ប្រទាល​កន្ទុយក្រពើ​លាយ​ទឹកឃ្មុំ​អាច​សម្លាប់​កោសិកា​មហារីក​

457
ចែករម្លែក

ការស្រាវជ្រាវ​មួយ​លើស​ត្វ កណ្តុរ​បាន​រកឃើញ​វិធីសាស្ត្រ​ថ្មី​មួយ​មាន​ប្រសិទ្ធភាព​អាចជួយ កម្ទេច កោសិកា​មហារីក ។ នោះ​គឺ​ល្បាយ​ទឹកឃ្មុំ និង​ប្រទាល​កន្ទុយក្រពើ ។​
​ ​
​ការស្រាវជ្រាវ​ទើបត្រូវ​បាន ប្រកាស​លើ​ព្រឹត្តិ​ប​ត្រ័​អាហារ​និង​វេជ្ជសាស្ត្រ​របស់​អាម៉េរិក បង្ហាញថា ទាំង​ប្រទាល កន្ទុយក្រពើ និង​ទឹកឃ្មុំ​សុទ្ធតែ​អាច រារាំង​ការរីកចម្រើន​របស់​ដុំ​សាច់ មហារីក ។​
​ ​
​ពួក​អ្នកវិទ្យាសាស្ត្រ បានឱ្យ កណ្តុរ Walker មាន​កោសិកា​មហារីក​ដោះ​ប្រើ​ទឹកឃ្មុំ និង​ប្រទាល​កន្ទុយក្រពើ​។ បន្ទាប់មក​ពួកគេ​បាន​វាស់​កម្រិត ប្រូតេអ៊ីន និង​កម្រិត​តានតឹង អុកស៊ីតកម្ម នៅ​ថ្លើម​, សាច់ដុំ និង​ជាលិកា​សាច់ដុំ បេះដូង ក៏​ដូច​ក្នុង​ដុំ​សាច់ ។ លទ្ធផល បង្ហាញថា ការព្យាបាល​ដោយ​ប្រទាល កន្ទុយក្រពើ និង​ទឹកឃ្មុំ បាន​ឥទ្ធិពល​ដល់​ដុំ​សាច់​តាម វិធី​ផ្សេងៗ​គ្នា ។ វា​ជំរុញ ភាព​តានតឹង​អុកស៊ីតកម្ម ក្នុង​ជាលិកា ដុំ​សាច់ ។ ក្នុង​បរិស្ថាន មហារីក​, ភាព តានតឹង​អុកស៊ីតកម្ម គឺមាន​ប្រយោជន៍​, វា​បំផ្លាញ​របង​ប្រឆាំង​អុកស៊ីតកម្ម ការពារ​ដុំ​សាច់​មហារីក និង​ធ្វើឱ្យ​ងាប់ កោសិកា​មហារីក ៕ ប្រែ​សម្រួល​: រតនៈ​