឱ្យ​ខេត្ត​មានការ​ប្រែប្រួល ពីមុន​ខេត្ត​ព្រះសីហនុ ជា​ខេត្ត​ទេសចរណ៍ មកដល់​ពេលបច្ចុប្បន្ន ជា​ខេត្ត​ពាណិជ្ជកម្ម​មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​ចំនួន​៥ កំពុង​ដំណើការ និង ៤​ទៀត កំពុង​ត្រៀម​ដំណើការ ទាក់ទាញ​ក្រុមហ៊ុន​ប្រមាណ​ជា​៣០០ មក​វិនិយោគ ផ្តល់​ការងារ​ជូន​ប្រជាពលរដ្ឋ​ជាង ៨០.០០០​នាក់​៕ ល​