ដោយៈប.ជ័យ/បន្ទាយមានជ័យ:គណៈប្រតិភូសមាគមនទំនាក់ទំនងមិត្តភាពក្រៅប្រទេសខេត្តយូណាន់ នៃសាធារណៈរដ្ឋប្រជាមានិតចិនកាលពីថ្ងៃទី២៨ខែមីនាបានមកទស្សនកិច្ចមន្ទីរពេទ្យបង្អែកសិរីសោភ័ណនិងមន្ទីរពេទ្យមិត្តភាពកម្ពុជា.ជប៉ុនមង្គលបូរីខេត្តបន្ទាយមានជ័យដើម្បីស្វែងយល់អំពីស្ថានភាពពេទ្យនៅកម្ពុជា ហើយអ្វីខ្លះដែលភាគីមហាមិត្តចិនអាចជួយបាន។
ប្រតិភូដឹកនាំដោយលោក លោក ប៉េង សាយយ៉ុន (Mr PengShaoyun ) អគ្គលេខាធិការរងនៃសមាគមនទំនាក់ទំនងមិត្តភាពក្រៅប្រទេសខេត្តយូណាននៃសាធារណរដ្ឋប្រជាមានិតចិន។ទទួលស្វាគមន៍និងជូនដំណើរដោយលោកស្រី ប៉ុក ណាឌី អភិបាលរងខេត្ត រួមនឹងលោក លោកស្រី ប្រធាន អនុប្រធានមន្ទីរសុខាភិបាលខេត្ត និងប្រធានមន្ទីរពេទ្យបង្អែក ស្រុក ក្រុង អ្នកពាក់ព័ន្ធ។
ក្រៅដើម្បីស្វែងយល់អំពីស្ថានភាពនៃមន្ទីរពេទ្យនិងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំខេត្ត និងមន្ទីរអង្គភាពពាក់ព័ន្ធនោះមន្ត្រីភាគីចិនក៏ពិភាក្សាស្តីពីកិច្ចសហប្រតិបត្តិការលើការងារព្យាបាលវះកាត់ជំងឺភ្នែកឡើងបាយជូនប្រជាពលរដ្ឋចំនួន១០០នាក់ រួមទាំងថ្នាំពេទ្យ ដោយឥតគិតថ្លៃនាចុងខែឧសភា ឆ្នាំ២០១៩ខាងមុខ ។
លោកស្រី ប៉ុក ណាឌី អភិបាលរងខេត្តបានមានប្រសាសន៍ស្វាគមន៍និងសង្ឃឹមថា ភាគីមិត្តនឹង ជួយឧបត្ថម្ភសម្ភារៈដើម្បីជួយលើកស្ទួយវិស័យសុខាភិបាលនៅក្នុងខេត្តបន្ទាយមានជ័យ ក័ដូចជាក្នុងប្រទេសកម្ពុជាដើម្បីរួមវចំណែកមានប្រសិទ្ធភាពក្នុងពិនិត្យ ព្យាបាល លើកកម្ពស់សុខភាពជូនប្រជាជន ។
គួរបញ្ជាក់ថា ការមកដល់នៃគណប្រតិភូសមាគមមិត្តភាពក្រៅប្រទេសខេត្តយូណាននេះ ក៏ស្របគ្នានឹងដំណើរទស្សនៈកិច្ចក្នុងខេត្តបន្ទាយមានជ័យរបស់គណៈប្រតិភូវិទ្យាស្ថានវិទ្យាស្ថានបច្ចេកទេសវិជ្ជាជីវ:កសិកម្មយូណាន។និងប្រតីភូជាន់ខ្ពស់ខេត្តយូណានដឹកនាំដោយលោកចិន ហាវ លេខាបក្សកុំមុយនីស្តីចិនខេត្ត,មន្ទីរការបរទេសនិងកិច្ចសហប្រតិបត្តិការអន្តរជាតិជួបក្រសួងការបរទេសកម្ពុជានិងជួបក្រសួង ស្ថាប័នជាច្រើនទៀត៕S/
រូបថត : ប្រតិភូសមាគមនទំនាក់ទំនងមិត្តភាពក្រៅប្រទេសខេត្តយូណាន់ ចិនស្វែងយល់លទ្ធភាពជួយដល់ខេត្តបន្ទាយមានជ័យ( រូប: ប.ជ័យ)