ប្រថុយ​ជីវិត​យកដៃ​អង្អែល​ក្បាលក្រពើ​យ៉ាង​ធំ​គួរឱ្យ​ស្រៀវ​សាច់​

380
ចែករម្លែក

គ្រាន់តែ​ឃើញ​រូបភាព​ទាំងនេះ​ក៏មាន​អារម្មណ៍​ថា​ញាក់សាច់ និង​ស្រៀវ​ឆ្អឹងខ្នង​ជំនួស ព្រោះតែ​សកម្មភាព​ដ៏​គឃ្លើន​របស់​បុរស​ម្នាក់​នេះ​ដែល​ប្រហែលជា​ថត​កាល​នៅរស់​ក៏​មិនដឹង​។​
​ ​
​លោក មែ​ត រ៉ៃ (Matt Wright) ដែលជា​អ្នក​សង្គ្រោះ​ក្រពើ​បាន​ប្រថុយ​ជីវិត​ប្រលែង​លេង ស្និទ្ធ​នឹង​ក្រពើ​ទឹកប្រៃ​មួយ​ក្បាល​ឈ្មោះ អូ​ទី​ស (Otis) ដែលមាន​ប្រវែង ៣​ម៉ែត្រ​គួរឱ្យ ខ្លាច​នៅ​ដែនដី​ខាងជើង (Northern Territory) ប្រទេស អូស្ត្រាលី កាលពី​ថ្ងៃ​ពុធ សប្ដាហ៍​មុន​។​
​ ​
​តាមរយៈ​រូបភាព​ទាំងនេះ លោក មែ​ត រ៉ៃ ឱន​ពោបលើ​បង្កាន់ដៃ ហើយ​លូកដៃ​អង្អែល ក្បាលក្រពើ​ដែល​ហាក់​សាំង​មែនទែន​។ បន្ទាប់ពី​អង្អែល​ក្បាល​វា​រួច​គាត់​ថែមទាំង​ដោះ មួក​ពី​ក្បាល​លើក​បញ្ឆោត​វា​ថា​ជា​ចំណី ធ្វើឱ្យ​វា​ហក់​ផុតពី​ទឹក​ស្ទើរ​ពាក់កណ្ដាល​ខ្លួន តាម​ចាប់​ចំណី​ជាច្រើនលើក ប៊ិះៗ​ដៃ​របស់គាត់​។​
​ ​
​សូមបញ្ជាក់ថា នេះ​មិនមែនជា​លើក​ទី​១​ទេ​ដែល​បុរស​ក្លាហាន​រូបនេះ​ប្រថុយ​ជីវិត ប្រលែង​លេង​ជាមួយ​ក្រពើ​បែបនេះ​៕ ប្រែ​សម្រួលៈ ខុម​