ប្រទីបរដ្ឋសភា លំអដោយក្បាច់ រចនា បំពាក់ភ្លើងអគ្គិសនីភ្លឺ ចិញ្ចាចចិញ្ចែង ត្រៀមខ្លួន បញ្ចេញសម្រស់ក្នុងរាត្រីនៃ ព្រះរាជពិធីបុណ្យអុំទូក

147
ចែករម្លែក

ដោយៈសុផល/ភ្នំពេញ ៖ ប្រទីបរដ្ឋសភា ដែលលំអដោយក្បាច់រចនាដ៍ល្អ និងបំពាក់ភ្លើងអគ្គិសនីភ្លឺចិញ្ចាចចិញ្ចែង បានត្រៀមខ្លួនរួចជាស្រេចដើម្បី បង្អួតសម្រស់នៅលើផ្ទៃទឹកទន្លេ ក្នុងពេលរាត្រីនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ។

កាលពីល្ងាចថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា ព្រមទាំងលោក មិត្ត ការ៉េន អគ្គលេខាធិការរង រដ្ឋសភានិងសហការីបានអញ្ជើញចុះពិនិត្យការរៀបចំដំឡើង​ប្រទីបរដ្ឋសភា នៅខាងក្រោយសាលមហោស្រពចតុមុខ រាជធានីភ្នំពេញ ដើម្បីត្រៀម ចូលរួមក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១០-១១-១២ ខែវិច្ឆិកា ឆ្នាំ២០១៩។

រហូតមកដល់ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះ ប្រទីបរដ្ឋសភាត្រូវបានដំឡើង រួចរាល់ មុនព្រះរាជពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ និងបណ្ដែតប្រទីប ឈានចូលមកដល់នាថ្ងៃខាងមុខនេះ នៅលើផ្ទៃទន្លេសាប  មុខព្រះបរមរាជ វាំង៕B/Ha